ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អ្នកឃ្លាំមើលសង្គមថាការប្រកាសជាសាធារណៈរបស់ លោក កឹម សុខា បង្ហាញពីការបែកបាក់
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
    ៚ អ្នក​ឃ្លាំមើល​សង្គម​ថា ការ​ប្រកាស​ជា​សាធារណៈ​របស់ លោក កឹម សុខា បង្ហាញ​ពី​ការ​បែកបាក់​ពីលោក សម រង្ស៊ី
    ៚ តុលាការ​ឃុំ​​ខ្លួន​ពលករ​គាំទ្រ​​បក្ស​​ប្រឆាំង លោក ម៉ិច ហ៊ាង នៅ​ពន្ធនាគារ​ព្រៃស ក្រោយ​បញ្ជូន​ពី​​ថៃ
    ៚ សកម្មជន​សង្គម៧នាក់ ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រមសាលាដំបូងក្រុងភ្នំពេញ
    ៚ ពលរដ្ឋ​និង​សង្គម​ស៊ីវិល​រិះគន់​ថា​ជន​ជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ដល់​ម្ចាស់​ស្រុក​ដោយសារ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ធូររលុង​...រួមនឹងព័ត៌មានផ្សេងៗទៀត
    1 hr
  • អង្គការ​សុខភាព​ពិភពលោក ព្រមាន​ពី​ការ​រាតត្បាត​មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៖
    ៚ អង្គការ​សុខភាព​ពិភពលោក ព្រមាន​ពី​ការ​រាតត្បាត​មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី
    ៚ មន្ត្រី​បក្ស​ប្រឆាំង​ថា សមាជិក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈរ​ឈ្មោះ​មេឃុំចៅសង្កាត់ឆ្នាំក្រោយទេ
    ៚ លោក គង់ រៃយ៉ា សន្យា​ប្រមូល​យុវជន​ចូលរួម​ដើម្បី​ផ្សះផ្សា​ជាតិ
    ៚ មន្រ្តីគណបក្សសង្គ្រោះជាតិ រិះគន់ការតែងតាំងកូនប្រសារលោក ជាម យៀប ធ្វើការងារឲ្យឪពុកក្មេក រួមនឹងពត៌មានផ្សេងៗ មួយចំនួនទៀត
    1 hr
  • អង្គការសង្គម​ស៊ីវិល​ថ្កោលទោស​ការ​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១
    1. អង្គការសង្គម​ស៊ីវិល​ថ្កោលទោស​ការ​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង
    2. គណបក្ស​ភ្លើង​ទៀន ធ្វើ​សមាជ​​​ដាក់​ចេញ​យុទ្ធសាស្ត្រ​ផ្សះផ្សា​ជាតិ​​
    3. ​​រដ្ឋាភិបាល​ ច្រានចោល​ក្តី​កង្វល់​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស ​ជុំវិញ​ការ​រុះរើ​ផ្ទះបណ្តែត​ទឹក
    4. អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៥នាក់​ទៀត​បាន​ស្លាប់នៅថ្ងៃនេះ​...រួមនឹងព័ត៌មានផ្សេងៗទៀត
    1 hr
  • សហភាពអឺរ៉ុបជំរុញឲ្យសមាជិកអាសឹម(ASEM) គោរពសិទ្ធិជាមូលដ្ឋាននិងសិទ្ធិនយោបាយ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១៖
    ៚សហភាពអឺរ៉ុបជំរុញឲ្យសមាជិកអាសឹម(ASEM) គោរពសិទ្ធិជាមូលដ្ឋាននិងសិទ្ធិនយោបាយ
    ៚អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ស្នើសុំឲ្យរដ្ឋាភិបាលពិចារណា អំពីការ​​រុះរើ​ផ្ទះ​បណ្តែត​ទឹក
    ៚ស្ថាបនិក​គណបក្ស​បេះដូងជាតិ​សម្រេច​ប្ដឹងរឿងចុះបញ្ជឺគណបក្ស​ទៅ​តុលាការ​កំពូល​
    ៚អង្គការអភិរក្សសត្វព្រៃកម្ពុជា លែងអណ្តើកហ្លួង ​ចំនួន ៥១ក្បាល……រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៖
    1 hr
  • អ្នកវិភាគស្នើលោក ហ៊ុន សែនគោរពសិទ្ធិមនុស្ស និងចៀសវាងការ​លម្អៀងទៅប្រទេសចិន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១៖
    ៚អ្នកវិភាគស្នើលោក ហ៊ុន សែនគោរពសិទ្ធិមនុស្ស និងចៀសវាងការ​លម្អៀងទៅរកប្រទេសចិន
    ៚ ​ស្ថាបនិក​គណបក្សបេះដូង​ជាតិ​សម្រេច​ប្ដឹង​ទៅ​តុលាការ​កំពូល​រឿង​ចុះ​បញ្ជី​គណបក្ស
    ៚សង្គមស៊ីវិល​ជំរុញ​សមត្ថកិច្ច​ទប់ស្កាត់​ជនជាតិ​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រព្រឹត្តបទល្មើស
    ៚នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី៖ កម្ពុជា​នៅ​តែ​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ ក្រោយ​ពី​កិច្ចប្រជុំ​អាស៊ីអឺរ៉ុប បើ​សិន​ជា​កម្ពុជា​មិន​កែ​ប្រែ​ការដឹក​នាំ​របស់​ខ្លួន​ … រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត!
