Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
December 24, 2019លោក មាស សុខសេនសាន៖ «បន្ទាប់ពីកែទម្រង់ រដ្ឋាភិបាលអាចគ្រប់គ្រងថវិកាជាតិសរុប បាន និងមានឱនភាពក្នុងរង្វង់៥%» - 24/12/2019កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា នៅពេលនេះបានចេញលទ្ធផលជាបណ្តើរៗហើយ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុ បានចាប់ផ្តើមការងារនេះតាំងពីឆ្នាំ២០០៤មក។ លោក មាស សុខសេនសាន អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថ្លែងថាចំណូលរដ្ឋមានការកើនឡើងខ្លាំងរហូតអាចគ្រប់គ្រងបាន និងធានាដល់ការចំណាយ។ ជាមួយគ្នានេះ លោកអគ្គលេខាធិការ បន្តថារដ្ឋាភិបាលបានចាយសល់នូវថវិកាចរន្ត ដោយសារចំណូលបច្ចុប្បន្នខ្ពស់ជាងចំណាយ។...more0minPlay
December 23, 2019លោក ប៉ាវ ស៊ីណា៖ នៅពេលនេះ អាជ្ញាធរត្រូវតែចុះទៅជួបជាមួយម្ចាស់ផ្ទះជួលដើម្បីដោះស្រាយបញ្ហាឡើងថ្លៃ - 23/12/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ។ លោកប៉ាវ ស៊ីណា បានសម្គាល់ឃើញពីការឡើងថ្លៃបន្ទប់ជួលខ្ពស់ជាងការដំឡើងប្រាក់ឈ្នួលបន្ថែមដល់កម្មករ កម្មការិនីទៅទៀតសម្រាប់ចាប់ពីឆ្នាំ២០២០ ខាងមុខនេះទៅ។ សម្រាប់រូបលោក ដើម្បីដោះស្រាយបញ្ហានេះបាន គឺអាជ្ញាធរមូលដ្ឋានត្រូវតែចុះទៅជួបដោយផ្ទាល់ជាមួយម្ចាស់ផ្ទះជួលទាំងនោះ និង ធ្វើរបាយការណ៍មកកាន់រដ្ឋាភិបាល។...more0minPlay
December 22, 2019លោក ម៉ៃ ទិត្យថារ៉ា៖ យើងនៅតែទទួចឲ្យរដ្ឋាភិបាលធានាសេរីភាពអ្នកសារព័ត៌មានក្នុងការបំពេញវិជ្ជាជីវៈ - 22/12/2019ខណៈដែលតុលាការនឹងបើកសវនាការលើករណីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២នាក់នៅថ្ងៃចន្ទស្អែកនេះ នៅថ្ងៃអាទិត្យនេះ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចំនួន ៣៧ស្ថាប័ន បានទទួចឲ្យទម្លាក់ចោលបទចោទ ប្រឆាំងអ្នកសារព័ត៌មានសរុប០៦នាក់។លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលជាអង្គការមួយក្នុងចំណោមនោះ បានកត់សំគាល់ថា រាល់បណ្តឹងនិងចំណាត់ការប្រឆាំងអ្នកសារព័ត៌មានមិនត្រឹមតែប៉ះពាល់ដល់អ្នកទាំង៦រូបនេះទេ តែជាគំរាមកំហែងដល់អ្នកសារព័ត៌មានផ្សេងទៀតក្នុងការបំពេញវិជ្ជាជីវៈដោយឯករាជ្យផងដែរ។...more0minPlay
December 21, 2019លោក យ៉ង សាំងកុមារ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងសើរើច្បាប់ស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បើឈ្នះឆ្នោត - 21/12/2019ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី ០៥ ធ្នូ ឆ្នាំ ២០១៩ ទើបតែបានចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់នូវច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ប៉ុន្តែក្រោយពីប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់នេះ បានធ្វើឲ្យមានប្រតិកម្មពីសកម្មជននយោបាយ និងសង្គមស៊ីវិលមួយចំនួនទាំងក្នុងនិងក្រៅប្រទេស។ ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សមួយធ្លាប់ចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះការអនុម័តច្បាប់នេះ ចាប់តាំងពីដំណាក់កាលដំបូងមកម៉្លេះ ប៉ុន្តែនៅតែមិនអាចរារាំងបានឡើយ។ លោក យ៉ង សាំងកុមារ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះបានទម្លាក់ការទទួលខុសត្រូវនេះ លើគណបក្សប្រជាជនកម្ពុជានៅចំពោះមុខប្រវត្តិសាស្ត្រ ប្រសិនបើកម្ពុជាត្រូវបាត់បង់ទឹកដីតាមរយៈសន្ធិសញ្ញានេះ ហើយថា គណបក្សលោកនឹងសើរើឡើងវិញនូវច្បាប់ស្តីពីសន្ធិសញ្ញាព្រំដែននេះ បើគណបក្សលោកមានឱកាសឈ្នះឆ្នោតនៅពេលអនាគត។...more0minPlay
December 20, 2019លោក ជាវ តាយ៖ «បុណ្យសមុទ្រនៅខេត្តកំពត គឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ទាក់ទាញទេសចរ» - 20/12/2019ខេត្តកំពតនៅថ្ងៃសុក្រនេះ កំពុងមមាញឹកក្នុងការរៀបចំប្រារព្ធពិធីបុណ្យសមុទ្រជុំទី២ ថ្ងៃទី១របស់ខ្លួន។ អភិបាលខេត្តកំពត លោក ជាវ តាយ ថ្លែងឲ្យដឹងថា ពិធីបុណ្យសមុទ្រនៅខេត្តកំពតពេលនេះ មានសារៈប្រយោជន៍ច្រើន ដោយខេត្តទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងជាផ្នែកមួយដ៏ធំក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ទៅកំសាន្តនៅខេត្តកំពត។ តាមការព្យាករណ៍ បុណ្យសមុទ្រលើកទី៨ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃ២២ធ្នូនេះ នឹងមានការចូលរួមពីពលរដ្ឋខ្មែរ និងបរទេសប្រមាណជាកន្លះលាននាក់។...more0minPlay
December 19, 2019លោក ស៊ាង ថៃ៖ ការធ្វើពាណិជ្ជកម្មកម្ពុជានឹងបន្តកើនឡើងនៅឆ្នាំ២០២០ ទោះបីប្រឈមនឹងភាពមិនច្បាស់លាស់នៃ EBA - 19/12/2019ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៩ ធ្នូនេះ បានបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងលើកទិសដៅការងារពាណិជ្ជកម្មសម្រាប់២០២០ខាងមុខ។ ផ្អែកតាមរបាយការណ៍នៅក្នុងសន្និបាតរយៈពេលពីរថ្ងៃនេះ បានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាទៅគ្រប់ទ្វីប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានការកើនឡើង ៦.៤៥% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ពោលគឺនៅក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ មានសុទ្ទិដ្ឋិនិយមថា ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២០ នៅតែបន្តកើនឡើង ទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ EBA តាមរយៈការបន្តធ្វើពិពិធកម្មទីផ្សារនាំចេញទៅក្នុងតំបន់និងអន្តរជាតិ។...more0minPlay
December 18, 2019វ៉ិចទ័រ ហ្សូនា៖ «រដូវប្រាំងឆ្នាំក្រោយកម្ពុជានឹងមិនមានបញ្ហាខ្វះអគ្គិសនីដូចមុនទេ» - 18/12/2019ប្រទេសកម្ពុជាកំពុងតែប្រឹងប្រែងអភិវឌ្ឍន៍ ប្រភពថាមពលអគ្គិសនីរបស់ខ្លួន ខណៈប្រទេសនេះកំពុងមានការអវិវឌ្ឍយ៉ាងមមាញឹកជាច្រើនកន្លែង។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថ្លែងថា កម្ពុជានឹងលែងខ្វះថាមពលអគ្គិសនីប្រើប្រាស់ដូចរដូវប្រាំងកន្លងទៅទៀតហើយ ដោយសារឆ្នាំនេះ រដ្ឋាភិបាលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី។ តាមលោក វ៉ិចទ័រ ហ្សូនា ថាមពលសរុបដែលកម្ពុជាមាននៅចុងឆ្នាំ២០១៩នេះ ប្រហាក់ប្រហែល៣ពាន់ម៉េហ្គាវ៉ាត់ រីឯតម្រូវការសរុបវិញ គឺមានត្រឹមតែ១២០០ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ។...more0minPlay
