ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • សមត្ថកិច្ចចាប់ខ្លួនលោក ហោ សុខុន អតីតព្រះចៅអធិការវត្តច្បារអំពៅ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤៖
    ១. តំណាងរដ្ឋាភិបាលចេញមុខការពារធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលអ្នក​ជំនាញ​អង្គការ​អង្គការ​សហ​ប្រជាជាតិ​​ស្នើឱ្យផ្អាកអនុវត្ត
    ២. ពលរដ្ឋខេត្តស្វាយរៀងព្រួយបារម្ភដោយសារអាជ្ញាធរបើក​ដៃឱ្យជនជាតិ​វៀតណាម​ចូល​មក​ដីខ្មែរ​ដោយ​សេរី
    ៣. បណ្ដាញសហគមន៍ព្រៃឡង់ស្នើឲ្យរដ្ឋាភិបាលលុបចោលគម្រោងរុករករ៉ែនៅក្នុងដែនជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់
    ៤. អ្នកឃ្លាំមើលបារម្ភថា ការបង្កើតទីក្រុងព្រះសីហនុថ្មី នឹងផ្ដល់ភាពងាយស្រួលដល់ក្រុម​ឧក្រិដ្ឋជន​រក​ស៊ីខុស​​ច្បាប់...រួមនឹងព័ត៌មានមួយចំនួនទៀត!
    1 hr
  • ហេតុអ្វីក្រុមហ៊ុនហនុមានអាចផ្សព្វផ្សាយគ្រឿងស្រវឹងបានគ្រប់មធ្យោបាយ?
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤
    ១. យុវជនខេត្តសៀមរាបថាព្រឹត្តិការណ៍ឡានទំនើប GUMBALL 3000 ប្លែកភ្នែក ដែលទំនងអាចជួយ​ទាក់​ទាញ​ភ្ញៀវទេសចរណ៍ ប៉ុន្តែអ្នកឃ្លាំមើលមិនយល់ស្រប
    ២. ហេតុអ្វីបានជាក្រុមហ៊ុនស្រាបៀរហនុមានអាចផ្សព្វផ្សាយគ្រឿងស្រវឹងបានគ្រប់មធ្យោបាយ​ដូច​សព្វ​ថ្ងៃ​នេះ?
    ៣. ពលរដ្ឋប្ដេជ្ញាទាមទារសំណងដីធ្លីពីរដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ព្រលាន​យន្តហោះ​ថ្មីដល់​ជីវិត​ចុង​​ក្រោយ
    ៤. ពលរដ្ឋជំរុញឱ្យរដ្ឋាភិបាលពង្រឹងគុណភាពសុខាភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយ​របស់​ពលរដ្ឋទៅព្យាបាលនៅក្រៅប្រទេស...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ក្រុមជិកសភាអាស៊ានអំពាវនាវ ឱ្យអាស៊ានពង្រឹងលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទ ទី១៦ ខែ កញ្ញា ឆ្នាំ២០២៤
    1. ក្រុមជិកសភាអាស៊ានអំពាវនាវ ឱ្យអាស៊ានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
    ២. គណបក្សកម្លាំងជាតិ អំពាវនាវឱ្យរដ្ឋាភិបាលបើកលំសិទ្ធិសេរីភាព នយោបាយ
    ៣. អ្នកឃ្លាំមើលជំរុញ ឱ្យរដ្ឋាភិបាលស៊ើបអង្កេតលើមុខរបបរ លោក លី យ៉ុងផាត់ ក្រោយ​ពេល​អាមេរិក​ដាក់​ទណ្ឌកម្ម
    ៤. គ្រួសារស្នើឱ្យរដ្ឋាភិបាលដោះលែងសាច់ញាតិ ស្របពេលលោក ហ៊ុន សែន បង្ហាញពីការ​ជួបជុំ​គ្រួសារ...រួមនឹងព័ត៌មានមួយចំនួនទៀត
    1 hr
  • ពលរដ្ឋស្វាគមន៍ទណ្ឌកម្មអាមេរិកលើមេបនល្បែងលោក លី យ៉ុងផាត់
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១៥ ខែ កញ្ញា ឆ្នាំ២០២៤
