Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 22, 2020លោកស្រី ឱ វណ្ណឌីន៖ ការប្រកាសរបស់ម៉ាឡេស៊ីនាពេលនេះ បង្ហាញថាមានភាពមិនប្រក្រតីនៃលទ្ធផល ដែលបានចេញផ្សាយលើកមុន - 22/02/2020កាលពីថ្ងៃទី២១ ខែកុម្ភៈ សារព័ត៌មាន The Straits Times បានដកស្រង់ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah ថា ស្ត្រីជនជាតិអាមេរិកម្នាក់អាយុ៨៣ឆ្នាំ ......more0minPlay
February 22, 2020លោកស្រី ឱ វណ្ណឌីន៖ ការប្រកាសរបស់ម៉ាឡេស៊ីនាពេលនេះ បង្ហាញថាមានភាពមិនប្រក្រតីនៃលទ្ធផល ដែលបានចេញផ្សាយលើកមុន - 22/02/2020កាលពីថ្ងៃទី២១ ខែកុម្ភៈ សារព័ត៌មាន The Straits Times បានដកស្រង់ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah ថា ស្ត្រីជនជាតិអាមេរិកម្នាក់អាយុ៨៣ឆ្នាំ ......more0minPlay
February 21, 2020លោក ផុស សុវណ្ណ៖ ក្រសួងព័ត៌មានកំពុងប្រមូលភស្តុតាងដាក់ពាក្យប្តឹងគណនីហ្វេសប៊ុកដែលប្រឌិតព័ត៌មាន - 21/02/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា។ លោកផុស សុវណ្ណ បានអះអាងឱ្យដឹងថា ក្រសួងព័ត៌មានបានផ្ញើឈ្មោះគណនី និងទំព័រហ្វេសប៊ុកមួយចំនួនទៅឱ្យក្រុមហ៊ុនហ្វេសប៊ុករួចហើយ ដើម្បីបិទកុំឲ្យផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយពីបញ្ហាមេរោគកូរ៉ូណាតទៅទៀត។ ស្របពេលជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ដែរថា នៅពេលនេះ ក្រសួងព័ត៌មានកំពុងប្រមូលភស្តុតាងពីគណនី និងទំព័រហ្វេសប៊ុកដែលប្រឌិតព័ត៌មានទាំងអស់នោះ ដើម្បីដាក់ពាក្យប្តឹងទៅកាន់តុលាការ។...more0minPlay
February 20, 2020លោក ប៉ាវ ស៊ីណា៖ «វិសោធនកម្មច្បាប់ស្តីពីការងារកន្លងទៅ ស្ថិតនៅជាកង្វល់របស់សហជីពដដែល» - 20/02/2020តំណាងសហជីព និងអង្គការសមាគមចំនួន ២០អង្គភាព នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដាក់ញត្តិរួមគ្នាមួយទៅកាន់ក្រសួងការងារ ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាច្បាប់សហជីពចំនួន១០ ដែលពួកគេយល់ថាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់សហជីព។ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករ ថ្លែងឲ្យដឹងថា ច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានសម្រេច និងអនុម័តតាមរយៈវិសោធនកម្ម កាលពីពេលថ្មីៗនេះចំនួន១០មាត្រា មិនបានដាក់បញ្ជូលយោបល់ និងកង្វល់របស់សហជីព ទៅក្នុងសេចក្តីព្រាងច្បាប់នេះទេ។...more0minPlay
February 19, 2020លោក តុប សុភ័ក៖ «ក្រសួងទេសចរណ៍ជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ឲ្យជួយសង្កេតពីអាការៈខុសប្រក្រតីរបស់អ្នកទេសចរ» - 19/02/2020ដើម្បីកុំឲ្យភ្ញៀវទេសចរមានភាពអផ្សុក និងចង់ឲ្យមានការស្វែងយល់ពីសិល្បៈប្រពៃណីខ្មែរផង ក្រសួងទេសចរណ៍ បានរៀបចំទស្សនីយភាពសិល្បៈ សម្តែងជូនភ្ញៀវទេសចរ ដែលបានធ្វើដំណើរចុះពីនាវា Westerdam ពីខេត្តព្រះសីហនុ មកស្នាក់នៅក្នុងសណ្ឋាគារសុខាភ្នំពេញ ដើម្បីត្រៀមធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងខ្លួន។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងឲ្យដឹងថា ក្រៅពីទស្សនីយភាពសិល្បៈនេះ ក្រសួងទេសចរណ៍ក៏បានជូនដំណឹងទៅប្រតិបត្តិករទេសចរណ៍ដែរ ដើម្បីឲ្យមានការយល់ដឹងទូលំទូលាយ និងបង្ការការឆ្លងវីរុស Covid-19 ដោយតម្រូវឲ្យប្រតិបត្តិករសេវាកម្មទេសចរណ៍មានព័ត៌មានច្រើនបន្ថែមទៀតពីភ្ញៀវទេសចរ។...more0minPlay
