Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
January 13, 2020លោកស្រី ម៉ីឌីន ណាត្យា៖ «ខ្ញុំយល់មិនដល់ទេហេតុអ្វីអាគារខ្ពស់ៗនៅព្រះសីហុនរីកលឿនដូចផ្សិតយ៉ាងនេះ!» - 13/01/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកស្រីម៉ីឌីន ណាត្យា ម្ចាស់សណ្ឋាគារHoliday Villas Nataya នៅក្នុងក្រុងព្រះសីហនុ។ លោកស្រី ម៉ីឌីន ណាត្យា បានសម្តែងការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពរីកលូតលាស់នៃអាគារខ្ពស់ៗជាច្រើននៅក្នុងក្រុងព្រះសីហនុ។ លោកស្រីបាននិយាយថា លោកស្រីយល់មិនដល់សោះឡើយថា ហេតុអ្វីក្នុងរយៈពេលដ៏ខ្លី ស្រាប់តែក្រុងព្រះសីហនុមានការរីកលូតលាស់អាគារខ្ពស់ៗជាច្រើនដូចនៅ New York និងជប៉ុនបែបនេះ។...more0minPlay
January 12, 2020លោក វេង សាខុន៖ ប្រឈមនឹងការខ្វះខាតទឹក កម្ពុជាត្រូវធ្វើទំនើបកម្មប្រព័ន្ធធនធានទឹកជាចាំបាច់ - 12/01/2020ក្នុងសប្តាហ៍ទីពីរនៃខែមករា ឆ្នាំ ២០២០នេះ យ៉ាងហោចណាស់ខេត្តចំនួនពីរនៃប្រទេសកម្ពុជា គឺខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋ។ សម្រាប់ខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធបានខ្នះខ្នែងបូមទឹកពីប្រភពនានា ដើម្បីដោះស្រាយរួចរាល់ហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ជុំវិញបញ្ហាប្រឈមនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលជាភ្ញៀវប្រចាំថ្ងៃប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ បានលើកឡើងថា ក្រៅពីបញ្ហាការប្រែប្រួលអាកាសធាតុ កម្ពុជាចាំបាច់ត្រូវធ្វើទំនើបកម្មប្រព័ន្ធធនធានទឹក និងកសាងប្រភពទឹកថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។...more0minPlay
January 11, 2020វេជ្ជបណ្ឌិត លី សូវ៉ាន់៖ កម្ពុជាមិនទាន់ផ្ទុះជំងឺរលាកសួតប្រភេទថ្មីទេ ខណៈនៅប្រទេសចិនមានស្លាប់ម្នាក់ - 11/01/2020ជំងឺរលាកសួតមួយប្រភេទដែលមិនទាន់ស្គាល់អត្តសញ្ញាណកំពុងកើតឡើងនៅប្រទេសចិនដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់៥៩នាក់ធ្លាក់ខ្លួនឈឺ ក្នុងនោះឈឺធ្ងន់៧នាក់ គិតត្រឹមថ្ងៃទី៥មករា។ ប៉ុន្តែនៅកម្ពុជាមិនទាន់មានជំងឺនេះនៅឡើយ។ តែក្រសួងសុខាភិបាលបានចេញប្រកាសឲ្យមានការប្រុងប្រយ័ត្ន ខណៈជំងឺនេះបានសម្លាប់មនុស្សម្នាក់ហើយនៅប្រទេសចិនគិតត្រឹមថ្ងៃទី១១ខែមករានេះ ។...more0minPlay
January 10, 2020លោក ចាន់ យុត្ថា៖ «កសិករស្រុកមង្គលបុរី ធ្វើស្រែប្រាំងលើសផែនការ១០ដង ជាហេតុនាំឲ្យខ្វះខាតទឹក» - 10/01/2020ក្រសួងធនធានទឹក និងឧត្តុនិយម បានដាក់ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន៣គ្រឿង ដើម្បីបូមទឹកពីស្ទឹងសេរីសោភ័ណ្ឌ បង្ហូរចូលទៅស្ទឹងមង្គលបុរី ក្នុងខេត្តបន្ទាយមានជ័យ ដែលរងការរីងស្ងួត ធ្វើឲ្យប្រជាជនជាច្រើនពាន់គ្រួសារខ្វះខាតទឹកប្រើប្រាស់។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ថ្លែងថា ភាពរីងស្ងួតយ៉ាងឆាប់រហ័សនៃប្រភពទឹកស្ទឹងមង្គលបុរីនេះគឺ ដោយសារប្រជាពលរដ្ឋធ្វើស្រូវប្រាំងលើសផែនការ ដែលបានគ្រោងទុកចំនួនជាង១០ដង។ តាមលោក ចាន់ យុត្ថា ក្រសួងធនធានទឹកកំពុងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋដោយនៅសល់ស្រូវចំនួន៦០០ហិកតាទៀតប៉ុណ្ណោះដែលត្រូវការទឹក។...more0minPlay
