FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
March 03, 2020លោកស្រី ភឿង សកុណា៖ បើយុវជនខ្មែរស្គាល់ខ្លួនឯងបានច្បាស់ វប្បធម៌បរទេសមិនអាចគ្របដណ្តប់បានឡើយ - 03/03/2020សិល្បៈករប្រមាណជាងបួនពាន់នាក់បានជួបជុំគ្នាពិសារអាហារសាមគ្គីជាមួយប្រមុខរដ្ឋាភិបាលនៅល្ងាចថ្ងៃអង្គារនេះ តាមរយៈការរៀបចំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជំនួបប្រចាំឆ្នាំនេះ ធ្វើឡើងចំថ្ងៃទិវាវប្បធម៌ជាតិ ៣មីនាខួបទី២២ឆ្នាំ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ដែលជាភ្ញៀវប្រចាំ ថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI បានថ្លែងថា ការប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»គឺធ្វើឡើងស្របទៅតាមកាលៈទេសៈសង្គមជាតិបច្ចុប្បន្ននេះ។ បើតាមលោកស្រីរដ្ឋមន្ត្រី ប្រសិនបើយុវជនខ្មែរស្គាល់ខ្លួនឯងបានច្បាស់ នោះវប្បធម៌បរទេសមិនអាចគ្របដណ្តប់ខ្លួនយើងបានឡើយ។...more0minPlay
March 02, 2020លោក ហង់ ជួនណារ៉ុន៖ ទិវាជាតិអំណាននៅឆ្នាំនេះ គឺធំជាងមុន ហើយអាចមានអ្នកចូលរួម៧ម៉ឺននាក់ - 02/03/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ជុំវិញការរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៥ នាថ្ងៃទី១១ ខែមីនាខាងមុខនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថា តិចណូ លោកហង់ ជួនណារ៉ុន បានអះអាងថា នៅឆ្នាំនេះ គឺរៀបចំបានល្អ និងធំជាងមុខ ដោយសារតែមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ។ ដូច្នេះហើយ លោករដ្ឋមន្រ្តី បានព្យាករណ៍ទុកថា នៅឆ្នាំនេះ អាចនឹងមានអ្នកចូលរួមប្រមាណពី៦ទៅ៧ម៉ឺននាក់ គឺអាចកើនឡើង២០ភាគរយពីឆ្នាំចាស់កន្លងទៅ។...more0minPlay
March 01, 2020លោក ផុស សុវណ្ណ៖ អ្នកចែករំលែកព័ត៌មានក្លែងក្លាយស្តីពីជំងឺកូវីដ-19 ក៏អាចប្រឈមមុខនឹងផ្លូវច្បាប់ដែរ - 01/03/2020ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោក ផុស សុវណ្ណ អគ្គនាយកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។ ក្រសួងព័ត៌មាន នៅថ្ងៃនេះ បានស្នើឲ្យសមត្ថកិច្ចបង្ក្រាប គណនីយហ្វេសប៊ុកចំនួន ៧ ដែលក្រសួងចាត់ទុកថា កំពុងសកម្មក្នុងការបំពុលសង្គមពាក់ព័ន្ធនឹងមេរោគកូរ៉ូណាវីរុស ឬកូវីដ-19 ដែលកំពុងធ្វើឲ្យពិភពលោកភ័យខ្លាច។ បើតាមលោក ផុស សុវណ្ណ ក្រៅពីម្ចាស់គណនីយហ្វេសប៊ុកទាំង០៧នេះ អ្នកចែករំលែកព័ត៌មានក្លែងក្លាយ (Share) ក៏អាចប្រឈមមុខនឹងផ្លូវច្បាប់ផងដែរ។ តើហេតុអ្វី?...more0minPlay
February 29, 2020ភាពយន្តឯកសាររបស់លោក ប៉ាន់ រិទ្ធី បង្ហាញថា មនុស្សជាអ្នកបង្កើតសង្រ្គាម អាវុធ សម្លាប់មនុស្សខ្លួនឯង - 29/02/2020នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើង នៅថ្ងៃនេះ យើងមានបទសម្ភាសន៍ជាមួយលោកប៉ាន់ រិទ្ធី ដែលមានខ្សែភាពយន្តឯកសាររបស់លោក គឺ លោក Irradiated ដែលមានន័យថា រងវិទ្យុសកម្ម ......more0minPlay
February 28, 2020លោក នេត្រ វណ្ណថា៖ ការឆ្លងចរន្តអគ្គិសនីនិងការប្រើប្រាស់ភ្លើង ជាមូលហេតុចម្បងនៃការកើតមានអគ្គិភ័យ - 28/02/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីថ្ងៃសុក្រនេះ គឺលោកនេត្រ វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា ជុំវិញបញ្ហាកើតមានអគ្គិភ័យជាប់ៗគ្នារយៈពេលចុងក្រោយនេះ លោកនេត្រ វណ្ណថា បានអះអាងឱ្យដឹងថា មូលចម្បងនៃការកើតមានអគ្គិភ័យនេះ គឺការឆ្លងចរន្តអគ្គិសនី និង ការប្រើប្រាស់ភ្លើងមិនប្រុងប្រយ័ត្ន។...more0minPlay
