លោក ខឺយ ស៊ីនឿន អតីតសមាជិកគណៈកម្មការនាយកអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការត្រៀមបង្កើតគណបក្សប្រឆាំងថ្មីមួយ នាពេលឆាប់ៗខាងមុខនេះ គឺដោយសារអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ កំពុងមានការបែកបាក់ផ្ទៃក្នុង លាបពណ៌គ្នា ជាហេតុធ្វើឲ្យក្រុមលោក ជ្រើសរើសផ្លូវកណ្តាលមួយគឺការបង្កើតគណបក្សថ្មីមួយ។ តាមលោក ខឺយ ស៊ីនឿន ក្រុមការងាររបស់លោក ដែលរួមមានអតីតតំណាងរាស្ត្រ ដែលរួចបំរាមនយោបាយផងនោះ នឹងដាក់ពាក្យសុំបើកគណបក្សទៅក្រសួងមហាផ្ទៃ នៅពេលឆាប់ៗខាងមុខ។