January 09, 2020អ្នកស្រី ឈឹម សុខន៖ កូដកម្មបុគ្គលិកណាហ្គាវើលដ៍នឹងបន្តធ្វើ រហូតដល់មានដំណោះស្រាយ - 09/01/2020បុគ្គលិកកាស៊ីណូនិងសណ្ឋាគាណាហ្គាវើលដ៏ជាងពីរពាន់នាក់ បានផ្ទុះកូដកម្មជាទ្រង់ទ្រាយធំ នៅព្រឹកថ្ងៃទី ០៩ មករា បន្ទាប់ពីវិវាទការងារដែលបានអូសបន្លាយតាំងពីខែកញ្ញា ឆ្នាំ ២០១៩ មក មិនទាន់មានដំណោះស្រាយ។ កូដកម្មបុគ្គលិកណាហ្គាវើលដ៏មានកម្មវត្ថុទាមទារលក្ខខណ្ឌការងារចំនួន៦ចំណុច ពិសេស គឺទាមទារឲ្យថៅកែក្រុមហ៊ុនកាស៊ីណូដ៏ធំនៅកម្ពុជាមួយនេះ តម្លើងប្រាក់ខែជូនដល់ពួកគេ និងទីពីរ គឺទាមទារឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពរបស់ខ្លួនម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ឲ្យចូលធ្វើការងារឡើងវិញ។ ជុំវិញកូដកម្មនេះ អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីពទ្រទ្រង់សិទ្ធិការងារប្រចាំនៅកាស៊ីណូណាហ្គាវើលដ៍ និងជាតំណាងឲ្យក្រុមកូដករ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានអះអាងថា កូដកម្មនេះនឹងបន្តធ្វើ រហូតដល់មានដំណោះស្រាយ ខណៈជំនួបចរចារនៅថ្ងៃនេះ មិនទាន់ទទួលបានលទ្ធផលឡើយ។ តើមានហេតុអ្វី?...more0minPlay
January 08, 2020លោក ឃុន ថារ៉ូ៖ «វិធានការរៀបចំឲ្យកម្មករសំណង់ស្នាក់នៅខាងក្រៅអគារកំពុងសាងសង់ មិនមានប្រសិទ្ធភាព» - 08/01/2020មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ និងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាគុណភាពសុវត្ថិភាពនៅកន្លែងធ្វើការងារសម្រាប់កម្មករសំណង់។ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ ថ្លែងថាក្រុមអង្គការសង្គមស៊ីវិលបានរៀបចំញត្តិមួយ គ្រោងដាក់ជូនរដ្ឋាភិបាល ដើម្បីមានវិធានការចំាបាច់ទៅលើសំណង់ ដែលខុសច្បាប់ រួមនឹងមានវិធានការជាក់លាក់ចំពោះការស្នាក់នៅរបស់កម្មករ នៅខាងក្រៅអគារកំពុងសាងសង់ ដើម្បីបញ្ចៀសសោកនាដកម្ម ដែលបណ្តាលមកពីការបាក់រលំអគារគ្មានគុណភាព។...more0minPlay
January 07, 2020លោក ហ៊ាង សុទ្ធាយុត្តិ៖ការចេញស្លាកលេខពិសេសថ្មីគឺដោយមានតម្រូវការច្រើន និងជាការបង្កើនថវិកាចូលរដ្ឋ - 07/01/2020ស្លាកលេខពិសេសថ្មីចំនួន៣,៥ទ្រីលានសម្រាប់សំគាល់ រថយន្ត ត្រូវដាក់លក់ពីថ្ងៃនេះតទៅដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ស្លាកលេខពិសេសនេះមានតម្លៃចាប់ពី២លានរៀលឬស្មើនឹង៥០០ដុល្លារអាមេរិកឡើងទៅ ហើយអ្នកប្រើប្រាស់អាចដាក់ឈ្មោះរបស់ខ្លួន ឬលេខដែលខ្លួនពេញចិត្ត។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួង សាធារណៈការ និងដឹកជញ្ជូន បានពន្យល់ថា ការចេញស្លាកលេខពិសេសថ្មីនេះគឺដោយសារតែមានតម្រូវការច្រើនពីអ្នកមានជីវភាពធូធារ និងអ្នកស៊ីវិល័យ។ម្យ៉ាងទៀតនេះក៏ជាយុទ្ធសាស្ត្រក្នុងជាការបង្កើនថវិកាចូលរដ្ឋផងដែរ។...more0minPlay
