នៅថ្ងៃនេះ ភ្ញៀវរបស់យើង គឺលោក សុខ ឥសាន ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ សម្រាប់ការឃោសនាបោះឆ្នោតឃុំសង្កាត់នេះ បក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយ១៣ចំណុច។ គោលនយោបាយនេះ ត្រូវលោក សុខ ឥសាន ពន្យល់ថា គឺដើម្បីបន្តអភិវឌ្ឍជាតិ រក្សាការពារសន្តិសុខ និងសន្តិភាពជូនប្រជាពលរដ្ឋ។