Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 24, 2019លោក ថី វិសាល៖ ជាសញ្ញាវិជ្ជាមាន អ្នកប្រើប្រាស់ផ្លូវមួយចំនួនចាប់ផ្តើមភ្ញាក់ស្មារតីគោរពច្បាប់ - 24/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកវរសេនីយ៍ឯក ថី វិសាល អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ។ ......more0minPlay
November 23, 2019លោកស្រី កែ ឡេង៖ ការតាំងចិត្តខ្ពស់ ធ្វើឲ្យលោកស្រីឈ្នះមេដាយមាសប៉េតង់ពិភពលោកជាលើកទី០៤ - 23/11/2019លោកស្រី កែ ឡេង វីរកីឡាការិនីប៉េតង់កម្ពុជា ទើបតែបានឈ្នះមេដាយមាសប៉េតង់ពិភពលោកជាលើកទី០៤ កាលពីថ្ងៃទី ២២ វិច្ឆិកា តាមរយៈការផ្តួលកីឡាការិនីឡាវ នៅក្នុងព្រឹត្តិការណ៍ជើងឯកប៉េតង់ពិភពលោកយុវជន និង ស្ត្រីលើកទី១៧ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ ជ័យជំនះនេះមានន័យថា លោកស្រី កែ ឡេង បានក្លាយជាកីឡាការិនីម្នាក់គត់ដែលបានឈ្នះជើងឯកពិភពលោក៤ដងជាប់ៗគ្នានេះ។ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ លោកស្រី កែ ឡេង បានលើកឡើងថា ការតាំងចិត្តខ្ពស់ គឺជាចំណុចសំខាន់មួយដែលធ្វើឲ្យលោកស្រីបានឈ្នះមេដាយមាសប៉េតង់ពិភពលោកជាលើកទី០៤នេះ។...more0minPlay
November 22, 2019លោក យី គឹមថាន៖ ភាគីពាក់ព័ន្ធគួរវិនិយោគបន្ថែមលើកុមារដើម្បីសម្រេចគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ - 22/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក យី គឹមថាន នាយកស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា។ ជាអង្គការមួយក្នុងចំណើអង្គការអន្តរជាតិសរុបចំនួន៦ដែលបានចេញរបាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពសិទ្ធិកុមារនៅកម្ពុជា។ លោកកត់សំគាល់ថា មានឧបសគ្គធំៗចំនួន២ដែលជាការគំរាមកំហែងទៅដល់សិទ្ធិកុមារ គឺការចែករំលែកមិនស្មើភាពនូងអត្ថប្រយោជន៍ដែលបានមកពីការអភិវឌ្ឍ និងបញ្ហាប្រឈមថ្មី កំពុងលេចឡើងក្នុងសម័យបច្ចេកវិទ្យាទំនើប។ លោក យី គឹមថាន ស្នើឲ្យភាគីពាក់ព័ន្ធវិនិយោគបន្ថែមលើកុមារដើម្បីកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។...more0minPlay
November 21, 2019លោក ប៊ុន បារាំង៖ «អាកាសធាតុមិនអំណោយផល និងកង្វះកំលាំងពលកម្ម តម្រូវឲ្យកម្ពុជានាំអំបិលមកពីក្រៅប្រទេស» - 21/11/2019ប្រទេសកម្ពុជាបានបង្វែរមុខព្រួញនាំអំបិលពីឥណ្ឌា ជំនួសឲ្យការនាំអំបិលចិនដែលឡើងថ្លៃដើម្បីឲ្យទាន់រដូវកាលធ្វើប្រហុកនាខ្នើតខាងមុខ។ កាលពីពេលថ្មីៗនេះ កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាចំនួន៥ពាន់តោន ហើយនឹងបន្តនាំចូលបន្ថែមទៀត ដើម្បីផ្គត់ផ្គង់កង្វះខាតអំបិលប្រើប្រាស់ក្នុងស្រុក ដែលនៅឆ្នាំ២០១៩នេះ តម្រូវការអំបិលទូទាំងប្រទេសមានរហូតដល់១០ម៉ឺនតោន។ លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិល កំពត-កែប បានថ្លែងថា កម្ពុជានឹងប្រឈមកង្វះខាតអំបិលជារៀងរាល់ឆ្នាំ ប្រសិនបើអាកាសធាតុនៅតែមិនអំណោយផល រួមនឹងកង្វះខាតកំលាំងពលកម្ម។...more0minPlay
November 20, 2019លោក ចាន់ យុត្ថា៖ កម្ពុជាមានទឹកបម្រុងគ្រប់គ្រាន់សម្រាប់រដូវប្រាំងខាងមុខ! - 20/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងធនធានទឹកនិងឧតុនិយម។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំងអន្ដរជាតិ RFI លោក ចាន់ យុត្ថា បានពន្យល់ពីស្ថានភាពរាំងស្ងួតនៅកម្ពុជា ចាប់ពីពេលនេះ រហូតដល់ដើមឆ្នាំ២០២០។ ភាពរាំងស្ងួតនេះ អាចបង្កផលប៉ះពាល់ខ្លះដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោក ចាន់ យុត្ថា បានអះអាងថា ក្រសួងធនធានទឹក មានបរិមាណទឹកបម្រុងគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋបានពី៤៥ទៅ៥០ម៉ឺនហិចតា ហើយថែមទាំងអាចមានទឹកសេសសល់សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃទៀតផង។...more0minPlay