    ១. ពលរដ្ឋស្វាគមន៍ទណ្ឌកម្មអាមេរិកលើមេបនល្បែងលោក លី យ៉ុងផាត់
    ២. សង្គមស៊ីវិល ថាការជួញដូរមនុស្សនៅកម្ពុជាមានបណ្ដាញទាំងក្នុង និងក្រៅស្រុក
    ៣. សង្គមស៊ីវិលរិះគន់ ថាលោក ហ៊ុន សែន អសមត្ថភាពដោះស្រាយ​បញ្ហាក្នុង​សង្គម​ទើប​ធ្វើច្បាប់​ចោទ​អ្នក​រិះគន់​ថា​ជា​ក្រុម​ភេរវកម្ម
    ៤. ពលរដ្ឋខ្មែរក្រោមក្រោមធ្វើខួប១៧ឆ្នាំនៃសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម ដោយ​ស្នើឲ្យ​វៀត​ណាម​គោរព​សិទ្ធិ​ជនជាតិដើម.…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកវិភាគថា រដ្ឋាភិបាលគួរស៊ើបអង្កេតករណីលោក លី យ៉ុងផាត់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១៤ ខែ កញ្ញា ឆ្នាំ២០២៤
    ១. អ្នកវិភាគថា រដ្ឋាភិបាលគួរស៊ើបអង្កេតករណីលោក លី យ៉ុងផាត់ ជាជាងប្រតិកម្មប្រឆាំងជាមួយទណ្ឌកម្មអាមេរិក
    ២. ក្រសួងបរិស្ថានថាក្រុមហ៊ុនមួយរបស់លោក លី យ៉ុងផាត់ បានកាប់ប្រមូលឈើដោយខុសច្បាប់នៅដែនជម្រកសត្វព្រៃភ្នំសំកុស
    ៣. សង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពិនិត្យធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើងវិញ តាមការអំពាវនាវរបស់អ្នកជំនាញ UN
    ៤. កញ្ញា ឈឹម ស៊ីថរ នឹងត្រូវបានដោះលែងនៅថ្ងៃទី១៦ កញ្ញា ក្រោយអនុវត្តទោស ២ ឆ្នាំក្នុងពន្ធនាគារ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរពាក់ព័ន្ធរឿង ជួញដូរមនុស្ស និងឆបោកតាមអនឡាញ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ កញ្ញា ឆ្នាំ២០២៤
    ១. សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរពាក់ព័ន្ធរឿង ជួញដូរមនុស្ស និងឆបោកតាមអនឡាញ
    ២. ក្រុមអ្នកជំនាញ UN អំពាវនាវឱ្យកម្ពុជា ផ្អាក និងពិនិត្យឡើងវិញលើ ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន
    ៣. អ្នកឃ្លាំមើល លើកឡើងថា គ.ជ.ប នៅតែស្ថិតក្រោមឥទ្ធិពលរបស់បក្ស កាន់អំណាច
    ៤. មន្ត្រីសិទ្ធិមនុស្សថារដ្ឋាភិបាលត្រកូលហ៊ុន ដឹកនាំប្រទេស មិនគោរពរដ្ឋធម្មនុញ្ញ....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ក្រុមអ្នកវិភាគថាលោក ហ៊ុន សែន ប្រើប្រាស់ពាក្យសន្តិភាពដើម្បីការពារអំណាចត្រកូលហ៊ុន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤៖
    ១. មន្ត្រីសង្គមស៊ីវិលថា តុលាការ គួរទម្លាក់បទចោទលើ លោក រ៉ុង ឈុន ហើយងាកមកស្ដារប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ឡើងវិញ
    ២. ពលរដ្ឋរិះគន់អាជ្ញាធរជាតិអប្សរា បណ្តោយឱ្យអ្នកមានលុយសង់ផ្នូរខ្មោចចិននៅក្នុងតំបន់អង្គរ
