លោកអ្នកនាងកញ្ញាជាទីមេត្រី, មេដឹកនាំសម័យនេះ មានទំលាប់ជំរុញអោយពលរដ្ឋធ្វើ តែខ្លួនឯងតែងប្រព្រិត្តផ្ទុយពីអ្វីដែលខ្លួនណែនាំទៅវិញ។ ឧទាហរណ៍ មេដឹកនាំអំពាវនាវ អោយពលរដ្ឋជួយលើកតម្កើងវប្បធម៌ខ្មែរ តែក្រុមគ្រួសារខ្លួន និងបក្ខពួកខ្លួន ជាអ្នកចម្លងនិងសាបព្រួសវប្បធម៌បរទេស ឬក៏យកវប្បធម៌ទៅបំរើនយោបាយរបស់ខ្លួនទៅវិញ។ អោយពលរដ្ឋលើកស្ទួយវិស័យអប់រំ ឬក៏ប្រព័ន្ធសុខាភិបាលនៅក្នុងស្រុក តែខ្លួនឯងបញ្ជូនកូនចៅទៅរៀន ឬទៅព្យាបាលជម្ងឺនៅបរទេសជាដើម។ តើការដឹកនាំបែបពុតត្បុតបោកប្រាស់បែបនេះមានប្រសិទ្ធភាពដែរឬទេ? សូមអញ្ជើញលោកអ្នកនាងកញ្ញាស្តាប់កិច្ចពិភាក្សារវាង លោក ជុនន ច័ន្ទបុត្រ និងលោក សំ ប៉ូលី ដូចតទៅ៖ប្រិយមិត្តអាចស្វែងរកផតខាសធ៍របស់យើងនៅលើកម្មវិធីផតខាសធ៍របស់ Apple, Google និង Spotify ដោយគ្រាន់តែសរសេរពាក្យថា «កម្ពុជាសប្តាហ៍នេះ» ឬ «Cambodia This Week» នៅក្នុងប្រអប់ស្វែងរក រួចចុចលើពាក្យ «Follow» ឬ «Subscribe»។ វិទ្យុអាស៊ីសេរីក៏នឹងចាក់ផ្សាយផតខាសធ៍នេះឡើងវិញនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងតេឡេក្រាម (Telegram) នៅរៀងរាល់យប់ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង ០៨៖៣០ យប់។--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖👉 Apple: https://kh.rfa.org/applepodcasts👉 Google: https://kh.rfa.org/googlepodcasts👉 Spotify: https://kh.rfa.org/spotifypodcasts👉 RFA: https://kh.rfa.org/podcasts—#វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ជីជី #ហ៊ុនសែន #រដ្ឋាភិបាល #ហ៊ុនម៉ាណែត #គណបក្សប្រជាជនកម្ពុជា #អង្គរ #RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #HunManet #Angkor
Hosted on Acast. See acast.com/privacy for more information.