Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
January 03, 2020លោក គឹម សុខ៖ ការបង្ខំឱ្យសងជំងឺចិត្តទៅបក្សកាន់អំណាច ជាការគាបសង្កត់សេរីភាព និងការបញ្ចេញមតិ - 03/01/2020ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកគឹម សុខ អ្នកវិភាគស្ថានការនយោបាយ និង សង្គមកម្ពុជា។ លោកគឹម សុខ កំពុងត្រូវបានតុលាការក្រុងភ្នំពេញចាត់នីតីវិធីតាមច្បាប់ ដើម្បីបង្ខំឱ្យលោកសងជំងឺចិត្តប្រមាណ២០ម៉ឺនដុល្លារអាមេរិកដល់គណបក្សកាន់អំណាចដែលឈ្នះក្តីក្តាំនៅតុលាការ។ លោកគឹម សុខ បានអះអាងថា ចំណាត់ការរបស់តុលាការនៅពេលនេះ គឺចង់គាបសង្កត់សេរីភាព និងការបញ្ចេញមតិរបស់លោក។ ម្យ៉ាងវិញទៀត ក៏ជាការរារាំងសកម្មភាពរបស់លោកក្នុងការចូលរួមចំណែកស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញផងដែរ។...more0minPlay
January 02, 2020លោក ខឺយ ស៊ីនឿន៖ គណបក្សខ្មែរស្រលាញ់ជាតិ ត្រូវបានបង្កើតឡើងដើម្បីបន្តស្មារតីអតីតគណបក្សសង្គ្រោះជាតិ - 02/01/2020នៅទីបំផុតទៅ គណបក្សថ្មីថ្មោងមួយ ដែលបង្កើតឡើងដោយអតីតតំណាងនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងហើយ បន្ទាប់ពីបានដាក់ពាក្យស្នើសុំបង្កើតជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីព្រឹក ថ្ងៃទី ០២ មករា ឆ្នាំ ២០២០នេះ។ គណបក្សថ្មីថ្មោងនេះ មានឈ្មោះថា គណបក្សខ្មែរស្រលាញ់ជាតិ។ លោក ខឺយ ស៊ីនឿន សាស្ត្រាចារ្យនិងជាអតីតសមាជិកគណៈកម្មាធិកានាយកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះបានគូសបញ្ជាក់ថា គណបក្សនយោបាយថ្មីនេះ ត្រូវបានបង្កើតឡើង គឺដើម្បីបន្តស្មារតីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជារំលាយចោល កាលពីចុងឆ្នាំ ២០១៦ កន្លងទៅនេះ។...more0minPlay
January 01, 2020លោក តុប សុភ័ក៖ «ភ្ញៀវទេសចរបរទេសឆ្នាំ២០១៩ អាចនឹងកើនប្រមាណពី៩ទៅ១០% ធៀបនឹងឆ្នាំទៅ» - 01/01/2020ខណៈដែលមិនទាន់ធ្វើការបូកសរុបតួលេខចប់សព្វគ្រប់នៅឡើយ ក្រសួងទេសចរណ៍ បានធ្វើការសន្និដ្ឋានបឋមថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អាចមានចំនួន ៦,៦ឬ៦,៧លាននាក់ គឺកើនចន្លោះពី៩ទៅ១០% ធៀបនឹងឆ្នាំចាស់។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ចំនួនទេសចរបរទេសចូលមកកម្ពុជា មិនមានការធ្លាក់ចុះទេ ក៏ប៉ុន្តែលោកទទួលស្គាល់ថា ចំនួននេះមានការថយចុះនៅខេត្តសៀមរាប ដោយសារបញ្ហាសកល និងដោយសារទេសចរមួយចំនួនបង្វែរទិសដៅពីទេសចរណ៍វប្បធម៌ធម្មជាតិ ទៅជាទេសចរណ៍បែបអេកូទេសចរណ៍។...more0minPlay
December 31, 2019លោក ឃាង ភារម្យ៖ សមត្ថកិច្ចនឹងចុះត្រួតពិនិត្យតាមកាស៊ីណូដើម្បីឲ្យប្រាកដថាល្បែងភ្នាល់តាមអនឡាញត្រូវបញ្ចប់ទាំងស្រុង - 31/12/2019រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃអង្គារនេះបានចេញសេចក្តីជូនដំណឹងជាលើកចុងក្រោយពីការបិទទាំងស្រុងលើអាជីវកម្មល្បែងភ្នាល់តាមអនឡាញនៅខេត្តទេសចរណ៍មួយនេះ។ អ្នកនាំពាក្យសាលាខេត្តជាប់មាត់សមុទ្រនេះ បានគូសបញ្ជាក់ថា សមត្ថកិច្ចនឹងចុះត្រួតពិនិត្យតាមកាស៊ីណូនីមួយៗដើម្បីឲ្យប្រាកដថាល្បែងភ្នាល់តាមអនឡាញដែលភាគច្រើនជនជាតិចិននិយមលេងនោះ ត្រូវបានបញ្ចប់ទាំងស្រុងចាប់ពីម៉ោងសូន្យយប់នេះតទៅ។ ដោយឡែកទាក់ទងនឹងកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកលនេះវិញ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អះអាងថា មិនខ្វះទៀតទេ តែតម្លៃវិញមានការប្រកួតប្រជែង។...more0minPlay
