Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 02, 2020លោក អេង ហ៊ី៖ បទល្មើសព្រៃឈើទ្រង់ទ្រាយធំបានស្ងប់ស្ងាត់ តែបទល្មើសតូចតាចនៅបន្តកើតមាន - 02/02/2020គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអាទិត្យនេះ អំពីលទ្ធផល នៃការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើទូទាំងប្រទេស។ រយៈពេលពេញមួយឆ្នាំ២០១៩កន្លងមក គណៈកម្មការជាតិ បានឃាត់ខ្លួននិងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៥៩នាក់ ចាប់យកឈើចម្រុះចំនួនជិតមួយម៉ឺនម៉ែត្រគូប(៩.២១៥,៨៧៦ ) និងចាប់យកមធ្យោបាយសរុបចំនួន៤៩១គ្រឿង។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំបានស្ងប់ស្ងាត់ហើយ តែបទល្មើសតូចតាចនៅបន្តកើតមាន។...more0minPlay
February 01, 2020លោក ប៉ែន បូណា៖ វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត - 01/02/2020ក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី ០១ ខែ កុមៈ នេះ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការនាយកចំនួន០៩រូប សម្រាប់អាណត្តិថ្មី អាណត្តិទី៦ ដោយមានការចូលរួមពីសមាជិក សមាជិកាចូលរួម១៦៤នាក់។ ក្នុងនោះ លោក ប៉ែន បូណា អតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ហើយបច្ចុប្បន្ន គឺជានិពន្ធនាយកទូរទស្សន៍ PNN ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានក្លិបក្នុងអាណត្តិទី៦ ហើយត្រូវជាអាណត្តិទី២របស់លោកដែលមានរយៈពេល៤ឆ្នាំបន្តទៅមុខទៀត។ នៅក្នុងអាណត្តិថ្មី លោក ប៉ែន បូណា នឹងបន្តបេសកម្មចំនួនបួនរបស់ក្លិប ជាពិសេសការជំរុញឲ្យអ្នកសារព័ត៌មានកម្ពុជាទាំងអស់ រួមគ្នាដើម្បីការពារនិងលើកស្ទួយវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ សម្រាប់លោក ប៉ែន បូណា វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត។...more0minPlay
January 31, 2020លោក សឺន ជុំជួន៖ ភាពរស់នៅមិនស្របច្បាប់និងអនក្ខរកម្មជាបញ្ហាធំបំផុតរបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា - 31/01/2020ព្រឹកមិញ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានចេញផ្សាយជាផ្លូវការនូវរបាយការណ៍ស្រាវជ្រាវស្តីពី បញ្ហាខ្មែរក្រោម។ ដូច្នេះនៅរាត្រីនេះ លោក សឺន ជុំជួន ដែលជាអគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ លោកសឺន ជុំជួន បានគូសបញ្ជាក់ឱ្យដឹងថា បញ្ហាប្រឈមដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកម្ពុជា គឺការមិនទាន់ទទួលសិទ្ធិរស់នៅស្របច្បាប់ត្រឹមត្រូវ និង បញ្ហាអនក្ខរកម្ម ដែលភាគច្រើនកើតឡើងលើស្រ្តី។...more0minPlay