January 06, 2020លោក អ៊ុក ច័ន្ទដារ៉ា៖ ពិព័រណ៍សៀវភៅ១លានក្បាលនឹងនាំយកសៀវភៅដើមល្អៗ ជាមួយតម្លៃសមរម្យបំផុត - 06/01/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអ៊ុក ច័ន្ទដារ៉ា អ្នកនាំពាក្យពិព័រណ៌សៀវភៅBig Bad wolf Books។ ពិព័រណ៌សៀវភៅBig Bad wolf Books ដែលនឹងតាំងបង្ហាញសៀវភៅជាភាសាអង់គ្លេសដល់ទៅ១លានក្បាល នឹងចាប់ផ្តើមធ្វើរយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ មករា ឆ្នាំ២០២០។ លោកអ៊ុក ច័ន្ទដារ៉ា បានអះអាងថា សៀវភៅទាំង១លានក្បាលនេះ គឺសុទ្ធសឹងតែជាសៀវភៅដើមល្អៗ ហើយគ្មានការថតចម្លងណាមួយឡើយ។ មិនតែប៉ុណ្ណោះ សៀវភៅទាំងអស់នេះ គឺលក់បញ្ចុះតម្លៃចាប់ពី៥០% ទៅដល់៩០%ថែមទៀត។...more0minPlay
January 05, 2020លោក កែវ វី៖ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះពីការបាក់អគារនៅខេត្តកែប បានបិទបញ្ចប់ ខណៈជនរងគ្រោះ៣៦នាក់ស្លាប់ - 05/01/2020ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះពីឧបទ្ទវហេតុនៃការដួលរលំបាក់អគារនៅក្នុងខេត្តកែប បានបិទបញ្ចប់ហើយនៅវេលាម៉ោង១១និង៣៥នាទី ថ្ងៃអាទិត្យ ទី ០៥ មករា នេះ។ ប្រតិបត្តិការនេះ បានប្រើពេលអស់៤៣ម៉ោងនិង២០នាទី និងកម្លាំងចម្រុះប្រមាណជា ១០៨៧នាក់ ក្នុងនោះក៏មានកិច្ចសហការជួយសង្គ្រោះពីកងកម្លាំងស្ម័គ្រចិត្តរបស់ប្រទេសចិនផងដែរ។ យ៉ាងណាក្តី ជនរងគ្រោះសរុបចំនួន ៥៩នាក់ ត្រូវបានគេយកចេញពីក្រោមគំនរបេតុង ក្នុងនោះ៣៦នាក់បានស្លាប់ និង២៣នាក់បានរងរបួស។ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា បានលើកឡើងថា ប្រតិបត្តិការជួយសង្គ្រោះករណីរលំបាក់អគារនៅខេត្តកែបនេះ ជួបការលំបាកច្រើន បើធៀបនឹងករណីរលំបាក់អគារនៅក្នុងខេត្តព្រះសីហនុកាលពីឆ្នាំមុន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រោមការបញ្ជាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការជួយសង្គ្រោះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតរបស់ជនរងគ្រោះដែលនៅមានដង្ហើម។ តើប្រតិបត្តិការរយៈពេលពីរយប់ពីរថ្ងៃនេះ បានជួបឧបសគ្គអ្វីខ្លះ?...more0minPlay
January 04, 2020លោក យ៉ាន់ ធី៖ ករណីបាក់រលំអគារមិនទាក់ទងនឹងកម្មករមានជំនាញឬខ្វះជំនាញនោះទេ - 04/01/2020សហជីពវិស័យសំណង់ បានអះអាងថា កម្មករវិស័យនេះកំពុងស្ថិតក្នុងបញ្ហាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងតែការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធនៅមានកម្រិត ។ ហើយថាវាមិនមានយុត្តិធម៌ពេញលេញទេ បើគ្រាន់តែផ្តល់សំណងជាប្រាក់ក្នុងកម្រិតណាមួយពេលដែលពួកគេជួបគ្រោះថ្នាក់នោះ ខណៈម្ចាស់ការដ្ឋាននិងក្រុមហ៊ុនមិនត្រូវបានចាត់វិធានាការតាមផ្លូវច្បាប់។ បើតាម លោក យ៉ាន់ ធី អគ្គលេខាធិការសម្ព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា ការបាក់រលំអគារ គឺមិនទាក់ទងនឹងបញ្ហាកម្មករមានជំនាញឬខ្វះជំនាញនោះឡើយ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.