November 19, 2019លោក ជុក ជំនោរ៖ «ការជម្រុញអេកូទេសចរណ៍ គឺជាការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងជាការផ្តល់ជំរើសបន្ថែមទៀតដល់ទេសចរ ដែលមកកំសាន្តនៅកម្ពុជា» - 19/11/2019ក្រសួងទេសចរណ៍ នៅថ្ងៃអង្គារនេះ បានបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់ គោលនយោបាយអេកូទេសចរណ៍(២០១៩-២០៣០)។ លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថាការជួបជុំគ្នាជជែករឿងអេកូទេសចរណ៍នៅថ្ងៃនេះ គឺដើម្បីដាក់ចេញនូវយន្តការជម្រុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស។ ដោយឡែក ទាក់ទងទៅនឹងគម្រោងទាក់ទាញទេសចរផ្ទះទីពីរ ឬទេសចរវ័យចំណាស់ ចូលនិវត្តន៍ពីបរទេស ត្រូវបានមន្ត្រីអ្នកនាំពាក្យក្រសួងទេសចរណ៍បញ្ជាក់ថា កំពុងតែមានដំណើរការជាបណ្តើរៗហើយ។...more0minPlay
November 18, 2019លោក វន់ ពៅ៖ អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធចង់បានប័ណ្ណ ប.ស.ស ដូចអ្នកប្រកបរបរសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ - 18/11/2019នៅថ្ងៃនេះក្រុមអាជីវករដែលលក់ដូរតាមដងផ្លូវប្រមាណ១៥០នាក់បានជួបជុំគ្នាដើម្បីអបអរទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិលើកទី៧។ទិវានៅឆ្នាំនេះបានលើកយកប្រធានបទ «កិច្ចគាំពាំសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា»។ លោក វន់ ពៅ បានគូសបញ្ជាក់ពីបញ្ហាប្រឈមជាច្រើនដែលអាជីវករលក់ដូរតាមផ្លូវនៅកម្ពុជាកំពុងជួបប្រទះ ហើយពួកគេស្នើឲ្យរដ្ឋាភិបាលទទួលស្គាល់ពួកគេតាមក្រមខណ្ឌច្បាប់ និងធានារ៉ាប់រងសុខភាពដូចអ្នកប្រកបរបរសេដ្ឋកិច្ចក្នុងប្រព័ន្ធនោះដែរ។...more0minPlay
November 17, 2019លោកអំ សំអាត៖បើអគារពន្ធនាគារថ្មីដាក់តែអ្នកទោសមានលុយ គឺមិនស្មើភាពគ្នាទេក្នុងចំណោមអ្នកទោស - 17/11/2019អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ បានទាញយកអគារពន្ធនាគារថ្មីដ៏ទំនើបដែលទើបសាងសង់រួចរាល់ពីក្រុមហ៊ុនឯកជនមកគ្រប់គ្រងដោយខ្លួនឯងវិញ។ ទោះជាបែបនេះក្តី អង្គការការពារសិទ្ធិមនុស្សលីកាដូនៅតែមានការព្រួយបារម្ភចំពោះសិទ្ធិនៃអ្នកជាប់ទោស។ លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានអះអាងថា បើសិនអគារពន្ធនាគារថ្មីនេះ ដាក់តែអ្នកទោសដែលមានលុយនោះ វានឹងធ្វើឱ្យមានភាពមិនស្មើរវាងអ្នកទោស និង អ្នកទោសនៅក្នុងពន្ធនាគារ។...more0minPlay
November 16, 2019លោក អាត់ ធន់៖ អ្នកនយោបាយគួរជជែកតាមបច្ចេកទេសដើម្បីរក្សាEBAជាជាងយកឈ្នះ-ចាញ់រៀងខ្លួន - 16/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ ទាក់ទងការដែលសហភាពអឺរ៉ុបទុកពេលមួយខែឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបនឹងរបាយការណ៍ស្តីពីនីតិវិធីព្យូប្រព័ន្ធអនុគ្រោះពន្ធ មេដឹកនាំសហជីពរូបនេះយល់ថា វាជាឱកាសចុងក្រោយសម្រាប់កម្ពុជាឆ្លើយតប។ បើតាម លោក អាត់ ធន់ ក្នុងឱកាសដ៍ខ្លីនេះ លោកស្នើថា អ្នកនយោបាយនៅកម្ពុជាគួរតែជជែកតាមលក្ខណៈបច្ចេកទេសដើម្បីរក្សាEBA ជាជាងប្រកួតគ្នាយកឈ្នះ-ចាញ់រៀងៗខ្លួន។...more0minPlay
November 15, 2019អ្នកនាង សូ ហ្វារីណា៖ ការបណ្តុះនូវភាពស្អប់ខ្ពើម ជាប្រភពអាចនាំទៅរកការកាប់សម្លាប់ ឬ ប្រល័យពូជសាសន៍ - 15/11/2019សៀវភៅដែលមានចំណងជើងថា «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ក្នុងប្រវត្តិសាស្ត្រពិភពលោក» ទើបតែត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា បោះពុម្ពផ្សាយ ហើយគ្រោងនឹងចែកជូន ទៅដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យឥន្ទ្រទេវីនៅថ្ងៃទី ២២ វិច្ឆិកាខាងមុខនេះ។ អ្នកនាង សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ និងជាអ្នកនិពន្ធម្នាក់នៅក្នុងសៀវភៅមួយក្បាលនេះ បានលើកឡើងថា សៀវភៅដែលមានចំណងជើងថា «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ក្នុងប្រវត្តិសាស្ត្រពិភពលោក» នេះ នឹងរួមចំណែកក្នុងការយល់ដឹងបន្ថែមទៀត អំពីរបបប្រល័យពូជសាសន៍ទាំងនៅក្នុងបរិបទពិភពលោកនិងកម្ពុជា។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.