January 30, 2020លោក មាស សុភ័ណ្ឌ៖ «ក្រសួងព័ត៌មានជ្រើសរើសការអប់រំជាបឋមចំពោះអ្នកផ្សាយព័ត៌មានមិនពិត» - 30/01/2020អំឡុងពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងផ្តោតទៅលើការព្រួយបារម្ភ និងការប្រយុទ្ធប្រឆំាងទល់នឹងមេរោគផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលបានរកឃើញនៅកម្ពុជាមួយករណីដែរនោះ ប្រព័ន្ធផ្សព្វផ្សាយ ដែលមិនមានវិជ្ជាជីវៈ និងបណ្តាញសង្គមមួយចំនួន បានផ្សាយព័ត៌មានមួយចំនួនខុសពីការពិត បំពុលសង្គមទាក់ទងទៅនឹងការឆ្លងមេរោគថ្មីនេះ។ ប្រឈមនឹងបញ្ហានេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថាក្រសួងព័ត៌មានពេលនេះ មានគោលការណ៍ណែនាំ អប់រំ ជាបឋម ហើយប្រសិនបើនៅបន្តផ្សាយដោយមិនត្រឹមត្រូវទៀត នោះក្រសួងនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។...more0minPlay
January 29, 2020រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ស្ថានភាពជំងឺរបស់អ្នកផ្ទុកមេរោគកូរ៉ូណានៅកម្ពុជាបានធូស្បើយ តែត្រូវការតាមដានបន្ត - 29/01/2020ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។ ក្រសួងសុខាភិបាលនៅថ្ងៃពុធ ទី២៩ មករានេះ បានច្រានចោលចំពោះព័ត៌មានដែលថា កម្ពុជាមានឆ្លងករណីថ្មីនៃមេរោគកូរ៉ូណាវីរុស ចំនួនពីរករណីទៀត នៅក្នុងខេត្តកោះកុង។ ប៉ុន្តែទាំងមន្ទីរសុខាភិបាលខេត្តកោះកុង និងទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានច្រានចោល។ ដោយឡែក ទាក់ទងនឹងស្ថានភាពជំងឺរបស់បុរសជនជាតិចិនដែលអះអាងថា មានផ្ទុកមេរោគរលាកសួតប្រភេទថ្មីនៅខេត្តព្រះសីហនុឯណេះវិញ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បញ្ជាក់ថា បានធូរស្បើយឡើងវិញហើយ ប៉ុន្តែកំពុងស្ថិតនៅក្នុងការតាមដាន។...more0minPlay
January 28, 2020លោក ជា អូន៖ កម្ពុជាមិនអាចបញ្ជូនចិនមកពីក្រុង Wuhan ទៅវិញភ្លាមៗដោយសារចិនបិទជើងហោះហើរ - 28/01/2020ជនជាតិចិនប្រមាណជាង៣ពាន់នាក់មកពីទីក្រុងWuhanកំពុងស្នាក់នៅកម្ពុជាដែលបង្កើតជាក្តីបារម្ភក្នុងការចម្លងមេរោគប្រភេទថ្មី ខណៈកម្ពុជាទើបរកករណីកូរ៉ូណាវីរុសឆ្លងទៅលើបុរសជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុកាលពីម្សិលមិញ។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានអះអាងថា កម្ពុជាមិនបញ្ជួនជនជាតិចិនទាំងនោះទៅកាន់តំបន់Wuhanបានភ្លាមៗទេ ដោយសារតែអាជ្ញាធរចិនខ្លួនឯងបិទជើងហោះហើរ។...more0minPlay
January 27, 2020លោក គាត ហ៊ុល៖ ទោះបីម៉ាសឡើងថ្លៃ តែអាជ្ញាធរក្រុងប៉ោយប៉ែតនឹងព្យាយាមរកទិញយកមកចែកដល់ពលរដ្ឋ - 27/01/2020នៅថ្ងៃនេះ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាប់ផ្តើមចែកម៉ាសដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីការពារការចម្លងជំងឺថ្មីដែលបង្កឡើងដោយមេរោគកូរ៉ូណាវីរុស។ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានអះអាងថា ការចែកម៉ាសនេះ គឺចែកឱ្យទាំងជនជាតិខ្មែរ និង បរទេស រួមទាំងសិស្សសាលាផងដែរ។ យ៉ាងណាក៏ដោយ លោកក៏បានលើកឡើងផងដែរថា អាជ្ញាធរនឹងបន្តព្យាយាមស្វែងរកទិញម៉ាសយកមកចែកជូនដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ បើទោះបីតម្លៃម៉ាសឡើងថ្លៃខ្លាំងក៏ដោយ។...more0minPlay