    1 hr
  • គ្រួសារ​លោក ស៊ិន ខុនមិនជឿថា ជនសង្ស័យ ដែល​សមត្ថកិច្ច​បង្ហាញនោះ ជាឃាតកពិត
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១៖
    ៚ គ្រួសារ​លោក ស៊ិន ខុន មិនជឿថា ជនសង្ស័យ ដែល​សមត្ថកិច្ច​បង្ហាញនោះ ជាឃាតកពិត
    ៚ អង្គការ​លីកាដូ​រក​ឃើញ​ថា​ អ្នកប្រើ​បណ្ដាញ​សង្គម​កំពុង​រង​ការបៀតបៀន​ និង​រំលោភ​សិទ្ធិ​ ដោយ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ និង​ក្រុម​ហ៊ុន​
    ៚ អាជ្ញាធរ​ខេត្ត​បាត់ដំបង​ និង​​ប៉ៃលិន​បង្កើន​ការ​រឹតត្បិត​​​ខ្លាំង​​ដល់​​សង្គម​ស៊ីវិល​ក្នុង​ពេល​​បំពេញ​ការងារ​តាម​មូលដ្ឋាន
    ៚ បទវិភាគ៖ ហេតុអ្វីលោក ហ៊ុន សែន មិនអាចបន្ធូរដៃឱ្យលោក សម រង្ស៊ី? ...រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត
    1 hr
  • អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៤នាក់​ទៀត​បាន​ស្លាប់​ និងជាង៣០នាក់ឆ្លងថ្មី
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
    ១. លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ថ្លែង​ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣​ថា ក្រោយ​វិបត្តិ​នៃ​ជំងឺកូវីដ ការ​ពង្រឹង​ភាព​ជាដៃគូរវាងអាស៊ីនិងអឺរ៉ុប កាន់តែមានសារៈសំខាន់
    ២. អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៤នាក់​ទៀត​បាន​ស្លាប់​ និងជាង៣០នាក់ឆ្លងថ្មី
    ៣. សភាជាតិ​ជ្រើសតាំង​លោក ជាម យៀប ជា​អនុប្រធាន​ទី១រដ្ឋសភា និង​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២២
    ៤. ​អង្គការ​លីកាដូ​រក​ឃើញ​ថា​ អ្នកប្រើ​បណ្ដាញ​សង្គម​កំពុង​រង​ការបៀតបៀន​និង​រំលោភ​សិទ្ធិ​ ដោយ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​ក្រុម​ហ៊ុន ...រួមនឹងព័ត៌មានផ្សេងៗទៀត
    1 hr
  • អង្គការសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវ​ដល់​អឺរ៉ុប​ឱ្យ​ថ្កោលទោស​អំពើ​រំលោភសិទ្ធិមនុស្ស​នៅកម្ពុជា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៖
    ៚ អង្គការសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវ​ដល់​អឺរ៉ុប​ឱ្យ​ថ្កោលទោស​អំពើ​រំលោភសិទ្ធិមនុស្ស​នៅកម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM)
    ៚ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អំពាវនាវឲ្យបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី
    ៚ តុលាការ​ខេត្ត​កោះកុង ​ផ្អាក​សវនាការ​ ​តំណាង​ពលរដ្ឋ​៩​នាក់ ករណី​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ ហេង ហ៊ុយ
    ៚ សកម្មជនចលនាមាតាធម្មជាតិ ថាពានរង្វាន់អន្តរជាតិ លើកទឹកចិត្តពួកគាត់និងយុវជនដទៃ ឲ្យបន្តឈឺឆ្អាលរឿងបរិស្ថាន
    រួមនឹងពត៌មានផ្សេងៗ មួយចំនួនទៀត
    1 hr
  • អ្នកវិភាគ​ថា កម្ពុជា​នឹង​ជួប​បញ្ហា​កាន់​តែ​ធំ បើ​បន្ត​លម្អៀង​ខ្លាំង​ទៅ​រក​ចិន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១៖
    ៚ អ្នកវិភាគ​ថា កម្ពុជា​នឹង​ជួប​បញ្ហា​កាន់​តែ​ធំ បើ​បន្ត​លម្អៀង​ខ្លាំង​ទៅ​រក​ចិន
    ៚ ​ក្រុមអង្គការសង្គមស៊ីវិល ស្នើកែទម្រង់ជាប្រព័ន្ធ លើសពីការដោះលែង​អ្នកទោសមនសិការ
    ៚​ អ្នកជំនាញសេដ្ឋកិច្ច​ ជំរុញឱ្យ​កម្ពុជា​ត្រៀមខ្លួន​បន្ថែមទៀត​ក្នុង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប
    ​៚ ប្រជាសហគមន៍ការពារព្រៃឈើខេត្តកំពង់ធំ អស់សង្ឃឹមដោយសារអាជ្ញាធរមិនអើពើការពារព្រៃឈើ​ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អ្នកឃ្លាំមើល​ថាកម្ពុជា​នឹង​បាក់មុខ ពេលធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំអាស៊ី-អឺរ៉ុប
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១៖
    ៚ អ្នកវិភាគ​ថា លោក​ហ៊ុន​ សែន​​ ខ្លាំង​លើស​ពី ប៉ុល ពត ទៅទៀត ដែល​ប្រកាសកម្ចាត់ក្រុមបក្ស​ប្រឆាំង​ឱ្យអស់
    ៚ សង្គមស៊ីវិល​ព្រមានថា កម្ពុជា​នឹង​បាក់មុខ ពេលធ្វើ​ជាម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បើមិនព្រមស្តាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
    ៚រដ្ឋាភិបាលថៃថា ការ​ចាប់បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​មកកម្ពុជា​វិញជារឿងស្របច្បាប់
    ៚ក្រុមជនជាតិដើមព្នងខេត្តមណ្ឌលគិរីចោទអភិបាលស្រុកម្នាក់ថា ឃុបឃិត​ជាមួយ​ឈ្មួញរំលោភយកដីសមូហភាព
    រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។