ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • កសិករចិញ្ចឹមជ្រូក ប្រឈមនឹងការបោះបង់មុខរបរ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២៖
    ៚ លោក សម រង្ស៊ី អំពាវនាវឱ្យខ្មែរនៅអឺរ៉ុបចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅក្រុងព្រុចសែល
    ៚ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមដានការអភិវឌ្ឍសង្គម រិះគន់ ផែនការជួយពលរដ្ឋក្រីក្ររបស់រដ្ឋាភិបាល ថាគ្មានប្រសិទ្ធិភាព
    ៚ កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួន ប្រឈមនឹងការបោះបង់មុខរបរ ដោយសារតម្លៃជ្រូកនៅតែបន្តចុះថោក
    ៚ ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃ ត្អូញត្អែរពីថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម មិនបើកប្រាក់ខែឲ្យពួកគាត់ … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
    1 hr
  • មន្ត្រីសង្គមស៊ីវិលថា បំណុលធនាគារនៅតែបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ ២០២២៖
    ៚មន្ត្រីសង្គមស៊ីវិលថាបំណុលវិស័យធនាគារនៅតែបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស
    ៚សកម្មជនបរិស្ថានបារម្ភពីគំរោងអភិវឌ្ឍន៍ឆ្នេរសមុទ្រខេត្ត ព្រះសីហនុនឹងបង្កផលប៉ះពាល់បរិស្ថាន
    ៚ក្រសួងអប់រំ ស៊ើបអង្កេតករណីសង្ស័យថាប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើរលួយ
    ៚ក្រុមអង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាលត្រូវបញ្ឈប់ការគំរាមកំហែងនិងអនុវត្តសិទ្ធិនយោបាយ
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • មន្ត្រីបក្សភ្លើងទៀនប្ដេជ្ញាបន្តជីវិតនយោបាយ ក្រោយចេញពីពន្ធនាគារ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១០ ខែធ្នូ ឆ្នាំ២០២២៖
    ៚ មន្ត្រីបក្សភ្លើងទៀនលោក ឡី សុខុន ប្ដេជ្ញាបន្តជីវិតនយោបាយ ក្រោយចេញពីពន្ធនាគារ
    ៚ ស្ថាប័នសិទ្ធិមនុស្សរដ្ឋាភិបាលនឹងអង្កេតករណីរំលោភសិទ្ធិមនុស្សនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
    ៚ ក្រុមគ្រូបង្រៀនប្ដឹងសុំដកតំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំរឿងពុករលួយ
    ៚ ប្រជានេសាទនៅខេត្តសៀមរាបកំពុងជួបបញ្ហាលំបាកផ្នែកជីវភាព...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ពលរដ្ឋមួយចំនួន បារម្ភពីការបណ្តេញចេញពីផ្ទះសម្បែងនៅខេត្តសៀមរាប
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ ២០២២៖
    ៚មន្ត្រីសង្គមស៊ីវិល រិះគន់ការផ្ដល់ឋានៈបន្ថែមដល់កូនប្រុសលោក ហ៊ុន សែនថា ដើម្បីរក្សាអំណាចត្រកូលហ៊ុន
    ៚សហភាពអឺរ៉ុបផ្តល់ប្រាក់២លានអឺរ៉ូ ប្រមាណជិត២លាន១សែនដុល្លារ សំរាប់ផ្សព្វផ្សាយពីការចូលរួមនយោបាយនិងទទួលបានពត៌មាន
    ៚អង្គការលីកាដូ ស្នើអោយរដ្ឋាភិបាលបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រោយពីមានមនុស្សស្លាប់ជាបន្តបន្ទាប់
    ៚ពលរដ្ឋមួយចំនួន បារម្ភពីការបណ្តេញចេញពីផ្ទះសម្បែងបាត់បង់មុខរបរ នៅខេត្តសៀមរាប
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • UN អំពាវនាវដល់មេដឹកនាំតំបន់អាស៊ីឱ្យចាត់វិធានការបញ្ហាជួញដូរមនុស្ស
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី៧ ខែ ធ្នូ ឆ្នាំ២០២២
    ៚អង្គការសហប្រជាជាតិអំពាវនាវដល់មេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកឱ្យចាត់វិធានការដោះស្រាយបញ្ហាជួញដូរមនុស្ស
    ៚តុលាការលើកពេលជំនុំជម្រះសំណុំរឿងអតីតមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា
    ៚ ក្រុមយុវជនជិះកង់ពីខេត្តសៀមរាបទៅភ្នំពេញដើម្បី ទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិយុវជន
    ៚ កូដករណាហ្គាវើកដ៍ស្លៀកពាក់ខោអាវអ្នកទោស ទាមទារឱ្យតុលាការ ដោះលែងកញ្ញា ឈឹម ស៊ីថរ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • កូនសកម្មជនបក្សភ្លើងទៀនទាមទារឱ្យដោះលែងឪពុកដែលជាប់ឃុំជិត ១ឆ្នាំ
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២៖
