ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • សមត្ថកិច្ចនៅមិនទាន់ចាប់បានអ្នកទោសតៃវ៉ាន់ ជាមេខ្លោងគ្រឿងញៀនបាននៅឡើយទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ ២០២៣៖
    ១. គណបក្សភ្លើងទៀន មិនទាន់ទទួលបានការអនុញ្ញាតពីតុលាការឲ្យចូលជួបសួរសុខទុក្ខអ្នកទោសនយោបាយ
    ២. ប្រជាសហគមន៍ព្រៃឡង់ខេត្តកំពង់ធំរកឃើញការកាប់ឈើខុសច្បាប់ និងការទន្ទ្រានយកដីព្រៃ
    ៣. សង្គមស៊ីវិលថា លោកហ៊ុន សែន នៅតែបន្តកាត់បឹងតាមោកឲ្យឯកជន ដោយមិនខ្វល់ពីបញ្ហាលំបាករបស់ពលរដ្ឋរស់នៅជុំវិញបឹង
    ៤. ព្រះសង្ឃ និងយុវជនខ្មែរក្រោមនិពន្ធបទចម្រៀង បង្ហាញពីវប្បធម៌និងស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម …រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ប្រពន្ធលោក ថាច់ សេដ្ឋា តក់ស្លុតឃើញប្តីឈឺធ្ងន់ដើរមិនរួច ខណៈតុលាការនៅតែបន្តសវនាការ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៣៖
    ១. ប្រពន្ធនិងអ្នកគាំទ្រសោកស្ដាយតុលាការអូសបន្លាយសវនាការ ខណៈសុខភាពលោក ថាច់ សេដ្ឋា កាន់តែធ្ងន់ធ្ងរ
    ២. សហគមន៍ដីធ្លីបោះតង់ទាមទារឱ្យតុលាការខេត្តកោះកុងដោះលែងតំណាងសហគមន៍ទាំង៩នាក់
    ៣. ពលរដ្ឋថាកូនឈើនៅភ្នំតាម៉ៅដែលដាំឡើងវិញ ក្រោយព្រៃឈើឈូសឆាយអស់ខ្វះការថែទាំ
    ៤. តើលោក កើត រិទ្ធ មានប្រវត្តិយ៉ាងណា ហើយបានធ្វើអ្វីខ្លះចំពោះប្រព័ន្ធច្បាប់ និងលទ្ធិប្រជា ធិបតេយ្យកម្ពុជា? …រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកប្រឈមវិបត្តិផ្លូវចិត្តដោយសារអាជ្ញាធរគំរាមកំហែង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ ២០២៣៖
    ១. ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោក កំពុងប្រឈមវិបត្តិផ្លូវចិត្តដោយសារអាជ្ញាធរគំរាមកំហែង
    ២. សហគមន៍ដីធ្លី១៩៧ ចាត់ទុកថាការសម្រេចរបស់តុលាការខេត្តកោះកុងរឿងតវ៉ាទំនាស់ដីធ្លី គឺ​ជា​រឿង​អយុត្តិធម៌
    ៣. អាជ្ញាធរពន្ធនាគារមិនអនុញ្ញាតមន្រ្តីបក្សភ្លើងទៀនលោក តូច ថឹង ព្យាបាលជំងឺភ្នែកនៅមន្ទីរខ្មែរ-សូវៀត
    ៤. ពលរដ្ឋវ័យចំណាស់សុំទានតាមដងផ្លូវនៅភ្នំពេញទទូចឱ្យរដ្ឋាភិបាលផ្ដល់កិច្ចគាំពារសង្គម…​រួមនឹង​ព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • សហគមន៍បារម្ភបាត់ព្រៃក្រោយរដ្ឋាភិបាលកាត់ឆ្វៀលដែនជម្រកសត្វជិត៧ពាន់ហិកតារ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ ២០២៣៖
    ៚សហគមន៍បារម្ភបាត់ព្រៃ ក្រោយរដ្ឋាភិបាលកាត់ឆ្វៀលដែនជម្រកសត្វជិត៧ពាន់ហិកតារ
    ៚សហគមន៍ថា ការពង្រីកផ្ទៃដីនៅតំបន់ការពារធម្មជាតិមិនជួយការពារការកាប់ព្រៃឈើបានទេ
    ៚សង្គមស៊ីវិលជំរុញឱ្យធនាគាររៀបចំកម្ចីឡើងវិញដោយសារពលរដ្ឋបាត់បង់ចំណូលធ្ងន់ធ្ងរ
    ៚សង្គមស៊ីវិលជំរុញឱ្យធនាគាររៀបចំកម្ចីឡើងវិញដោយសារពលរដ្ឋបាត់បង់ចំណូលធ្ងន់ធ្ងរ…រួម​នឹង ព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • យុវជនថា​ងារ​ឧកញ៉ាសម្រាប់តែអ្នកមានស្នាដៃជួយជាតិ​ពិតប្រាកដ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣៖
    ៚យុវជនចង់ឃើញការផ្ដល់គោរមងារឧកញ៉ាសម្រាប់អ្នកដែលមានស្នាដៃជួយជាតិ និង​ពលរដ្ឋ​ពិតប្រាកដ
    ៚ខ្មែរ​រស់​ប្រទេស​កាណាដាធ្វើ​បាតុកម្ម​ប្រឆាំង​ការឡើង​កាន់​អំណាច​ត​ពី​ឳពុក​របស់ លោក ហ៊ុន ម៉ាណែត
    ៚គ្រួសារសកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម ដែលបាត់ខ្លួននៅកម្ពុជាកាលពី៣ឆ្នាំមុន បន្ត​ទាមទារ​រកយុត្តិធម៌
