ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអ៊ុក ច័ន្ទដារ៉ា អ្នកនាំពាក្យពិព័រណ៌សៀវភៅBig Bad wolf Books។ ពិព័រណ៌សៀវភៅBig Bad wolf Books ដែលនឹងតាំងបង្ហាញសៀវភៅជាភាសាអង់គ្លេសដល់ទៅ១លានក្បាល នឹងចាប់ផ្តើមធ្វើរយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ មករា ឆ្នាំ២០២០។ លោកអ៊ុក ច័ន្ទដារ៉ា បានអះអាងថា សៀវភៅទាំង១លានក្បាលនេះ គឺសុទ្ធសឹងតែជាសៀវភៅដើមល្អៗ ហើយគ្មានការថតចម្លងណាមួយឡើយ។ មិនតែប៉ុណ្ណោះ សៀវភៅទាំងអស់នេះ គឺលក់បញ្ចុះតម្លៃចាប់ពី៥០% ទៅដល់៩០%ថែមទៀត។