ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្នើកែសម្រួលសមាសភាព គ.ជ.ប និងបើកលំហសិទ្ធិពលរដ្ឋ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៦ សីហា ឆ្នាំ២០២២
    ១. អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្នើកែសម្រួលសមាសភាព គ.ជ.ប និងបើកលំហសិទ្ធិពលរដ្ឋ និងគណបក្សនយោបាយ
    ២. ក្រសួងមហាផ្ទៃ អំពាវនាវឲ្យស្ថានទូតបរទេស និងភាគីពាក់ព័ន្ធ សហការលុបបំបាត់អំពើជួញដូរមនុស្ស
    ៣. ក្រុមស្រ្តីថ្ងៃសុក្រកោរសក់បន់ស្រន់ និងដាក់ញត្តិសុំស្ថានទូតបរទេសអន្តរាគមន៍ឱ្យមានការដោះលែងគ្រួសារពួកគាត់ ៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកជាមួយលោក សម រង្ស៊ី ជុំវិញបណ្តឹងរបស់លោក ហ៊ុន សែន និង លោក ឌី វិជ្ជា នៅតុលាការប្រទេសបារាំង ពីបទបរិហារកេរ្តិ៍ ចំពោះការដែល សម រង្ស៊ី ចោទលោក ហ៊ុន សែន ថាជាអ្នករៀបចំផែនការសម្លាប់ លោក ហុក ឡងឌី រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • បក្សភ្លើងទៀនទទួលយកអតីតមន្រ្តីបក្សប្រជាជនកម្ពុជាចូលជាសមាជិក
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២៖
    ៚គណបក្សភ្លើងទៀនទទួលយកអតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាសមាជិក
    ៚ក្រុមស្ត្រីថ្ងៃស្រុកនឹងកោរសក់ និងដាក់ញាតិនៅស្ថានទូតអឺរ៉ុបនៅព្រឹកថ្ងៃសុក្រនេះ
    ៚សហជីព និងនិយោជកបន្តខ្វែងគំនិតគ្នាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរ
    ៚អ្នកប្រើប្រាស់បណ្តាញសង្គមសង្ស័យអំពីភាពមានបានរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា
    ..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • យុវជនខ្មែរថាវរៈ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលាលែងពីតំណែង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៥ សីហា ឆ្នាំ២០២២
    1. សង្គមស៊ីវិល រំពឹងថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនឹងលើកឡើងពីបញ្ហាប្រឈមនៃការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា
    2. យុវជនខ្មែរថាវរៈ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលាលែងពីតំណែង
    3. ចៅសង្កាត់រងទី២នៅសង្កាត់អូរចារគ្រោងប្តឹងស្មៀនករណីរើសអើសនយោបាយ
    4. ជំនន់ទឹកភ្លៀង ប៉ះពាល់ស្រូវរបស់ពលរដ្ឋរាប់ពាន់ហិកតារ នៅខេត្តកំពង់ធំរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អ្នកប្រើប្រាស់បណ្តាញសង្គម សង្ស័យពីប្រភពទ្រព្យសម្បតិ្តរបស់លោក ឡេង ណាវ៉ាត្រា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ ២០២២៖
    «« អ្នកប្រើប្រាស់បណ្តាញសង្គម សង្ស័យពីប្រភពទ្រព្យសម្បតិ្តរបស់លោក ឡេង ណាវ៉ាត្រា
    «« ក្រុមយុវជនបរិស្ថាន និងតំណាងកម្មករណាហ្គាវើល លើកឡើងពីបញ្ហាសិទ្ធិសេរីភាព ក្នុងជំនួបជាមួយលោក វីទិត មុនតាប៊ន
    «« មេធាវីថា តំណាងអយ្យការគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់បន្ថែមលើលោក កឹម សុខា
    «« ក្រុមអ្នកវិភាគថា របបដឹកនាំនៅភូមា ប្រើល្បិចយកតុលាការដាក់ទោសមេដឹកនាំបក្សប្រឆាំង ដូចជារបបដឹកនាំរបស់លោក ហ៊ុន សែនដែរ ...រួម​នឹងព័ត៌មានសំខាន់ៗផ្សេងទៀត៕
    1 hr
  • សាលាដំបូងរាជធានីភ្នំពេញដាក់ភស្តុតាងថ្មីប្រឆាំងនឹងលោក កឹម សុខា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៤ សីហា ឆ្នាំ២០២២
    1. អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួបក្រុមយុវជនបរិស្ថាន និងតំណាងកម្មករ ណាហ្គាវើល
    2. សាលាដំបូងរាជធានីភ្នំពេញដាក់ភស្តុតាងថ្មីប្រឆាំងនឹងលោក កឹម សុខា
    3. តុលាការខេត្តបាត់ដំបង សម្រេចស៊ើបអង្កេតឡើងវិញលើសំណុំរឿងរបស់សកម្មជនបក្សភ្លើងទៀន លោក ឡី សុខុន
