ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អ្នកជំនាញសិទ្ធិមនុស្សUN នឹងមកកម្ពុជា ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ ២០២២៖
    ៚អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងមកទស្សនកិច្ចកម្ពុជា ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស
    ៚រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ គ្រោងទៅប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងយោធានៃប្រទេសទាំងពីរ
    ៚ក្រុមអង្គការសង្គមស៊ីវិល ប្រារព្ធទិវាយុវជនអន្តរជាតិ ដើម្បីពង្រឹងសិទ្ធិអំណាចយុវជន
    ៚សង្គមស៊ីវិល នៅតែសង្ស័យពីករណីពុករលួយដែលកប៉ាល់អាចលួចដឹកប្រេងឆៅចេញពីកម្ពុជា
    រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
    1 hr
  • តុលាការ រក្សាការផ្ដន្ទាទោសដាក់ពន្ធនាគារ លោក ខៀវ សំផន អស់មួយជីវិត
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ ព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២
    1. តុលាការកំពូលសាលាក្ដីខ្មែរក្រហម រក្សាការផ្ដន្ទាទោសដាក់ពន្ធនាគារ លោក ខៀវ សំផន អស់មួយជីវិត
    2. តុលាការភ្នំពេញបន្តជំនុំជម្រះក្ដីសំណុំរឿងសកម្មជននិងថ្នាក់ដឹកនាំបក្សប្រឆាំង៣៩នាក់
    3. សកម្មជនចលនាមាតាធម្មជាតិ តែងខ្លួនធ្វើប្រែត ទាមទារដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ
    4. សមត្ថកិច្ចខេត្តកណ្តាលបន្តបង្ក្រាបជនជាតិចិនជិត១០០នាក់ រឿងបើកល្បែងអនឡាញខុសច្បាប់រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
    1 hr
  • តុលាការសួរលើអង្គហេតុថ្មីនៃសំណុំរឿងក្បត់ជាតិលោក កឹម សុខា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២
    ១ តុលាការចាប់ផ្ដើមដេញសួរលើអង្គហេតុថ្មីនៃសំណុំរឿងក្បត់ជាតិលោក កឹម សុខា
    ២ លោក ហ៊ុន សែន ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ស្របពេលបាតុករត្រៀមធ្វើបាតុកម្មប្រឆាំងលោក
    ៣ សហជីពនិងកម្មករមិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួល២០០ដុល្លារសម្រាប់ឆ្នាំ២០២៣
    ៤ ក្រុមអង្គការសង្គមស៊ីវិល ធ្វើបុណ្យកាន់បិណ្ឌវេនទី១១ជូនដល់ព្រះសង្ឃការពារព្រៃឈើមេត្តាធម្មជាតិខេត្តកំពង់ស្ពឺ រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
    1 hr
  • តុលាការខេត្តតាកែវកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ រឿងរួមគំនិតក្បត់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២
    ១. តុលាការខេត្តតាកែវកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ចូលបំភ្លឺពីបទចោទ រួមគំនិតក្បត់
    ២. មន្ត្រីសង្គមស៊ីវិលរិះគន់រដ្ឋាភិបាលថា អសមត្ថភាពគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់
    ៣. ក្រុមស្ត្រីថ្ងៃសុក្រធ្វើបាយម្ហូបជូនគ្រួសារនៅគុកព្រៃសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
    ៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីជីវភាព និងបំណុលរបស់កម្មកររោងចក្រ រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
    1 hr
  • សង្គមស៊ីវិលបារម្ភពីកំណើនអតិផរណា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២៖
    ៚អ្នកគាំទ្រស្នើតុលាការឱ្យដោះលែង កញ្ញា សេង ធាវី ពីពន្ធនាគារ
    ៚សង្គមស៊ីវិលបារម្ភពីកំណើនអតិផរណា
    ៚ពលរដ្ឋថាការបង្ខំឱ្យអ្នកការពារព្រៃឡង់ធ្វើកិច្ចសន្យាឈប់ចុះល្បាតព្រៃ ជារឿងមិនត្រឹមត្រូវ
    ៚ យុវជនដាក់ញត្តិស្នើឱ្យក្រសួងមហាផ្ទៃ ឈប់ផ្ដល់ប័ណ្ឌស្នាក់នៅដល់ជនអន្តោប្រវេសន៍
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកគាំទ្រស្នើរដ្ឋាភិបាល និងតុលាការ ដោះលែងកញ្ញា សេង ធារី
    ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ​ ទី១៩ ខែកញ្ញា ឆ្នាំ២០២២៖
    ១. អ្នក​គាំទ្រ​ស្នើ​រដ្ឋាភិបាល​ និង​តុលាការ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី ពីពន្ធនាគារ
