Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
December 14, 2019អ្នកនិពន្ធ ប៉ូលីត សូឡារី៖ ការសម្រេចចិត្តរបស់រុស្ស៊ីអាចជះឥទ្ធិពលដល់ទីក្រុងភ្នំពេញដោយផ្ទាល់ឬប្រយោល - 14/12/2019សៀវភៅដែលមានចំណងជើងថា« ពូទីន២០ឆ្នាំក្នុងអំណាច» ត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័ណ៌សៀវភៅលើកទី៨នៅឆ្នាំនេះ។ សៀវភៅកម្រាស់ជាង២៦០ទំព័រនេះ និពន្ធដោយលោក អេង ប៉ូលីត សូឡារី ដែលបានរស់និងសិក្សានៅប្រទេសអតីតសហភាពសូវៀតនេះអស់រយៈពេលជាង១០ឆ្នាំ។ អ្នកនិពន្ធរូបនេះ ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយផង បានអះអាងថា «ការសម្រេចចិត្តរបស់រុស្ស៊ី ចង់ឬមិនចង់ ក៏អាចជះឥទ្ធិពលដល់ទីក្រុងភ្នំពេញ ដោយផ្ទាល់ឬដោយប្រយោលផងដែរ»។...more0minPlay
December 13, 2019លោក ខឺយ ស៊ីនឿន៖ «ការបង្កើតគណបក្សថ្មី គឺដើម្បីកុំឲ្យយឺតពេលចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣» - 13/12/2019លោក ខឺយ ស៊ីនឿន អតីតសមាជិកគណៈកម្មការនាយកអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការត្រៀមបង្កើតគណបក្សប្រឆាំងថ្មីមួយ នាពេលឆាប់ៗខាងមុខនេះ គឺដោយសារអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ កំពុងមានការបែកបាក់ផ្ទៃក្នុង លាបពណ៌គ្នា ជាហេតុធ្វើឲ្យក្រុមលោក ជ្រើសរើសផ្លូវកណ្តាលមួយគឺការបង្កើតគណបក្សថ្មីមួយ។ តាមលោក ខឺយ ស៊ីនឿន ក្រុមការងាររបស់លោក ដែលរួមមានអតីតតំណាងរាស្ត្រ ដែលរួចបំរាមនយោបាយផងនោះ នឹងដាក់ពាក្យសុំបើកគណបក្សទៅក្រសួងមហាផ្ទៃ នៅពេលឆាប់ៗខាងមុខ។...more0minPlay
December 12, 2019លោក ហង់ ជួនណារ៉ុន៖ ពិព័រណ៍សៀវភៅកម្ពុជា នឹងក្លាយជាទិវាមួយដ៏ធំរបស់កម្ពុជា - 12/12/2019នៅថ្ងៃស្អែកនេះ គឺជាកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាឆ្នាំទី០៨ ដែលរៀបចំធ្វើនៅក្នុងបរិវេណបណ្ណាល័យជាតិក្នុងទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ កំពុងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយអស់រយៈពេល៧ឆ្នាំមកហើយ ដោយប្រមូលផ្តុំទៅដោយអ្នកនិពន្ធ អ្នកបោះពុម្ពសៀវភៅ និងអ្នកអាន បានមកជួបជុំគ្នា ដើម្បីចែករំលែកនូវចំណេះដឹងថ្មីៗ និងដើម្បីជំរុញវប្បធម៌នៃការអានសៀវភៅនៅកម្ពុជាផងដែរ។ ដូច្នេះភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជុំវិញចំណាប់អារម្មណ៍របស់លោកក្នុងព្រឹត្តិការណ៍នៅចុងឆ្នាំនេះ។ លោក ហង់ ជួនណារ៉ុន បានថ្លែងថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជានេះ គឺជាវេទិកាដ៏ធំមួយរបស់កម្ពុជា បន្ទាប់ពីទិវាជាតិអំណាច ថ្ងៃទី ១១ មីនា។...more0minPlay
