កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា នៅពេលនេះបានចេញលទ្ធផលជាបណ្តើរៗហើយ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុ បានចាប់ផ្តើមការងារនេះតាំងពីឆ្នាំ២០០៤មក។ លោក មាស សុខសេនសាន អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថ្លែងថាចំណូលរដ្ឋមានការកើនឡើងខ្លាំងរហូតអាចគ្រប់គ្រងបាន និងធានាដល់ការចំណាយ។ ជាមួយគ្នានេះ លោកអគ្គលេខាធិការ បន្តថារដ្ឋាភិបាលបានចាយសល់នូវថវិកាចរន្ត ដោយសារចំណូលបច្ចុប្បន្នខ្ពស់ជាងចំណាយ។