RFI - ភ្ញៀវប្រចាំសប្តាហ៍

លោកស្រី ​មឹន មាណវី​៖​«​ប្រជាពលរដ្ឋ​ខ្លាច​ការ​បង់​ប្រាក់​ជាង​ការ​ការពារ​ជីវិត​ដោយ​ការ​គោរព​ច្បាប់​ចរាចរណ៍​» - 21/01/2020


Listen Later

លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​អាសន្ន​ពី​រឿង​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ​ដោយសារ​កំណើន​នៃ​មនុស្ស​ស្លាប់ ​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ច្រើន​កាល​ពី​ឆ្នាំ​២០១៩​។ ​ជា​យន្តការ​ការងារ​ឆ្នាំ​២០២០​នេះ ​លោកស្រី​ មឹន មាណវី ​រដ្ឋលេខាធិការ​ក្រសួង​ដឹក​ជញ្ជូន​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្លែង​ថា ​ក្រុម​ការងារ​នឹង​ចាប់​ផ្តើម​ធ្វើការ​រឹតបន្តឹង​មែនទែន​ហើយ ​ដោយ​មិនមាន​ការ​លើកលែង​ទេ​។​ គណៈកម្មាធិការ​នេះ​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៣​មករា​ខាងមុខ​ ដើម្បី​ពិនិត្យ​មើល​ផ្លូវច្បាប់​ជុំវិញ​ការ​អនុវត្ត​ការងារ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ និង​បង្កើន​ការ​ផាក​ពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ​តាមរយៈ​ការ​ស្វះស្វែង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By