December 17, 2019ឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ ការចុះបង្ក្រាបគ្រឿងញៀនពីពេលនេះតទៅ សមត្ថកិច្ចត្រូវតែស្លៀកឯកសណ្ឋាន - 17/12/2019ខណៈដែលមានការរិះគន់ពីមហាជនចំពោះការចុះចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀននៅពេលថ្មីៗនេះ។ មន្រ្តីជាន់ខ្ពស់ខាងតុលាការ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធបានបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកខាងប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា ចាប់ពេលនេះតទៅ រាល់ការចុះបង្ក្រាបគ្រឿងញៀន គឺសមត្ថកិច្ចត្រូវតែមានឯកសណ្ឋានត្រឹមត្រូវ ដើម្បីជៀសវាងកុំឲ្យជនស៊ីវិលខិលខូចឆ្លៀតឱកាសបន្លំចាប់ជំរិតទារប្រាក់ពីជនសង្ស័យ។...more0minPlay
December 16, 2019កញ្ញា កែវ ចាន់រ៉ា៖ បើលក់ផលិតផលស្រូវមិនចេញទេ កសិករនឹងវ័ណ្ណ ក នឹងបំណុលធនាគារហើយ - 16/12/2019សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំវេទិកាកសិករស្ដីពី «ការលើកកម្ពស់និរន្តរភាព និងគាំទ្រទីផ្សារផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច» នៅក្នុងខេត្តស្វាយរៀង។ កញ្ញាកែវ ចាន់រ៉ា ដែលជាអគ្គលេខាធិការនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ កញ្ញាកែវ ចាន់រ៉ា បានលើកឡើងថា ជម្រើសល្អនៅក្នុងដំណើរការទីផ្សារផលិតផលស្រូវនៅកម្ពុជា គឺអាជ្ញាធរគួរតែទាក់ទងឱ្យបានជិតស្និតជាមួយនឹងកសិករ។ ជាមួយគ្នានេះ កញ្ញាក៏បានអះអាងថា ប្រសិនបើផលិតផលស្រូវមិនអាចលក់ចេញទេ នោះកសិករនឹងវ័ណ្ណ ក នឹងបំណុលធនាគារហើយ។...more0minPlay
December 15, 2019លោក ហុក សុទ្ធិ៖ តាមរយៈពិព័រណ៍សៀវភៅកម្ពុជា យុវជនខ្មែរចាប់អារម្មណ៍ការអានសៀវភៅច្រើនជាងមុន - 15/12/2019ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨ ឆ្នាំ២០១៩នេះ មានការចូលរួមពីមហាជនខ្មែរជាពិសេសយុវជនកម្ពុជាជាង១៧ម៉ឺននាក់។ ចំនួននេះបានកើនឡើងដល់ទៅ៤ម៉ឺននាក់ បើធៀបនឹងពិព័រណ៍សៀវភៅកម្ពុជាកាលពីឆ្នាំមុន។ បើតាមការគណនាត្រួសៗ យ៉ាងហោចណាស់មានសៀវភៅចំនួន៣០ម៉ឺនក្បាលត្រូវបានលក់ចេញក្នុងរយៈពេលបីថ្ងៃមកនេះ។ ហើយចរន្តសាច់ប្រាក់ប្រមាណជាង១លានដុល្លារ ត្រូវបានហូរចូលហោប៉ៅរបស់អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយជាដើម។ លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា និងជាប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា ជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា និងជាតំណាងគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា បានថ្លែងក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ ថា ការចូលរួមរបស់យុវជនកម្ពុជាក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨នេះ គឺជាសញ្ញាវិជ្ជមានមួយដែលបញ្ជាក់ថា យុវជនកម្ពុជា បានងាកមកចាប់អារម្មណ៍ការអានសៀវភៅច្រើនជាងមុន។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.