December 30, 2019លោក អំ សំអាត៖ សំណុំរឿងអតីតអ្នកកាសែតអាស៊ីសេរីគួរតែបញ្ចប់ ព្រោះបានអូសបន្លាយជិត២ឆ្នាំមកហើយ - 30/12/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអំ សំអាត ដែលជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)។ ចំពោះការបដិសេធចោលរបស់សាលាឧទ្ធរណ៍ចំពោះបណ្តឹងរបស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់នៅព្រឹកមិញនេះ លោកអំ សំអាត បានសម្តែងនូវការខកចិត្ត។ ជាមួយនឹងការខកចិត្ត លោកក៏បានស្នើឱ្យតុលាការល្មមបញ្ចប់នីតិវិធីលើសំណុំរឿងអតីតអ្នកកាសែតទាំងពីរហើយ ព្រោះសំណុំរឿងនេះ បានអូសបន្លាយជិតពីរឆ្នាំរួចមកហើយ។...more0minPlay
December 29, 2019លោក ច្រឹក សុខនីម៖ វិស័យអចលនវត្ថុកម្ពុជាឆ្នាំ២០២០ នៅតែរក្សាបានភាពរឹងមាំ - 29/12/2019វិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២០ ខាងមុខនេះនៅតែរក្សាបាននូវភាពរឹងមាំ ដោយមិនមានសញ្ញាអវិជ្ជមានណាមួយ ដែលធ្វើឲ្យវិស័យនេះធ្លាក់ចុះខ្លាំងនោះទេ។ ......more0minPlay
December 28, 2019លោក ថេង សាវឿន៖ មានបញ្ហា៤យ៉ាង ដែលធ្វើឲ្យតម្លៃកសិផលខ្មែរធ្លាក់ថ្លៃស្ទើរតែរាល់ឆ្នាំ - 28/12/2019មានបួនកត្តាសំខាន់ៗ ដែលធ្វើឲ្យតម្លៃកសិផលរបស់កសិករខ្មែរតែងតែធ្លាក់ថ្លៃស្ទើរតែរាល់ឆ្នាំ។ កត្តាទាំងនោះរួមមានដើមទុន បច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ និងទីផ្សារ។ នេះបើតាមលោក ......more0minPlay
December 27, 2019លោក ឈឹម ផលវរុណ៖ «រយៈពេល១៦ខែ ឧត្តមក្រុមប្រឹក្សាចុះទៅប្រមូលទិន្នន័យ សំណុំរឿងទំនាស់ បានចំនួន៤០០លើក» - 27/12/2019នៅថ្ងៃសុក្រនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកសន្និបាតមួយ ដោយធ្វើការបូកសរុបលទ្ធផលការងាររបស់ខ្លួន ដែលបានធ្វើរយៈពេល១៦ខែកន្លងទៅ។ លោក ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា ប្រតិភូគណបក្សទាំង១៦នៃឧត្តមក្រុមប្រឹក្សា បានចុះទៅសិក្សាប្រមូលទិន្នន័យ និងអង្គហេតុនានានៃទំនាស់ បានសរុបចំនួន៤០០លើក រយៈពេលជាង១ឆ្នាំមកនេះ។ តាមលោក ឈឹម ផលវរុណ លទ្ធផលរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រេចបាន គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រមុខរដ្ឋាភិបាល។...more0minPlay
December 26, 2019លោក ឃឹម ហ្វីណង់៖ ការអភិវឌ្ឍភូមិស្រុក គួរតែមានការរួមចំណែកពីគ្រប់ភាគីទាំងអស់ - 26/12/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប។ រដ្ឋបាលស្រុកបន្ទាយស្រី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ឲ្យដំណើរការសាកល្បង យុទ្ធនាការផ្ទះ១អំពូល១ នៅក្នុងភូមិព្រះដាក់ ដែលជាភូមិធំជាងគេនៃស្រុកបន្ទាយស្រី ដោយរដ្ឋបាលស្រុក ត្រូវបំពាក់អំពូលសូឡា៥១៨ឈុត នៅមុខផ្ទះប្រជាពលរដ្ឋចំនួន៥១៨ខ្នង។ លោក ឃឹម ហ្វីណង់ បានអះអាងថា ការបំពាក់អំពូលនេះ គឺរដ្ឋបាលស្រុកគ្មានចំណាយអស់លុយមួយសេនទេ ដោយសារមានវិស័យឯកជនជាអ្នកចេញមុខឧបត្ថម្ភ។ សម្រាប់អភិបាលស្រុកបន្ទាយស្រីដែលទើបចូលកាន់តំណែងបានពីរខែកន្លះរូបនេះ ការអភិវឌ្ឍភូមិស្រុក គួរតែមានការរួមចំណែកពីគ្រប់ភាគីទាំងអស់ ទាំងភាគីរដ្ឋ ភាគីឯកជន ដៃគូអភិវឌ្ឍ និងជាពិសេសគឺពីសំណាក់ពលរដ្ឋខ្លួនឯងតែម្ដង។...more0minPlay
December 25, 2019លោក រ៉ុង ឈុន៖ សហជីពកំពុងប្រមូលស្នាមមេដៃពីកម្មករដើម្បីធ្វើញត្តិទាមទារឱ្យរដ្ឋាភិបាលរក្សាEBAឱ្យបាន - 25/12/2019តាំងពីថ្ងៃទី២២ ខែធ្នូមក សហជីពតំណាងកម្មករមួយចំនួនបាន និង កំពុងបន្តប្រមូលស្នាមមេដៃពីកម្មករនិយោជិត ដើម្បីធ្វើញត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុបក្នុងការរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA។ លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានអះអាងថា មកដល់ពេលនេះ ក្រុមរបស់លោកប្រមូលបានស្នាមមេដៃកម្មករបានខ្លះៗហើយ។ លោកថា ក្រុមសហជីពត្រូវការស្នាមមេដៃកម្មករតែ១ពាន់នាក់ទេ ដើម្បីធ្វើញត្តិដាក់ទៅកាន់រដ្ឋាភិបាលកម្ពុជា។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.