    4. អាជ្ញាធរចាប់ខ្លួនជនជាតិចិន៥នាក់ពាក់ព័ន្ធការជួញដូរមនុស្សនៅខេត្តព្រះសីហនុ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ក្រុមមេបក្សប្រឆាំងស្នើលោក ហ៊ុន សែន ដកបំរាម ដើម្បីឱ្យពួកគេចូលតតាំងក្ដី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២៖
    ៚ ថ្នាក់ដឹកនាំបក្សប្រឆាំង ស្នើលោក ហ៊ុន សែន ដកបំរាម ដើម្បីបើកផ្លូវឱ្យពួកគេចូលតតាំងក្ដី
    ៚ លោក ហ៊ុន សែន បន្តគំរាមរឿងសង្គ្រាមបង្ហូរឈាម បើបក្សប្រជាជនចាញ់ឆ្នោត
    ៚សាច់ញាតិអ្នកជាប់ឃុំនយោបាយស្នើអ្នករាយការណ៍ពិសេសជួយអន្តរាគមន៍ដោះលែងគ្រួសារពួកគាត់
    ៚ ករណីចាប់បង្ខាំងមនុស្សបង្ខំឱ្យឆបោកតាមអនឡាញកាន់តែរីករាលដាល...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • លោក ហ៊ុន សែន ព្រមានសារជាថ្មីថា បើគណបក្សប្រជាជនចាញ់ឆ្នោតនឹងផ្ទុះសង្គ្រាម
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៣ សីហា ឆ្នាំ២០២៖
    ១. លោក ហ៊ុន សែន ព្រមានសារជាថ្មីថា បើគណបក្សប្រជាជនចាញ់ឆ្នោតនឹងផ្ទុះសង្គ្រាម
    ២. មន្រ្តីសង្គមស៊ីវិល ស្នើអាជ្ញាធរស៊ើបអង្កេតកាស៊ីណូនៅជ្រៃធំ ខេត្តកណ្ដាលដោយតម្លាភាព សង្ស័យរឿងបង្ខាំងមនុស្ស
    ៣. អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជួបជាមួយអ្នកទោសនយោបាយនៅគុកព្រៃស
    ៤​. វេទិកាវិទ្យុអាស៊ីសេរី នឹងមានកិច្ចពិភាក្សាអំពីបញ្ហាជួញដូរមនុស្ស បង្ខាំងមនុស្ស និងអំពើឆរបោកតាមប្រព័ន្ធអនឡាញ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • តុលាការបារាំងនឹងជំនុំជម្រះក្ដី លោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២៖
    ៚តុលាការបារាំងនឹងជំនុំជម្រះក្ដី លោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍
    ៚អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការក្នុងរបបសាធារណរដ្ឋខ្មែរ លោក ឆាំង សុង បានទទួលមរណភាព
    ៚ អង្គការអ្នករាយការណ៍គ្មានព្រំដែនថ្កោលទោសកងអង្គរក្សលោក ហ៊ុន សែន ករណីឃាត់ខ្លួនដោយហិង្សាលើអ្នកសារព័ត៌មាន និងសកម្មជននៅភ្នំតាម៉ៅ
    ៚អាជ្ញាធរពន្ធនាគារព្រៃសរបញ្ជូនខ្លួនសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៅពន្ធនាគារត្រពាំងថ្លុង
    ... រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
    1 hr
  • មេដឹកនាំសហជីព លោក រ៉ុង ឈុន ជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់យប់ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២៖
    ១ មេដឹកនាំ​សហជីព​ លោក រ៉ុង ឈុន ជួប​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ​
    ២ មេប៉ូលិស​ខេត្តស្វាយរៀង ដែល​មាន​រឿង​អាស្រូវ​ពុក​រលួយ​ បាន​ឡើង​ឋានៈ​ជា​អគ្គស្នងការ​រង​ប៉ូលិស​ជាតិ​
    ៣. អាជ្ញាធរ​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​
    ៣ លោក ហ៊ុន សែន បណ្ដេញ​កង​អង្គរក្ស ២នាក់​ចេញ​ក្រប​ខណ្ឌ​រឿង​ភ្នំ​តាម៉ៅ​ អ្នកវិភាគ​សង្ស័យ​ថា​ ជា​ការ​សម្ដែង​ ...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • អភិបាលខេត្តព្រះសីហនុថា គ្មានករណីបង្ខាំងមនុស្សខុសច្បាប់ទេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២៖
    ៚ អភិបាលខេត្តព្រះសីហនុប្រាប់អ្នករាយការណ៍ពិសេស អ.ស.ប ថា គ្មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តព្រះសីហនុទេ
    ៚ គណបក្សភ្លើងទៀន រំពឹងថាអ្នករាយការណ៍ពិសេស អ.ស.ប នឹងជួយជំរុញឱ្យមានការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យនៅឆ្នាំ២០២៣ខាងមុខ
    ៚ អ្នកវិភាគនយោបាយថា លោក ហ៊ុន សែន មានឧកញ៉ា «ប្រចាំត្រកូល» និងឧកញ៉ា «អញជួយឯង ឯងជួយអញ» ចាំជួយរកស៊ីឱ្យ
    ៚ កម្ពុជាត្រៀមប្រមូលកងទ័ពជាង៥ពាន់នាក់ចូលរួមពិធីបើក និងបិទកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) នៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខ … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។