ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤
១. អង្គការសហប្រជាជាតិ ជំរុញឱ្យកម្ពុជាយកវិធានការផ្សេងៗជំនួសឱ្យការឃុំខ្លួនបណ្ដោះអាសន្នដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ
២. ក្នុងកិច្ចប្រជុំអាស៊ាន នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យកម្ពុជាពន្លឿនការដោះស្រាយឧក្រិដ្ឋកម្មឆបោក និងការជួញដូរគ្រឿងញៀនឆ្លងដែន
៣. សមាជិកសភាម៉ាឡេស៊ី ចង់បង្កើតសវនាការពិសេសសាកសួរមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធនឹងការនិរទេសពលករខ្មែរទៅកម្ពុជាទាំងបង្ខំ
៤. នៅរាត្រីនេះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងរាយការណ៍លម្អិតអំពីថាតើករណីប្រព្រឹត្តអំពើពុករលួយរបស់ទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត ឆ្លុះបញ្ចាំងពីប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបែបណាខ្លះដែរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