ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អ្នកវិភាគថា នាយករដ្ឋមន្ត្រីចិនមកកម្ពុជាគឺដើម្បីពង្រីកឥទ្ធិពលចិន
    ព័ត៌មាន​វិទ្យុអាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២៖
    ៚ អ្នកវិភាគ ​ថា ទស្សន​កិច្ច​នាយករដ្ឋមន្ត្រី​ចិន​ គឺ​ដើម្បី​ពង្រីក​ឥទ្ធិពល​ចិន​ និង​ពង្រឹង​អំណាច​ឱ្យ លោក​ហ៊ុន សែន
    ៚ មន្ត្រី​សង្គម​ស៊ីវិល​ និង​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​ ឲ្យ​អនុគ្រោះ​ទោស​ ដល់​សកម្មជន​បក្ស​ប្រឆាំង​
    ៚ កូដករ​ណាហ្គាវើលដ៍​ ប្ដេជ្ញា​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ស្រប​ពេល​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​
    ៚ អាណាព្យាបាល​សិស្ស​នៅ​ផ្សារ​រ៉ុងក្លឿ​ ត្អូញត្អែរ​ ពី​ថ្លៃ​ចំណាយ​ធ្វើ​សៀវភៅ​ឆ្លង​ព្រំដែន​ ប៉ះពាល់​ដល់​ការ​បញ្ជូន​កូន​មក​រៀន​ក្នុង​ស្រុក ...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • អ្នកវិភាគថា ទស្សនកិច្ចនាយករដ្ឋមន្ត្រីចិន គឺដើម្បីពង្រឹងអំណាចឱ្យលោក ហ៊ុន សែន
    ១. អ្នកវិភាគថា ទស្សនកិច្ចនាយករដ្ឋមន្ត្រីចិន គឺដើម្បីពង្រឹងអំណាចឱ្យលោក ហ៊ុន សែន
    ២. លោក ហ៊ុន សែន សុំអធ្យាស្រ័យពីប្រពន្ធប្រមុខរដ្ឋាភិបាលនានា ក្នុងរឿងអវត្ថមានអ្នកស្រី ប៊ុន រ៉ានី
    ៣. អាជ្ញាធរបិទផ្លូវរារាំងក្រុមកូដករណាហ្គាវើលដ៍ មិនឱ្យធ្វើកូដកម្មស្របពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
    ៤. មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យតុលាការដោះលែងសកម្មជនបក្សប្រឆាំងក្នុងពិធីបុណ្យអ៊ុំទូក … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកច្បាប់ថា ប៉ូលិសអន្តរជាតិនឹងមិនចាប់លោក សម រង្ស៊ី តាមសំណើរដ្ឋាភិបាលទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២២៖
    ៚ អ្នកច្បាប់ថា ប៉ូលិសអន្តរជាតិនឹងមិនចាប់លោក សម រង្ស៊ី តាមសំណើរដ្ឋាភិបាលទេ
    ៚ មន្ត្រីសមាគមអាដហុករំពឹងថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់ពួកគេ
    ៚ អ្នកឃ្លាំមើលថា កម្ពុជាគួរស្ដារប្រជាធិបតេយ្យ ប្រសើរជាងទទួលយកគំនិតដឹកនាំប្រទេសតាមបែបផ្ដាច់ការ
    ៚ អាជ្ញាធរថៃបន្តឃុំខ្លួនជនភៀសខ្លួនខ្មែរក្រោម ១០ នាក់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • “លោក គន់ គីម មានបាតដៃប្រឡាក់ដោយការរំលោភសិទ្ធិមនុស្ស និង...”
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២៖
    ៚ មន្ត្រីសិទ្ធិមនុស្ស ថាលោក គន់ គីម មានបាតដៃប្រឡាក់ដោយការរំលោភសិទ្ធិមនុស្សនិងរំលោភដីធ្លី មិនសក្ដិសមនឹងទទួលបានគោរមងារពីព្រះមហាក្សត្រទេ
    ៚សង្គមស៊ីវិលនៃប្រទេសជាសមាជិកអាស៊ានដាក់បញ្ហាស្តីពីសិទ្ធិមនុស្ស និងការកើនឡើងនៃរបបយោធានិយមឲ្យរដ្ឋាភិបាលដោះស្រាយ
    ៚រដ្ឋាភិបាលគ្រោងស្នើលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត ៤រយនាក់ក្នុងបុណ្យអុំទូក
    ៚ឯកអគ្គរដ្ឋទូតអាមេរិកពិភាក្សានឹងលោកសខេងរឿង ប្រឆាំង នឹងអំពើជួញដូរមនុស្ស.និងឧក្រិដ្ឋកម្ម..រួមនឹងព័ត៌មានមួយចំនួនទៀត។
    1 hr
  • មន្ត្រីសិទ្ធិមនុស្ស រិះគន់ការផ្តល់គោរមងារដល់លោក គន់ គីម
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២
    ១. មន្ត្រីសិទ្ធិមនុស្ស រិះគន់ការផ្តល់គោរមងារដល់លោក គន់ គីម ដែលជាប់ទណ្ឌកម្មអាមេរិក
    ២. សាច់ញាតិ ស្នើសុំឲ្យតុលាការដោះលែងអតីតមេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី កឹម តុលា
    ៣. អាជ្ញាធរក្រុងភ្នំពេញ ព្រមានឲ្យក្រុមកូដករណាហ្គាវើលដ៍ឲ្យ ផ្អាកបាតុកម្ម១សប្តាហ៍ពេលកិច្ចប្រជុំអាស៊ាន
