RFI - ភ្ញៀវប្រចាំសប្តាហ៍

​លោក អាត់ ធន់៖ «​ស្ថាន​ភាព​អាច​ល្អ​ឬ​ក៏​អាក្រក់​ អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​របស់​រដ្ឋា​ភិបាល​ត្រលប់​ទៅ​វិញ​»​ - 12/02/2020


Listen Later

គណៈ​កម្មការ​អឺរ៉ុប​នៅ​ថ្ងៃទី១២​ខែកុម្ភៈ​នេះ បាន​សម្រេច ប្រកាស​ព្យួរ ផ្នែក​មួយ​ចំនួន​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ដល់​កម្ពុជា ក្នុង​នោះ​មាន​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ​និង​ដេរ​ស្បែក​ជើង ដែល​ជា​វិស័យ​មួយ​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ថ្លែង​ថា វិស័យ​កាត់​ដេរ​អាច​នឹង​បាត់​បង់​ការងារ​កម្មករ​ប្រមាណ​ពី១ម៉ឺន​ទៅ២ម៉ឺន​នាក់ ប្រសិន​បើ​មាន​ការ​កាត់​ពន្ធ​អនុ​គ្រោះ​ពី​អឺរ៉ុប​ក្នុង​រង្វង់​២០%​។ ខណៈ​ដែល​មិន​ទាន់​មាន​ប្រតិកម្ម​ពី​រដ្ឋា​ភិបាល​យ៉ាង​ណា​នៅ​ឡើយ​នោះ លោក អាត់ ធន់ បញ្ជាក់​ថា​ស្ថាន​ភាព​អាច​ប្រសើរ​ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​របស់​រដ្ឋា​ភិបាល​កម្ពុជា​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By