Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 12, 2020លោក អាត់ ធន់៖ «ស្ថានភាពអាចល្អឬក៏អាក្រក់ អាស្រ័យទៅលើប្រតិកម្មរបស់រដ្ឋាភិបាលត្រលប់ទៅវិញ» - 12/02/2020គណៈកម្មការអឺរ៉ុបនៅថ្ងៃទី១២ខែកុម្ភៈនេះ បានសម្រេច ប្រកាសព្យួរ ផ្នែកមួយចំនួននៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ក្នុងនោះមានវិស័យវាយនភណ្ឌកាត់ដេរនិងដេរស្បែកជើង ដែលជាវិស័យមួយសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា វិស័យកាត់ដេរអាចនឹងបាត់បង់ការងារកម្មករប្រមាណពី១ម៉ឺនទៅ២ម៉ឺននាក់ ប្រសិនបើមានការកាត់ពន្ធអនុគ្រោះពីអឺរ៉ុបក្នុងរង្វង់២០%។ ខណៈដែលមិនទាន់មានប្រតិកម្មពីរដ្ឋាភិបាលយ៉ាងណានៅឡើយនោះ លោក អាត់ ធន់ បញ្ជាក់ថាស្ថានភាពអាចប្រសើរឬយ៉ាងណានោះ គឺអាស្រ័យទៅលើប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា។...more0minPlay
February 11, 2020លោក ប៊ុន ហុន៖ ការធ្វើវិសោធនកម្ម ច្បាប់NGOs នៅតែបន្តធ្វើ បើទោះត្រូវបានស្នើឲ្យនិរាករណ៍ - 11/02/2020អង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួន១០០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍មួយម្សិលមិញដោយទទួចឲ្យរដ្ឋាភិបាលធ្វើនិរាករណ៍ចោល ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីជួបប្រជុំគ្នាលើក៤កន្លងមកនៅតែមិនទាន់ឯកភាពគ្នា។ ប៉ុន្តែលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកកិច្ចការនេះ ច្រានចោលការលើកឡើងនេះ ហើយថាក្រសួងមហាផ្ទៃ នៅតែបន្តពិភាក្សាជាមួយអង្គការមិនមែនរដ្ឋាភិបាលតទៅទៀត ដោយមិនផ្អាកចោលឡើយ។...more0minPlay
February 10, 2020លោក សៀង ថៃ៖ ដំណោះស្រាយបញ្ហាកង្វះខាតវត្ថុធាតុដើម គឺបង្វែរការទិញទៅប្រទេសផ្សេងពីចិនមួយរយៈ - 10/02/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក សៀង ថៃ ដែលជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា ជុំវិញបញ្ហាកង្វះវត្ថុធាតុដើមពីប្រទេសចិន លោក សៀង ថៃ បានគូសបញ្ជាក់ថា ដំណោះស្រាយដែលល្អ គឺម្ចាស់រោងចក្រនានាគួរបញ្ជាទិញវត្ថុធាតុដើមនេះពីប្រទេសផ្សេងៗមួយរយៈសិនរហូតបញ្ហាមេរោគឆ្លងកូរ៉ូណាអាចដោះស្រាយបាន។...more0minPlay
February 09, 2020លោកស្រី ឱ វណ្ណឌីន៖ អ្នកឆ្លងមេរោគកូរ៉ូណាទី១នៅកម្ពុជា នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែក បន្ទាប់ពីព្យាបាលជាសះស្បើយ - 09/02/2020បុរសជនជាតិចិនដែលកម្ពុជាអះអាងថា មានផ្ទុកមេរោគកូរ៉ូណាទី១នៅកម្ពុជា នឹងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ នៅថ្ងៃទី ១០ កុម្ភៈ ស្អែកនេះ បន្ទាប់ពីព្យាបាលជាសះស្បើយ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានគូសបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះ ប្រសិនបើលទ្ធផលធ្វើតេស្តចុងក្រោយអវិជ្ជមាន។ លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង រួមជាមួយលោកស្រីផង នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដោយផ្ទាល់នៅថ្ងៃស្អែកនេះ ដើម្បីជួបជាមួយបុរសជនជាតិចិនខាងលើនេះ មុននឹងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ និងឲ្យប្រាកដថា បុរសជនជាតិចិនរូបនេះ ពិតជាជាសះស្បើយ១០០ភាគរយ។...more0minPlay
February 08, 2020លោក អាត់ ធន់៖ EBA ទោះកាត់ក្នុងទំហំណាក៏ដោយ ក៏ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ - 08/02/2020នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១២ កុម្ភៈ ដើមសប្តាហ៍ក្រោយនេះ គណៈកម្មការអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ថាតើ ត្រូវបន្តឬក៏ត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ឬក៏ត្រូវព្យួរផ្នែកខ្លះ។ បើតាមដំណឹងក្រៅផ្លូវការ អឺរ៉ុបនឹងកាត់ផ្នែកខ្លះ ហើយរក្សាទុកផ្នែកខ្លះ ដោយមិនកាត់ទាំងអស់នោះទេ។ ទោះបីជាដំណឹងនេះមិនទាន់ផ្លូវការក្តី តែ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានលើកឡើងថា ទោះបីជាអឺរ៉ុបកាត់ផ្នែកខ្លះ ហើយរក្សាផ្នែកខ្លះក៏ដោយ ក៏វានឹងជះឥទ្ធិពល ឬផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាដែរ ដ្បិតកម្ពុជាត្រូវការទីផ្សារអឺរ៉ុប ដើម្បីនាំចេញផលិតផលរបស់ខ្លួន ក្នុងឋានៈជាប្រទេសដែលទទួលបានការអនុគ្រោះពន្ធ។ យ៉ាងណាក្តី នៅនាទីចុងក្រោយនេះ លោក អាត់ ធន់ បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរចូលតុចរចាដើម្បីស្វែងរកដំណោះស្រាយនយោបាយសមស្របមួយ ដើម្បីរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ៕...more0minPlay