    ៤. សកម្មជនចលនាមាតាធម្មជាតិ ប្រកាសសុំជំនួយដើម្បីធ្វើសកម្មភាពតស៊ូមតិដាក់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្ររួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ប្រតិកម្មរបស់លោក សម រង្ស៊ីជុំវិញសំណើកម្ពុជាឲ្យប៉ូលិសអន្តរជាតិចាប់លោក
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២
    ១. អ្នកវិភាគរិះគន់ថា លោកហ៊ុនសែនដែលគ្រោងផ្តល់នាឡិកាផលិតដោយក្រុមហ៊ុនចិន ដល់មេដឹកនាំចូលរួមកិច្ចប្រជុំអាស៊ាន
    ២. មន្ត្រីសមាគម អាដហុកសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់ពួកគេ
    ៣. ពលរដ្ឋចោទថា អាជ្ញាធរលាក់បាំងពត៌មាន ករណីពលរដ្ឋ 5 នាក់ស្លាប់ដោយពុលថ្នាំបាញ់ចេក
    ៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកជាមួយ លោក សម រង្ស៊ី ជុំវិញសំណើកម្ពុជាឲ្យប៉ូលិសអន្តរជាតិ (interpol)ចាប់លោកពីប្រទេសបារាំងទៅដាក់ពន្ធនាគារនៅកម្ពុជា រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • លោក សម រង្ស៊ី ថា ប៉ូលិសអន្តរជាតិនឹងមិនចាប់លោកនោះទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២៖
    ៚ លោក សម រង្ស៊ី ថា ប៉ូលិសអន្តរជាតិនឹងមិនចាប់លោក តាមសំណើក្រសួង​យុត្តិធម៌ទេ
    ៚ តុលាការគ្មានភស្តុតាងច្បាស់លាស់ចោទប្រកាន់លើសកម្មជនបក្សប្រឆាំង ៣៩នាក់
    ៚ របាយការណ៍ថ្មីមួយបង្ហាញថា យុវជនកម្ពុជាមិនសូវចាប់អារម្មណ៍រឿងនយោបាយ
    ៚ សហគមន៍ខេត្តព្រះវិហារ តវ៉ាប្រឆាំងក្រុមហ៊ុនឯកជនមួយឈូសព្រៃការពារអស់ជាង ១០០ហិកតារ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • តុលាការមិនអនុញ្ញាតឱ្យលោក រ៉ុង ឈុន ទៅប្រជុំសហជីពអន្តរជាតិនៅអូស្ត្រាលី
    ៚ សហគមន៍ព្រៃឈើ និងដីធ្លី ជួបជុំគ្នាបង្ហាញក្ដីកង្វល់ និងស្វែងរកដំណោះស្រាយ ស្របពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន
    ៚ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ស្នើដាក់អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣
    ៚ តុលាការមិនអនុញ្ញាតឱ្យលោក រ៉ុង ឈុន ទៅប្រជុំសហជីពអន្តរជាតិនៅអូស្ត្រាលី
    ៚ សហគមន៍ខេត្តព្រះវិហារ តវ៉ាប្រឆាំងការឈូសឆាយព្រៃសហគមន៍ជីអោកអស់ជាង ១០០ ហិកតារ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​គ្រោង​ជួបជុំ​ទ្រង់ទ្រាយ​ធំទាមទារ​រកដំណោះស្រាយ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២៖
    ៚ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​គ្រោង​ជួបជុំ​ទ្រង់ទ្រាយ​ធំទាមទារ​រកដំណោះស្រាយដីធ្លី
    ៚ សង្គម​ស៊ីវិល​ថា ចំណាត់​ថ្នាក់​បាតតារាង​ផ្នែក​នីតិរដ្ឋនៅ​កម្ពុជា ឆ្លុះ​បញ្ចាំង​ការ​ពិត
    ៚ បក្សប្រឆាំងជំរុញឱ្យលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយក្នុងស្រុក
    ៚ ជាងថតរូប​នៅ​តំបន់​អង្គរ​កំពុង​ប្រឈម​បាត់បង់អាជីព...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • លោក មេធាវី ជួង ជូងី ប្រកាសចូលរួមជាមួយគណបក្សភ្លើងទៀន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ ២០២២៖
    ៚ ក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀន មិនព្រមចុះហត្ថលេខាលើញត្តិថ្កោលទោសលោក សម រង្ស៊ី
    ៚ លោក មេធាវី ជួង ជូងី ប្រកាសចូលរួមជាមួយគណបក្សភ្លើងទៀន
    ៚ ប្រធានាធិបតីអ៊ុយ ក្រែន សន្យាថា​ប្រទេសនេះ នឹងធានាពីសន្តិសុខស្បៀងនៅតំបន់អាស៊ាន
    ៚ សង្គមស៊ីវិលជំរុញឱ្យក្រសួងសាធារណការធ្វើអធិការកិច្ចមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកឱ្យមានប្រសិទ្ធភាព
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។