January 26, 2020លោកស្រី ឱ វណ្ណឌីន៖ គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាមិនទាន់មានជំងឺរលាកសួតប្រភេទថ្មីនៅឡើយទេ - 26/01/2020ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ បានចេញសេចក្តីជូនដំណឹងជាថ្មីថា កម្ពុជានៅមិនទាន់មានករណីជំងឺរលាកសួតប្រភេទថ្មី ដោយវីរុស កូរ៉ូណានៅឡើយទេ។ សេចក្តីជូនដំណឹងនេះ គឺជាការឆ្លើយតបទៅនឹងម្ចាស់អាក់ខោនហ្វេសបុកមួយចំនួនដែលផ្សាយថា មានករណីជំងឺខាងលើនេះ ត្រូវបានរកឃើញនៅកម្ពុជាហើយ។ កម្ពុជាមានករណីសង្ស័យតែបីករណីប៉ុណ្ណោះ តែក្រោយការធ្វើតេស្តទៅ បញ្ជាក់ថា មិនមាននោះទេ។ យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះបានមកបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជានៅមិនទាន់មានករណីជំងឺរលាកសួតប្រភេទថ្មី ដោយវីរុស កូរ៉ូណានៅឡើយទេ ខណៈជំងឺនេះបានឆ្លងមកដល់ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៤ និងប្រទេសធំៗមួយចំនួនទៀត សរុប១៩៧៥ករណី និងបណ្តាលឲ្យមនុស្ស៥៦នាក់បានស្លាប់នៅក្នុងប្រទេសចិន។...more0minPlay
January 25, 2020លោក គង់ រតនៈ៖ ច្បាប់ចរាចរណ៍ខ្សោយ ដោយសារអំពើពុករលួយ និងបក្សពួកនិយម - 25/01/2020ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺលោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ នៅចំពោះមុខអត្រាកំណើននៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា លោក គង់ រតនៈ បានចាត់ទុកការរឹតបន្តឹងច្បាប់ចរាចរណ៍ ថាជារឿងល្អនិងចាំបាច់។ បើតាមការមើលឃើញរបស់លោក គង់ រតនៈ ការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជានាពេលបច្ចុប្បន្ន នៅមានភាពធូររលុងច្រើន ដោយសារតែពលរដ្ឋប្រើប្រាស់ផ្លូវ ចេះច្បាប់ តែបំពានច្បាប់។ និងដោយសារតែមន្ដ្រីអនុវត្តច្បាប់ ប្រព្រឹត្តអំពើពុករលួយ និងប្រកាន់បក្សពួក។...more0minPlay
January 24, 2020លោក ផែង ហេង៖ សម្តីលោក សម រង្ស៊ី គ្រាន់តែជាភាសាឌឺដងគឺគ្មានទម្ងន់ដាក់បន្ទុកលើលោក កឹម សុខាទេ - 24/01/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកផែង ហេង សហមេធាវីម្នាក់របស់លោកកឹម សុខា។ ម្សិលមិញ មេធាវីតំណាងរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ការលើកឡើងទាំងឡាយរបស់លោកសម រង្ស៊ី នៅលើទំព័រហ្វេសប៊ុក នឹងក្លាយជាភស្តុតាងបន្ថែមសម្រាប់តុលាការក្នុងការដាក់បន្ទុកទៅលើលោកកឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិដែលតុលាការក្រុងភ្នំពេញកំពុងដំណើរការជំនុំជម្រះក្តី។ ប៉ុន្តែ លោកមេធាវីផែង ហេង ពុំយល់ឃើញដូច្នោះឡើយ ដោយលោកលើកឡើងថា សម្តីរបស់លោកសម រង្ស៊ី គឺគ្មានទម្ងន់អ្វីក្នុងការដាក់បន្ទុកទេ ព្រោះជាសម្តីបែបឌឺដងតែប៉ុណ្ណោះ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.