    ២. ក្រុម​យុវជន​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​ ឈប់​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ដល់​ជនអន្តោប្រវេសន៍​
    ៣. មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ​បង្ខំ​ឱ្យ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ១៦នាក់​ ធ្វើ​កិច្ចសន្យា​ឈប់​ចុះ​ល្បាត​ព្រៃ​
    ៤. ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជិត ១ពាន់​នាក់​ នៅ​ខេត្ត​កោះកុង​ ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ឃុំ​រកដំណោះស្រាយ ...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតករណីវៀតណាមជាង ៥០នាក់ រត់ចេញពីកាស៊ីណូក្រុងបាវិត
    ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២៖
    ៚ អាជ្ញាធរ​កម្ពុជា​កំពុង​ស៊ើប​អង្កេត​ករណី​ជនជាតិ​វៀតណាម​ចំនួន​ជាង ៥០នាក់​ នាំ​គ្នា​រត់​ចេញ​ពី​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​
    ៚ ពលករខ្មែរ​នៅ​ប្រទេសថៃរាប់រយនាក់​ ប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ
    ៚ ក្រុម​គ្រួសារ​ទៅ​សួរ​សុខ​ទុក្ខ សកម្មជន​បក្ស​ប្រឆាំង ១០​នាក់​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ
    ៚ អាជ្ញាធរ​ចាប់ផ្តើម​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ ក្រោយ​មានបញ្ជាពីលោក ហ៊ុន សែន ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អាជ្ញាធរចាប់ផ្ដើមបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្រោយមានបញ្ជាពីលោក ហ៊ុន សែន
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃអាទិត្យ ទី១៨​​ ខែកញ្ញា ឆ្នាំ២០២២៖
    ១. ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង ១០នាក់​ទៅ​សួរ​សុខទុក្ខ​ជនជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​
    ២. អាជ្ញាធរ​ថ្នាក់​ក្រោម​ ចាប់​ផ្ដើម​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ ក្រោយ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន​
    ៣. ព្រះសង្ឃ​ ការពារ​ព្រៃឈើ​នៅ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខាវ័ន​ខេត្ត​ឧត្ដរមានជ័យ​ខ្វះខាត​ចង្ហាន់ ដោយសារ​មិន​មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​
    ៤. សាលា​ក្ដី​ខ្មែរ​ក្រហម​ត្រៀម​ចេញ​សាលដីកា​បិទ​បញ្ចប់​សំណុំ​រឿង​លោក ខៀវ សំផន​ តែ​មេធាវី​ថា​ ការ​ផ្ដន្ទាទោស​លោក​ខៀវ សំផន​ មាន​ចរិត​នយោបាយ​ រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • រដ្ឋាភិបាលអូស្ត្រាលី ​គាំទ្រ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​កម្ពុជា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ ២០២២៖
    ៚រដ្ឋាភិបាលអូស្ត្រាលី​គាំទ្រ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​កម្ពុជា
    ៚មន្ត្រីបក្សភ្លើងទៀនថា លោក ហ៊ុន សែន គំរាមដកតំណែងរឿងលុបបំបាត់ល្បែងស៊ីសង មិនមានប្រសិទ្ធភាពយូរទេ
    ៚កម្ពុជា និងថៃ គ្រោងបើកដំណើរការច្រកព្រំដែនអន្ដរជាតិ៣ បន្ថែមទៀត
    ៚ពលរដ្ឋនៅភ្នំពេញសប្បាយចិត្តធ្វើបុណ្យកាន់បិណ្ឌ ក្រោយពីខកខានអស់រយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ-១៩
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • គណបក្សនយោបាយចង់មានអ្នកសង្កេតការណ៍ឯករាជ្យ ចូលរួមសង្កេតការបោះឆ្នោតជាតិឆ្នាំ២០២៣
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៧ កញ្ញា ឆ្នាំ២០២២
    ១​. គណបក្សនយោបាយចង់មានអ្នកសង្កេតការណ៍ឯករាជ្យ ចូលរួមសង្កេតការបោះឆ្នោតជាតិឆ្នាំ២០២៣
    ២. គ្រួសារស្នើសុំរដ្ឋាភិបាលផ្ទេរសកម្មជនបក្សប្រឆាំង មកពន្ធនាគារព្រៃសវិញ
    ៣. លោក ហ៊ុន សែន ព្រមានដកមុខតំណែងមន្រ្តីថា្នក់ក្រោមជាតិ បើមិនលុបបំបាត់ល្បែងស៊ីសងខុសច្បាប់
    ៤. សង្គមស៊ីវិល បន្តរិះគន់រដ្ឋាភិបាលដែលមិនអាចដោះស្រាយបញ្ហាជួញដូរមនុស្ស រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។