RFI - ភ្ញៀវប្រចាំសប្តាហ៍

លោក ​ម៉េត ​មាស​ភក្តី​៖ ​សាលា​រាជ​ធានី​ភ្នំពេញ​កំពុង​រៀប​ចំ​ឲ្យ​មាន​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​នៅ​ភ្នំពេញ​ - 19/01/2020


Listen Later

សាលា​រាជធានី​ភ្នំពេញ ​កំពុង​សិក្សា​រៀបចំ​បង្កើត​ឲ្យ​មាន​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​សាធារណៈ ​City ​Bus ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​ជា​ឧទាហរណ៍​ អាជ្ញាធរ​ក្រុង​ភ្នំពេញ ​នឹង​ជ្រើស​រើស​យក​ទ្រូង​ផ្លូវ​មួយ ​ចាប់​ពី​ផ្សារ​ធំ​ថ្មី ​រហូតដ​ល់​ច្រមុះ​ជ្រូក​ស្ទឹង​មានជ័យ ​ដើម្បី​រៀបចំ​ឲ្យ​មាន​ផ្លូវ​អាទិភាព​មួយ​នេះ។​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​របស់​សាលា​រាជ​ធានី​ភ្នំពេញ ​ក្នុង​កំណែទ​ម្រង់​លើ​មធ្យោបាយ​ដឹក​ដំណើរ​តាម​រថយន្ត​ក្រុង​​សាធារណៈ​​នៅ​​ក្នុង​ទីក្រុង ​ស្រប​ពេល​ដែល​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ស្ទើ​រៀង​រាល់​ថ្ងៃ​។ ​ដូច្នេះ ​​ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ RFI​​ នៅ​រាត្រី​នេះ ​គឺ​លោក​ ម៉េត ​មាស​ភក្តី ​អ្នក​នាំ​ពា​ក្យ​សាលារាជ​ធានី​ភ្នំពេញ​។ ​លោក​នឹង​ចូល​មក​ជំរាប​ជូនថា​ ​តើ​ផ្លូវ​អាទិភាព​នេះ ​នឹង​រៀប​ចំ​នៅ​ពេល​ណា ​និង​ដោយ​របៀប​ណា?​ ហើយ​ថា ​ផ្លូវ​អាទិភាព​នេះ ​គ្រោង​ដាក់​ឲ្យ​ដំណើរ​កា​​រនៅ​ពេល​ណា?​ សម្រាប់​អ្នក​នាំ​ពាក្យ​រូប​នេះ ​ការ​បង្កើត​ឲ្យមា​ន​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈនេះ​ ​គឺ​ដើម្បីទា​ក់​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈកាន់​តែ​ច្រើន​ឡើង ​និង​ក៏​ដើម្បី​ជួយ​កាត់​បន្ថ​យ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By