December 11, 2019លោក ថោង ខុន៖ «លទ្ធផលរបស់កម្ពុជានៅស៊ីហ្គេមលើកទី៣០ ជាជំហានមួយល្អឆ្ពោះទៅរកស៊ីហ្គេមឆ្នាំ២០២៣ និងការអភិវឌ្ឍកីឡាកម្ពុជា» - 11/12/2019ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន បានបញ្ចប់ហើយ កាលពីថ្ងៃអង្គារម្សិលមិញ។ ប្រទេសកម្ពុជាទទួលបានមេដាយចំនួន៤៦ ក្នុងនោះមានមេដាយមាស ៤ ប្រាក់ ៦ និងមេដាយសំរិទ្ធ ៣៦ ហើយកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៨ ឈរពីលើ ប្រ៊ុយណេ ឡាវ និងទីម័រខាងកើត។ តាមរយៈលទ្ធផលនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកថា គឺជាលទ្ធផលមួយល្អសម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...more0minPlay
December 10, 2019លោក រស់ សុដ្ឋា៖ការប្រារព្ធទិវាសិទ្ធិមនុស្សឆ្នាំនេះស្ថិតក្នុងដែនកំណត់របស់សមត្ថកិច្ចកម្ពុជា - 10/12/2019អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើកទី៧១ឆ្នាំនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមប្រមាណ២០០០នាក់មកពីអង្គការ និងសហជីព ព្រមទាំងតំណាងស្ថានទូតមួយចំនួនទៀត។ លោក រស់ សុដ្ឋា ជាទីប្រឹក្សានៃអង្គការសម្ពន្ធ័ភាពការងារសិទ្ធិមនុស្សកម្ពុជាដែលជាអ្នកសម្របសម្រួលពិធីនេះ បានថ្លែងក្នុងកម្មវិធីភ្ញៀវប្រចាំរបស់វិទ្យុបារាំងអន្តរជាតិថា ការប្រារព្ធទិវាសិទ្ធិមនុស្សឆ្នាំនេះ គឺដំណើរការទៅដូចការគ្រោងទុកប៉ុន្តែអាចធ្វើសកម្មភាពបានតែក្នុងដែនកំណត់របស់សមត្ថកិច្ចតែប៉ុណ្ណោះ។...more0minPlay
December 09, 2019លោក ឱម យ៉ិនទៀង៖ ទោះអ្នកធំយ៉ាងណាក៏ដោយ ឱ្យតែមានតម្រុយពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយនឹងស៊ើបអង្កេត - 09/12/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ នៅថ្ងៃនេះដែលជាថ្ងៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំសន្និបាតមួយស្តីពីការបូកសរុបការងាររយៈពេល៨ឆ្នាំ គឺតាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨ និង រយៈពេលពេញមួយឆ្នាំ២០១៩នេះ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ខាងមុខ។ លោកឱម យ៉ិនទៀង បានបញ្ជាក់ពីកិច្ចការងារដែលអង្គភាពនេះសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ លោកក៏បានអះអាងដែរថា បើសិនអង្គការសង្គមស៊ីវិល ឫមជ្ឈដ្ឋានណាមួយមានតម្រុយនៃអំពើពុករលួយរបស់អ្នកធំណាម្នាក់ គឺអាចផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយបាន ហើយអង្គភាពនេះនឹងធ្វើការស៊ើបអង្កេត។...more0minPlay
December 08, 2019លោកអំ សំអាត៖សិទ្ធិពលរដ្ឋនិងនយោបាយត្រូវបានបំពានច្រើនជាងគេនៅកម្ពុជាក្នុងពេល១០ឆ្នាំមកនេះ - 08/12/2019សម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ខាងមុខនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញរបាយការណ៍មួយស្តីពីការរំលឹកឡើងវិញពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានារយៈពេល១០ឆ្នាំមកនេះ។ ដូច្នេះនៅរាត្រីនេះ លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ គឺជាភ្ញៀវរបស់យើង។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកអំ សំអាត បានអះអាងថា នៅក្នុងរយៈពេល១០ឆ្នាំមកនេះ សិទ្ធិពលរដ្ឋ និង នយោបាយ គឺត្រូវបានរំលោភបំពានច្រើនជាងនៅកម្ពុជា។...more0minPlay