    ៚កម្មករមួយចំនួនកាត់បន្ថយអាហារហូបចុក ក្រោយពេលទំនិញឡើងថ្លៃឥតឈប់ឈរ... រួមនឹង​ ព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ក្រុមអង្គការសិទ្ធិមនុស្សមិនជឿថាលោក ហ៊ុន ម៉ាណែត អាចស្ដារប្រជាធិបតេយ្យឡើងវិញបានទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ ២០២៣៖
    ១. ក្រុមអង្គការសិទ្ធិមនុស្ស មិនជឿថាលោក ហ៊ុន ម៉ាណែត អាចស្ដារស្ថានភាពសិទ្ធិមុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញបានទេ
    ២. យុវជននិងពលរដ្ឋមួយចំនួន ប្រឆាំងការផ្ទេរអំណាចតពូជរបស់ក្រុមបក្សពួករបស់លោក ហ៊ុន សែន
    ៣. ពលរដ្ឋរស់នៅតំបន់ពាមក្រសោបថា ការបំផ្លាញព្រៃកោងកាងនៅតែបន្តកើតមាន ដោយសារមន្ត្រី​មិន​អនុវត្តច្បាប់
    ៤. ពលរដ្ឋនៅខេត្តបាត់ដំបង បារម្ភពីបញ្ហាអសន្តិសុខសង្គម បន្ទាប់ពីអាជ្ញាធរប្រកាស​បើកឱ្យ​ជនជាតិ​ចិន​មកដាក់ទុនវិនិយោគ…រួមនឹងព័ត៌មានសំខាន់ៗ​មួយចំនួនទៀត
    1 hr
  • តំណាងរាស្ត្រមួយចំនួននៃបក្សកាន់អំណាច មានប្រវត្តិមិនល្អ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១២ ខែ សីហា ឆ្នាំ២០២៣៖
    ៚ តំណាងរាស្ត្រមួយចំនួននៃគណបក្សកាន់អំណាច មានប្រវត្តិមិនល្អ
    ៚ ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន គ្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
    ៚ ថ្នាក់ដឹកនាំបក្សភ្លើងទៀនជិត ២០ នាក់ រងការព្រមានចាប់ខ្លួនពីជនអនាមិក
    ៚ ប្រវត្តិរបស់លោក ស សុខា រដ្ឋមន្ត្រីបន្តត្រកូលនៃក្រសួងមហាផ្ទៃ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • លោក ហ៊ុន សែន មិនហ៊ានឱ្យលោក ស ខេង ធ្វើជាប្រធានរដ្ឋសភាថ្មីទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ ២០២៣៖
    ១. លោក ហ៊ុន សែន មិនហ៊ានឱ្យលោក ស ខេង ធ្វើជាប្រធានរដ្ឋសភាថ្មីទេ
    ២. សង្គមស៊ីវិលបារម្ភពីអត្រាធ្លាក់ចុះជិតពាក់កណ្តាល នៃតំណាងរាស្ត្រជាស្ត្រី បើធៀប នឹងអាណត្តិ មុនៗ
    ៣. អ្នកវិភាគថាកម្ពុជានឹងប្រឈមវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារមិនអាចរកចំណូលគ្រប់ សម្រាប់​​ការចំណាយ
    ៤. ពលរដ្ឋជាច្រើនគ្រួសារនៅក្រុងភ្នំពេញដាក់លក់ផ្ទះនិងដីដើម្បីយក​ប្រាក់សង​បំណុលធនាគារ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ក្រុមយុវជនស្នើឱ្យលោក ហ៊ុន ម៉ាណែត កែប្រែប្រព័ន្ធតុលាការឱ្យក្លាយជាស្ថាប័នឯករាជ្យ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ ២០២៣៖
    ១. ព្រះមហាក្សត្រកោះហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចូលប្រជុំសភាលើកដំបូងថ្ងៃទី២១ ខែសីហា
    ២. ក្រុមយុវជនស្នើឱ្យលោក ហ៊ុន ម៉ាណែត កែប្រែប្រព័ន្ធតុលាការ ឱ្យក្លាយជាស្ថាប័នឯករាជ្យ
    ៣. សកម្មជនបរិស្ថានបារម្ភខ្លាចបាត់បង់ធនធានធម្មជាតិកាន់តែច្រើនក្រោយរដ្ឋាភិបាល​កែប្រែផ្ទៃដី​តំបន់​ការពារ
    ៤. សាលាឧទ្ធរណ៍ភ្នំពេញបន្តបើកសវនាការលើអ្នកភូមិឡពាង៥នាក់ ដែលមានជម្លោះដីធ្លីជាមួយ​ភរិយា​រដ្ឋមន្ត្រីក្រសួងរ៉ែ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អ្នកវិភាគថាព្រះមហាក្សត្រចាត់តាំង លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីខ្វះភាពស្របច្បាប់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ ២០២៣៖
    ៚អ្នកវិភាគថាព្រះមហាក្សត្រចាត់តាំង លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីខ្វះភាពស្របច្បាប់
    ៚លោក ហ៊ុន សែន ប្រកាសនឹងកាន់តួនាទីសំខាន់ៗ១០ឆ្នាំទៀត ក្រោយពីផ្ទេរតួនាទីឲ្យកូន
    ៚អាជ្ញាធរចាប់ខ្លួនមន្រ្តីបក្សភ្លើងទៀនម្នាក់ទៀត នៅរាជធានីភ្នំពេញ
    ៚ក្រុមហ៊ុនចិនបំផ្ទុះភ្នំយកថ្មជាច្រើនកន្លែង នៅខេត្តកំពង់ស្ពឺ…រួមនឹងព័ត៌មាន​សំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។