តាំងពីថ្ងៃទី២២ ខែធ្នូមក សហជីពតំណាងកម្មករមួយចំនួនបាន និង កំពុងបន្តប្រមូលស្នាមមេដៃពីកម្មករនិយោជិត ដើម្បីធ្វើញត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុបក្នុងការរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA។ លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានអះអាងថា មកដល់ពេលនេះ ក្រុមរបស់លោកប្រមូលបានស្នាមមេដៃកម្មករបានខ្លះៗហើយ។ លោកថា ក្រុមសហជីពត្រូវការស្នាមមេដៃកម្មករតែ១ពាន់នាក់ទេ ដើម្បីធ្វើញត្តិដាក់ទៅកាន់រដ្ឋាភិបាលកម្ពុជា។