February 18, 2020លោក ខេន លូ៖ កម្មករជាង៧ម៉ឺននាក់នឹងអាចប្រឈមបាត់បង់ការងារ បើអឺរ៉ុបមិនកែប្រែសេចក្តីសម្រេចចិត្តរបស់ខ្លួន - 18/02/2020គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ បានចេញសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញប្រមាណជា៤០ ដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបដោយសារតែមិនមានការស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ការណ៍នេះ នឹងធ្វើឲ្យប៉ះពាល់មុនគេ ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយកម្មករប្រមាណជា៧ម៉ឺននាក់ នឹងអាចប្រឈមបាត់បង់ការងារ។ បើទោះបីជាពេលនេះ មិនទាន់មានសញ្ញាច្បាស់លាស់ ពីផលប៉ះពាល់ក្តី ប៉ុន្តែលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានទទូចឲ្យសហភាពអឺរ៉ុបពិចារណាផ្តល់ EBA ឡើងវិញ ដើម្បីជួយដល់កម្មករខ្មែរ។តើហេតុអ្វី?...more0minPlay
February 16, 2020លោក គី សិរីវឌ្ឍន៍៖ កំណែទម្រង់វិស័យទេសចរណ៍ជារឿងចាំបាច់ដើម្បីសង្គ្រោះសេដ្ឋកិច្ចកម្ពុជា - 16/02/2020ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោកបណ្ឌិត គី សិរីវឌ្ឍន៍ ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច។ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវរងផលប៉ះពាល់ដោយសារអឺរ៉ុបដកការអនុគ្រោះពន្ធផ្នែកខ្លះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ យល់ឃើញថា កម្ពុជាត្រូវធ្វើកំណែទម្រង់ក្នុងវិស័យទេសចរណ៍។ កំណែទម្រង់ក្នុងវិស័យទេសចរណ៍នេះ បើតាមលោក គី សិរីវឌ្ឍន៍ មានសារៈសំខាន់និងចាំបាច់ខ្លាំងណាស់ ដើម្បីជួយសង្គ្រោះកំណើនសេដ្ឋកិច្ចកម្ពុជា។...more0minPlay
February 15, 2020លោក ឡុង សុផាត ៖ ភាគីពាក់ព័ន្ធនឹងបង្ហាញពីភាពជាក់ស្តែងប្រាប់ទៅអឺរ៉ុបដើម្បីពិចារណាឡើងវិញរឿងEBA - 15/02/2020ក្រោយពីសហភាពអឺរ៉ុបសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជានោះ ប្រតិកម្មនានានៅតែបន្តធ្លាក់មកជាបន្តបន្ទាប់។ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជានិងសហជីពមួយចំនួនទៀតបានចេញសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នាទាក់ទងនឹងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះដោយសំដែងការសោកស្តាយ។ ទន្ទឹមសោកស្តាយ សហជីពអះអាងថា ពួកគេនឹងធ្វើលិខិតស្នាមបង្ហាញពីភាពជាក់ស្តែងរបស់កម្មករប្រាប់ទៅអឺរ៉ុបដើម្បីពិចារណាឡើងវិញរឿងEBA ដែលនៅសល់ពេល៦ខែខាងមុខទៀត។...more0minPlay
February 14, 2020លោកផែង ហេង៖ក្រុមមេធាវីលោកកឹម សុខា មិនមែនជាក្រុមមេធាវី«ទំនើង»នៅក្នុងសវនាការទេ - 14/02/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកផែង ហេង សហមេធាវីម្នាក់របស់លោកកឹម សុខា។ នៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមមេធាវីលោកកឹម សុខា បានដើរចេញពីសវនាការដោយហេតុថា ចៅក្រមមិនអនុញ្ញាតឱ្យឡើងនិយាយ។ ចំពោះការដើរចេញនេះ ចៅក្រមជំនុំជម្រះបានចាត់ទុកក្រុមមេធាវីលោកកឹម សុខា ថា មានកាយវិការ«ច្រងេងច្រងាង» និង ហៅថា ជា មេធាវី«ទំនើង»។ ប៉ុន្តែលោកមេធាវីផែង ហេង បានអះអាងថា ក្រុមមេធាវីលោកមិនមែនជាក្រុមមេធាវី«ទំនើង»នោះទេ។ តាមលោកផែង ហេង ការដើរចេញ គឺប្រសើរជាងអង្គុយជា«មនុស្សគរ»នៅក្នុងសវនាការ។...more0minPlay
February 13, 2020លោក គួច ចំរើន៖ «គោលដៅសំខាន់ ដែលអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចត គឺគោលដៅសប្បុរសធម៌» - 13/02/2020នាវាទេសចរណ៍អាមេរិក Westerdam ដែលដឹកមនុស្សចំណុះ២៥០០នាក់ ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បន្ទាប់ពីប្រទេស និងកោះចំនួន៦ផ្សេងទៀតបដិសេធការសុំចូលចតរបស់នាវាយក្សមួយនេះ ក៏ព្រោះតែភ័យខ្លាចការឆ្លងវីរុសកូរ៉ូណាថ្មី។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថាសាលាខេត្តព្រះសីហនុ រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានរៀបចំទទួលយ៉ាងប្រុងប្រយ័ត្នដល់ការចូលចត និងផ្ទេរអ្នកទេសចរណ៍ជាង៥០០នាក់ទៅកាន់យន្តហោះ ខណៈអ្នកទេសចរ២០នាក់ ដែលមានសុខភាពគួរឲ្យកត់សម្គាល់ ហើយត្រូវបានយកសំណាកទៅវិភាគរកវីរុសកូរ៉ូណានៅវិទ្យាស្ថានប៉ាស្ទ័រ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.