ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣៖
១.ពលករដាក់ញ្ញតិតាមស្ថានទូតបរទេសនៅក្រុងបាងកកឱ្យជំរុញរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស
២.គណបក្សភ្លើងទៀននឹងអាចចូលរួមការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ដោយសារតែសម្ព័ន្ធភាពនយោបាយថ្មី
៣.តុលាការផ្តន្ទាទោសសកម្មជន និងថ្នាក់ដឹកនាំបក្សប្រឆាំង១១នាក់ឱ្យជាប់គុក៥ទៅ៨ឆ្នាំក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែក ជុំវិញសម្ព័ន្ធភាពថ្មីរបស់គណបក្សក្រៅរដ្ឋាភិបាលថាតើអាចក្លាយទៅជាកម្លាំងនយោបាយតែមួយ ដើម្បីប្រកួតប្រជែងជាមួយគណបក្សអំណាចបានឬយ៉ាងណា? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