ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអំ សំអាត ដែលជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)។ ចំពោះការបដិសេធចោលរបស់សាលាឧទ្ធរណ៍ចំពោះបណ្តឹងរបស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់នៅព្រឹកមិញនេះ លោកអំ សំអាត បានសម្តែងនូវការខកចិត្ត។ ជាមួយនឹងការខកចិត្ត លោកក៏បានស្នើឱ្យតុលាការល្មមបញ្ចប់នីតិវិធីលើសំណុំរឿងអតីតអ្នកកាសែតទាំងពីរហើយ ព្រោះសំណុំរឿងនេះ បានអូសបន្លាយជិតពីរឆ្នាំរួចមកហើយ។