    ៣. រដ្ឋាភិបាលកម្ពុជាអះអាងថាអ្នកវិនិយោគចិន នាំមុខគេ ប៉ុន្តែអ្នកវិភាគថា មិនបាន​ផ្តល់ផល​ប្រ​យោជន៍​​ដល់កម្មករ​ខ្មែរ
    ៤. ក្រុមអ្នកវិភាគ ថា លោក ហ៊ុន សែន ប្រើប្រាស់ពាក្យសន្តិភាព ដើម្បីការពារអំណាច​ត្រកូល​ហ៊ុន...​រួម​នឹង​ព័ត៌មានមួយចំនួនទៀត
    1 hr
  • ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាស្នើឱ្យរដ្ឋាភិបាលលុបចោលសវនកម្មលើអង្គការសង់ត្រាល
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ២០២៤
    ១. ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាស្នើឱ្យរដ្ឋាភិបាលលុបចោលសវនកម្មលើអង្គការ​សង់​ត្រាល់
    ២. ពលករខ្មែរតវ៉ានៅនៅកូរ៉េខាងត្បូងតវ៉ាប្រឆាំងលោក ហ៊ុន សែន និងចោទថាលោកជាមេដឹកនាំ​ផ្ដាច់ការ
    ៣. កសិករធ្លាក់ខ្លួនជំពាក់បំណុលកាន់តែច្រើនដោយសារធ្វើស្រែប្រវាស់ដី និងថ្នាំកសិកម្ម
    ៤. ជនជាតិដើមភាគតិចនៅខេត្តរតនគិរី តវ៉ារឿងក្រុមហ៊ុនវៀតណាមមិនកាត់ឆ្វៀលដីប្រគល់ជូន​សហគមន៍​​​តាមការសន្យា​...រួម​មាន​នឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បួង នឹងដាក់ញ្ញត្តិតវ៉ាជូនលោក ហ៊ុន សែន ពេលលោកទស្សនកិច្ចនៅទីនោះ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤៖
    ១. ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បួង នឹងដាក់ញ្ញត្តិតវ៉ាជូនលោក ហ៊ុន សែន ពេល​លោក​ទស្សនកិច្ច​នៅ​ទីនោះ
    ២. អ្នកឃ្លាំមើលនយោបាយនៅកម្ពុជា ថាការចាប់ខ្លួនអ្នកហ៊ានបញ្ចេញមតិក្នុងគេហទំព័ររបស់លោក ហ៊ុន សែន ជាការរំលោភច្បាប់
    ៣. ពលរដ្ឋមួយចំនួនត្អូញត្អែរពីបញ្ហាស្ទះចរាចរណ៍ ដោយសារការបិទផ្លូវក្បួនរថយន្តរបស់អ្នកធំ
    ៤. ស្ទឹងសៀមរាបក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ក្រោយពីក្រុមចលនា​មាតាធម្មជាតិ​ផ្សាយ​វីដេអូ​រឿង​បង្ហូរទឹកកខ្វក់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • គ្រួសារអ្នកកាន់អំណាចជួបជុំសប្បាយលើគំនរទុក្ខនៃក្រុមគ្រួសារសកម្មជបរិស្ថានជាប់ឃុំ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទ ទី០៩ ខែ កញ្ញា ឆ្នាំ២០២៤៖
    1. ពលរដ្ឋខ្មែរនៅកូរ៉េនឹងធ្វើបាតុកម្មជាថ្មីប្រឆាំងវត្តមានលោក ហ៊ុន សែននៅកូរ៉េខាងត្បូង
    2. គ្រួសារអ្នកកាន់អំណាចជួបជុំសប្បាយលើគំនរទុក្ខនៃក្រុមគ្រួសារសកម្មជនបរិស្ថានជាប់ឃុំ
    3. ព្រលានយន្តហោះអន្តរជាតិតេជោហោះហើរសាកល្បងពីថ្ងៃទី៨ ដល់ថ្ងៃទី១២កញ្ញា
    4. ពលរដ្ឋនៅខេត្តស្ទឹងត្រែងថាអាជ្ញាធរយកលុយច្រើនពីពលរដ្ឋ ដើម្បីធ្វើប្លង់ដី...រួម​នឹង​ព័ត៌មាន​មួយ​ចំនួន​ទៀត!
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។