សវនាការលើសំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា បានបញ្ចប់ដំណើរការសប្តាហ៍ទីពីរហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយមេធាវីការពារក្តីទាំងសងខាង បន្តជជែកវែកញែក តឹងសសៃកដាក់គ្នា ជុំវិញការដាក់ភស្តុតាងបន្ថែមជាឃ្លីបវីដេអូរបស់មេធាវីការពារចុងចោទ។
ទោះយ៉ាងណា មេធាវីការពារក្តីភាគីទាំងសងខាង បានលើកហេតុផលរៀងខ្លួនជុំវិញខ្លឹមសារ សំខាន់ៗ ដែលលោកកឹម សុខា បានថ្លែងនៅក្នុងឃ្លីបវីដេអូ ទាំងឃ្លីបវែង និងឃ្លីបខ្លីៗ។