February 07, 2020លោក ឃាង ភារម្យ៖ ពេលនេះអាជ្ញាធរកំពុងកែលម្អកន្លែងកម្សាន្តឱ្យបានល្អឡើងវិញនៅខេត្តព្រះសីហនុ - 07/02/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។ ជុំវិញស្ថានភាព និងបញ្ហាទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា នៅពេលនេះ អាជ្ញាធរខេត្តកំពុងតែកែលម្អ និងរៀបចំឱ្យបានស្អាតល្អឡើងវិញនូវកន្លែងកម្សាន្តនានានៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យធ្វើដំណើរទៅកាន់ទីនោះបានច្រើនដូចពេលមុនៗ។...more0minPlay
February 06, 2020សំណុំរឿង លោក កឹម សុខា៖ សប្តាហ៍ក្រោយនឹងលើកពីសកម្មភាពចន្លោះឆ្នាំ២០១៣ ដល់ពេលចាប់ខ្លួនលោក កឹម សុខា - 06/02/2020សវនាការសប្តាហ៍ទី៤ លើសំណុំរឿង សន្ទិដ្ឋិភាពរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបញ្ចប់ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយការសួរដេញដោល និងដាក់ភស្តុតាងចំនួន២វគ្គ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០០៧ដល់ឆ្នាំ២០១២ ត្រូវបានបញ្ចប់។ សវនាការលើសំណុំរឿងលោក កឹម សុខា នេះ នឹងត្រូវបន្តទៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយទៀត ដោយនឹងមានការជជែកគ្នាចាប់ពីឆ្នាំ២០១៣ រហូតដល់ពេលការចាប់ខ្លួនលោក កឹម សុខា។ បន្ទាប់ពីបញ្ចប់សវនាការរយៈពេល១ថ្ងៃកន្លះ មកនេះ លោកស្រី ម៉េង សុភារី មេធាវីការពារសិទ្ធិលោក កឹម សុខា និងលោក លី ច័ន្ទតុលា មេធាវីរបស់រដ្ឋាភិបាល បានផ្តល់បទសម្ភាសខ្លីដល់វិទ្យុបារាំង RFI ដែលធ្វើការសាកសួរដោយ ញឹម សុផល ដូចតទៅ៖...more0minPlay
February 05, 2020បណ្ឌិត ឈាង វណ្ណារិទ្ធ៖ «កម្ពុជាមិនទាន់មានយន្តការរដ្ឋសំខាន់ ដើម្បីជំរុញ និងលើកទឹកចិត្តដល់វិទ្យាស្ថានស្រាវជ្រាវកំរិតខ្ពស់» - 05/02/2020វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) នៅថ្ងៃពុធនេះ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងតំណាងព្រឹទ្ធសភាកម្ពុជា និងសម្ព័ន្ធអង្គការសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងធ្វើការបណ្តុះបណ្តាលផ្សេងៗ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថាធនធានមនុស្សសម្រាប់វិភាគកំរិតតំបន់ និងអន្តរជាតិ កម្ពុជានៅមានកំរិត ដោយសារមានការខ្វះខាតថវិកា។ តាមលោក ឈាង វណ្ណារិទ្ធ វិទ្យាស្ថាន AVI នឹងជួយជំរុញឲ្យបញ្ញវន្តខ្មែរមានសម្លេងកាន់តែខ្លាំងក្នុងការវិភាគលើឆាកអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលចាប់ពីពេលនេះតទៅ ដើម្បីសម្រេចទស្សនៈទានចង់ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។...more0minPlay
February 04, 2020លោក ផុស សុវណ្ណ៖ ក្រសួងព័ត៌មាននឹងបិទទំព័រហ្វេសប៊ុកណាដែលប្រឌិតព័ត៌មានពីបញ្ហាមេរោគកូរ៉ូណា - 04/02/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកផុស សុវណ្ណ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា ជុំវិញបញ្ហាព័ត៌មានក្លែងក្លាយ លោកផុស សុវណ្ណ បានអះអាងថា ក្រសួងព័ត៌មាននឹងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីឈានទៅបិទទំព័រហ្វេសប៊ុក ឫវេបសាយព័ត៌មានណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញបញ្ហាមេរោគកូរ៉ូណា និងព័ត៌មានក្លែងក្លាយផ្សេងៗទៀត។...more0minPlay
February 03, 2020លោក លី សូវ៉ាន់៖ ចិន៣នាក់ដែលឆ្លងមេរោគកូរ៉ូណាថ្មី អាចប្រហែលឆ្លងពេលធ្វើដំណើរចេញពីកម្ពុជាទៅចិន - 03/02/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។ ឆ្លើយតបនឹងការចុះផ្សាយរបស់កាសែតជាភាសាចិនមួយដែលថាមានជនជាតិចិន៣នាក់បានឆ្លងមេរោគកូរ៉ូណាក្រោយចាកចេញពីកម្ពុជានោះ លោកលី សូវ៉ាន់ បានលើកឡើងថា ពួកគេទាំងនោះអាចប្រហែលឆ្លងពីជនជាតិចិនដូចគ្នាពេលធ្វើដំណើរតាមយន្តហោះ ឫ ពេលទៅដល់ និងស្នាក់នៅក្នុងប្រទេសចិន។ លោកបន្ថែមថា ពេលស្នាក់នៅកម្ពុជា ជនជាតិចិនទាំង៣នាក់នេះត្រូវបានពិនិត្យសុខភាព តែរកមិនឃើញនូវរោគសញ្ញានៃមេរោគកូរ៉ូណានេះនោះទេ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.