ខណៈដែលមិនទាន់ធ្វើការបូកសរុបតួលេខចប់សព្វគ្រប់នៅឡើយ ក្រសួងទេសចរណ៍ បានធ្វើការសន្និដ្ឋានបឋមថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អាចមានចំនួន ៦,៦ឬ៦,៧លាននាក់ គឺកើនចន្លោះពី៩ទៅ១០% ធៀបនឹងឆ្នាំចាស់។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ចំនួនទេសចរបរទេសចូលមកកម្ពុជា មិនមានការធ្លាក់ចុះទេ ក៏ប៉ុន្តែលោកទទួលស្គាល់ថា ចំនួននេះមានការថយចុះនៅខេត្តសៀមរាប ដោយសារបញ្ហាសកល និងដោយសារទេសចរមួយចំនួនបង្វែរទិសដៅពីទេសចរណ៍វប្បធម៌ធម្មជាតិ ទៅជាទេសចរណ៍បែបអេកូទេសចរណ៍។