February 27, 2020លោកស្រី Eva Nguyen Binh៖ «ពិព័រណ៌សិល្បៈ គឺជាការលើកស្ទួយដល់សិល្បៈករ និងតម្លៃនៃឧទ្យានស្ថានទូតបារាំង» - 27/02/2020ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងរៀបចំពិព័រណ៌សិល្បៈលើកទី២ នៅក្នុងឧទ្យានស្ថានទូត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ ដោយបើកឲ្យសាធារណជនចូលទស្សនាដោយសេរី។ លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ថ្លែងឲ្យដឹងថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺចង់ឲ្យសិល្បៈករចម្រុះបារាំង-ខ្មែរ មានឱកាសបានបង្ហាញស្នាដៃដ៏ល្អឯករបស់ពួកគាត់ និងម្យ៉ាងទៀតគឺចង់លើកស្ទួយតម្លៃដ៏ស្រស់ស្អាតនៃឧទ្យានស្ថានទូតបារាំងផងដែរ។...more0minPlay
February 26, 2020លោក ឡុង ឌីម៉ង់៖ «មិនមានការចាំបាច់ណាមួយ ដើម្បីជន្លៀសពលរដ្ឋខ្មែរចេញពីប្រទេសកូរ៉េទេ» - 26/02/2020មេរោគផ្លូវដង្ហើមថ្មី Covid-19 កំពុងរាលដាលទៅដល់ប្រទេសកូរ៉េខាងត្បូង ដោយមានការឆ្លងជំងឺនេះ រហូតជាង១ពាន់នាក់ ហើយនឹងស្លាប់ជាង១០នាក់ គិតមកត្រឹមថ្ងៃពុធនេះ។ បច្ចុប្បន្ន មានពលរដ្ឋខ្មែរប្រមាណជា៦ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានថ្លែងថា រហូតមកដល់ពេលនេះមិនមានពលរដ្ឋខ្មែរណាម្នាក់បានឆ្លងមេរោគ Covid-19 នេះទេ ខណៈមានពលរដ្ឋខ្មែរជាច្រើនបានរស់នៅក្នុងតំបន់ដែលឆ្លងជំងឺររលាកផ្លូវដង្ហើមមួយនេះ។ ទោះយ៉ាងណា លោក ឡុង ឌីម៉ង់ បញ្ជាក់ថាស្ថានទូតកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីអន្តរាគមន៍ ប្រសិនបើមានករណីជាយថាហេតុណាមួយកើតឡើងចំពោះពលរដ្ឋខ្មែរ។...more0minPlay
February 25, 2020លោក ហុក សុទ្ធិ៖ គម្រោងប័ណ្ណាល័យក្នុងពន្ធនាគារជួយឲ្យអ្នកជាប់ឃុំកែប្រែឥរិយាបថ - 25/02/2020គម្រោងប័ណ្ណាល័យក្នុងពន្ធនាគារនឹងដាក់ឲ្យអនុវត្តដំណាក់កាលទី៣នៅថ្ងៃស្អែកនេះ បន្ទាប់ពីបានអនុវត្តដោយអង្គការស៊ីប៉ារយៈពេល៨ឆ្នាំមកហើយ ដែលមានអ្នកជាប់ឃុំជាង៣ម៉ឺនទទួលផល។ តាមរយៈការអាន និងការរៀនសូត្របន្ថែមពីអ្នកបណ្តុះបណ្តាលបានធ្វើឲ្យអ្នកជាប់ឃុំកែប្រែឥរិយាបថរបស់ពួកគេបានច្រើន។ នេះជាការគូសបញ្ជាក់របស់លោក ហុក សិទ្ធិ នាយកអង្គការស៊ីប៉ា។...more0minPlay
February 24, 2020លោក ហូ វណ្ឌី៖ ការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុកមកកាន់កម្ពុជាមិនមែនមកពីបញ្ហាមេរោគកូរ៉ូណាតែមួយទេ - 24/02/2020ព្រឹកមិញនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសមកកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០% ជាពិសេស ភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់៩០%។ តាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នេះ គឺមកពីបញ្ហាភ័យខ្លាចនៃមេរោគឆ្លងកូរ៉ូណា។ ប៉ុន្តែ លោកហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជនវិញ មើលឃើញថា បញ្ហាធ្លាក់ចុះខ្លាំងនៃភ្ញៀវទេសចរនេះ មិនមែនមកពីបញ្ហាមេរោគកូរ៉ូណាតែមួយមុខទេ ពោល គឺមានកត្តារួមផ្សំផ្សេងៗទៀត។...more0minPlay
February 23, 2020លោក ឡុង កុសល៖ ការថែរក្សាការពារតំបន់អង្គរ ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ! - 23/02/2020បង្កើតឡើងនៅថ្ងៃទី១៩កុម្ភៈឆ្នាំ១៩៩៥ គិតត្រឹមពេលនេះ អាជ្ញាធរជាតិអប្សរាមានអាយុគម្រប់២៥ឆ្នាំហើយ។ ក្នុងឱកាសខួបលើកទី២៥របស់ខ្លួន អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីតាំងពិព័រណ៍ដើម្បីបង្ហាញពីសមិទ្ធផលដែលខ្លួនសម្រេចបាននៅក្នុងបេសកកម្មថែរក្សា គ្រប់គ្រង និងរៀបចំរមនីយដ្ឋានអង្គរ នារយៈពេលពីរទសវត្សកន្លះកន្លងទៅនេះ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លើកឡើងថា ការងារការពារនិងថែរក្សាតំបន់អង្គរ ជាភារៈទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរាក៏ពិតមែនហើយ ប៉ុន្តែវាចាំបាច់ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋខ្មែរផងដែរ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.