ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
១. មនុស្ស៤នាក់ជាន់គ្នាស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ពេលប្រជ្រៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះលោក សុខ គង់ មុនពេលចូលឆ្នាំចិននិងវៀតណាម
២. អ្នកឃ្លាំមើល រិះគន់ថាមេដឹកនាំកម្ពុជា និងថៃកំពុងកេងចំណេញនយោបាយជុំវិញភាពស្ងប់ស្ងាត់ក្នុងជម្លោះកោះគជ់
៣. កសិករនៅតាមខេត្តមួយចំនួន កំពុងខ្វះខាតផ្នែកជីវភាពដោយសារតែតម្លៃស្រូវធ្លាក់ចុះ និងស្រូវងាប់ដោយខ្វះទឹក
៤. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមកផ្តល់ព័ត៌មានថាតើការប្រារព្ធខួបថ្ងៃ៧មករារបស់បក្សកាន់អំណាចនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ឆ្នាំនេះ មានលក្ខណៈខុសគ្នាបែបណាពីឆ្នាំមុនៗ និងថាតើខួប១០ឆ្នាំនៃការបង្កើតបណ្តាញត្រួតត្រាសហគមន៍ខ្មែរនៅក្រៅប្រទេសនេះ បានបង្កភាពក្តៅក្រហាយបែបណាដល់សហគមន៍ខ្មែរនៅក្រៅប្រទេស … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