December 07, 2019ជ័យលាភីពានរង្វាន់សិទ្ធិមនុស្ស សី ចរិយា៖ បញ្ហានៅក្នុងសង្គមនឹងដោះស្រាយបាន បើយុវជនហ៊ានក្រោកឈរដើម្បីសិទ្ធិមនុស្ស - 07/12/2019ក្រុមយុវជន Start from us គឺជាជ័យលាភីនៅក្នុងការប្រកួតប្រជែងពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃទី ០៧ ធ្នូនេះ។ កញ្ញា សី ចរិយា តំណាងក្រុម Start from us បានថ្លែងថា បញ្ហានៅក្នុងសង្គមនឹងអាចដោះស្រាយបាន ប្រសិនបើយុវជនហ៊ានចាប់ផ្តើម។ សូមបញ្ជាក់ថា នៅថ្ងៃទី ០៧ ធ្នូ នេះ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមមូលបទ “យុវជនក្រោកឡើង ដើម្បីសិទ្ធិមនុស្ស”។ ព្រឹត្តិការណ៍នេះនឹងជួយរំលេចពីតួនាទីដឹកនាំរបស់យុវជនដែលជាប្រភពនៃការជំរុញឲ្យមានអនាគតមួយកាន់តែប្រសើរ។...more0minPlay
December 06, 2019លោក ប៉ែន បូណា៖ «យុគសម័យ៤.០នេះ ទាមទារឲ្យអ្នកកាសែតខ្មែរអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឲ្យបានខ្ពស់ ដើម្បីរត់ទាន់ពិភពលោក» - 06/12/2019ក្លឹបអ្នកកាសែតកម្ពុជា នៅវេទិកានិពន្ធនាយកលើកទី១៦នាថ្ងៃសុក្រនេះ បានលើកយកប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០» មកជជែកគ្នា ដើម្បីផ្សព្វផ្សាយដល់និពន្ធនាយកសារព័ត៌មានធ្វើការចាប់អារម្មណ៍ត្រៀមខ្លួនចាប់យកឱកាស ដោះស្រាយបញ្ហាប្រឈម ដើម្បីដើរឲ្យទាន់ពិភពលោក។ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លើកឡើងថា វេទិកានិពន្ធនាយកនាថ្ងៃនេះ បានសម្រេចនូវសេចក្តីថ្លែងការណ៍រួមចំនួន១៤ចំណុច ដោយក្នុងនោះបានផ្តោតសំខាន់ទៅលើការពង្រឹងខ្លួន របស់អ្នកសារព័ត៌មាន ឲ្យមានសមត្ថភាព វិជ្ជាជីវៈទាំងការសរសេរព័ត៌មាន និងទាំងបច្ចេកវិទ្យា នៅក្នុងយុគសម័យឧស្សាហកម្ម ៤.០នេះ។...more0minPlay
December 05, 2019លោកអេង ឆៃអ៊ាង៖ ការវាយប្រហារគ្នាតាមបណ្តាញសង្គមនៃអតីតបក្សប្រឆាំង មិនអាចយកជាផ្លូវការបានទេ - 05/12/2019ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី បានប្រើប្រាស់បណ្តាញសង្គមហ្វេសបុក និងធ្វីតធ័រ ធ្វើជាទីលាននៃការវាយប្រហារ ចោទប្រកាន់ និងលាបពណ៌គ្នាទៅវិញទៅមក។ ក្នុងនោះ កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៏បានចេញមករិះគន់ក្រុមគាំទ្រលោក សម រង្ស៊ី ដែលបានចោទប្រកាន់និងលាបពណ៌មកលើលោក កឹម សុខា ថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទាស់នឹងការបញ្ជូនរឿងទៅជំនុំជម្រះ។ បន្ថែមលើនេះ កញ្ញាបានប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីតស៊ូលុបបំបាត់វប្បធម៌លាបពណ៌គ្នានេះ។ ប៉ុន្តែយ៉ាងណាក្តី លោក អេង ឆៃអ៊ាង ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានចាត់ទុក ការវាយប្រហារគ្នាក្នុងបណ្តាញសង្គមនេះថា មិនអាចយកជាផ្លូវការបានទេ ហើយថា វាគ្រាន់តែជាទស្សនៈរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.