អ្នកសារព័ត៌មាននៅកម្ពុជាប្រមាណ៥០០០នាក់ ត្រូវបានអនុញ្ញាតឲ្យចូលរួមកម្មវិធីអាហារសាមគ្គីជាមួយប្រមុខរដ្ឋាភិបាលនៅរាត្រីនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ជំនួបលើកទី៤នេះ ក៏ដូចជាជំនួប៣ឆ្នាំកន្លងមកដែរ ពោលអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យលើកជាសំណួរត្រង់ៗទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា ការមិនអនុញ្ញាតឲ្យអ្នកសារព័ត៌ចោទសួរទៅកាន់ប្រមុខរដ្ឋាភិបាលដោយសារតែអ្នកចូលរួមច្រើន។