    ១ បេក្ខជន​ជា​ច្រើន​នាក់​មាន​បញ្ហា​សុខភាព​ក្នុង​ថ្ងៃទី១ នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០២២
    ២ កូន​សកម្មជន​បក្ស​ភ្លើង​ទៀន​ខេត្ត​ពោធិ៍សាត់​ដែល​ជាប់​ឃុំ​ជិត​ ១ឆ្នាំ​ទាមទារ​ឱ្យ​ដោះលែង​ឪពុក
    ៣ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ គ្រោង​រៀបចំ​ខួប​៧៤​ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០២២ នៅ​ខេត្ត​មួយ​ចំនួន
    ៤ ពលរដ្ឋ​រស់​នៅ​តំបន់​អង្គរ​ចោទ​អាជ្ញាធរ​អប្សរា​ថា​ ប្រើ​ល្បិច​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ដោយ​បង្ខំ​ រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • រដ្ឋាភិបាល «ទំនងបារម្ភពីភាពអាម៉ាស់» រឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២៖
    ៚ អ្នកឃ្លាំមើលថា រដ្ឋាភិបាលទំនងជាបារម្ភពីភាពអាម៉ាស់ ទើបរឹតត្បិតព័ត៌មានស្ដីពីឧក្រិដ្ឋកម្មជួញដូរមនុស្ស
    ៚ អាជ្ញាធរខេត្តពោធិ៍សាត់ រារាំងសហគមន៍មិនឱ្យរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ
    ៚ ប្រជាសហគមន៍ការពារព្រៃឈើ ស្នើសុំឱ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្ដីព្រាងច្បាប់ថ្មីស្តីពីការពារធនធានធម្មជាតិ
    ៚ គ.ជ.ប បន្តអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មុនពេលបញ្ចប់នៅថ្ងៃទី៨ ខែធ្នូ … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
    1 hr
  • អាជ្ញាធរខេត្តពោធិ៍សាត់រារាំងសហគមន៍មិនឱ្យរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២៖
    ១. អាជ្ញាធរ​ខេត្តពោធិ៍សាត់​រារាំង​សហគមន៍​ស្រុក​ក្រគរ​មិន​ឱ្យ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ ១០ ធ្នូ
    ២. ប្រជាសហគមន៍​ការពារ​ព្រៃឈើ​ ស្នើ​រដ្ឋាភិបាល​កុំ​ដាក់​បញ្ចូល​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ​ថ្មី
    ៣. អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល​តែង​តាំង​លោក ប៉ែន បូណា​ ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​
    ៤. អ្នក​តាម​ដាន​ស្ថានការណ៍​កម្ពុជា​ថា សង្ស័យ​ថា​ ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ ទើប​មិន​អាច​ដោះស្រាយ​បាន​ រួម​នឹង​ព័ត៌មាន​ផ្សេងៗ​មួយ​ចំនួន​ទៀត
    1 hr
  • អ្នកឃ្លាំមើលថា ជំនួយសាច់ប្រាក់ពិសេសរបស់រដ្ឋាភិបាល គឺទាក់ទាញម្ចាស់ឆ្នោត
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ ២០២២៖
    ៚សកម្មជនបរិស្ថានបារម្ភថា ការអនុញ្ញាតឲ្យបាញ់សត្វព្រៃជាល្បែង ក្នុងតំបន់ព្រៃការពារនឹងឲ្យបាត់បង់សត្វព្រៃជិតផុតពូជ
    ៚ស្ថានទូតកម្ពុជាធ្វើអន្តរាគមន៍ ដើម្បីឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មដែលពាក់ព័ន្ធនឹងការជួញដូរស្វាក្ដាមដោយខុសច្បាប់បាននៅក្រៅឃុំបណ្ដោះអាសន្ន
    ៚អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតសង្កេតឃើញថា ជំនួយសាច់ប្រាក់ពិសេសរបស់រដ្ឋាភិបាល គឺជានយោបាយទាក់ទាញចិត្តម្ចាស់ឆ្នោត
    ៚សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ ស្របពេលអត្រាភាពក្រីក្រ បានកើនឡើងជាង ៤ សែននាក់
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • កម្ពុជាស្នើតុលាការអាមេរិកផ្ទេរមន្ត្រីជាប់ចោទជួញដូរស្វា មកឃុំនៅវ៉ាស៊ីនតុនវិញ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៣ ខែធ្នូ ឆ្នាំ២០២២៖
    ៚ មេធាវីស្នើតុលាការអាមេរិកផ្ទេរមន្ត្រីជាប់ចោទជួញដូរស្វា មកឃុំនៅស្ថានទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតុនវិញ
    ៚ កម្មកររោងចក្រ សិន តៃ នៅភ្នំពេញ ផ្ទុះការតវ៉ា ទាមទារសំណងការងារសមរម្យ
    ៚ សង្គមស៊ីវិលថា អំពើពុករលួយជាដើមហេតុនៃការធ្លាក់ខ្លួនក្រីក្ររបស់ពលរដ្ឋ
    ៚ ពលករខ្មែរមួយចំនួនដាច់ចិត្តដើរសុំទាននៅប្រទេសថៃ ក្រោយចាញ់បោកថៅកែថៃ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr 1 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។