RFI - ភ្ញៀវប្រចាំសប្តាហ៍

​លោក ខឺយ ស៊ីនឿន៖ គណ​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បន្ត​ស្មារតី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ - 02/01/2020


Listen Later

នៅ​ទីបំផុត​ទៅ គណ​បក្ស​ថ្មី​ថ្មោង​មួយ ដែល​បង្កើត​ឡើង​ដោយ​អតីត​តំណាង​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ហើយ បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ កាល​ពីព្រឹក ថ្ងៃទី ០២ មករា ឆ្នាំ ២០២០នេះ។ គណ​បក្ស​ថ្មី​ថ្មោង​នេះ មាន​ឈ្មោះ​ថា គណ​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ​។ លោក ខឺយ ស៊ីនឿន សាស្ត្រា​ចារ្យ​និង​ជា​អតីត​សមាជិក​គណៈ​កម្មាធិកា​នាយក​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ​បាន​គូស​បញ្ជាក់​ថា គណ​បក្ស​នយោ​បាយ​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង គឺ​ដើម្បី​បន្ត​ស្មារតី​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​រំលាយ​ចោល កាល​ពី​ចុង​ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By