Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 14, 2019លោក ជិន ម៉ាលីន៖ អតីតសកម្មជនបក្សប្រឆាំងដែលសារភាព នឹងទទួលបានការអនុគ្រោះ - 14/11/2019លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ បានអំពាវនាវឲ្យសកម្មជនអតីតគណបក្សប្រឆាំងដែលរងការចោទប្រកាន់ ហើយកំពុងរត់គេចខ្លួននៅក្នុងប្រទេសថៃ និងប្រទេសហ្វីលីពីន វិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដោយមិនយកទោសពៃនោះទេ។ ចំណែកអ្នកដែលកំពុងជាប់ឃុំ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីឈានទៅដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ប៉ុន្តែ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ដែលជាភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានពន្យល់ថា ជាគោលការណ៍ច្បាប់ អតីតសកម្មជនបក្សប្រឆាំងដែលសារភាព ឬសហការជាមួយសមត្ថកិច្ច ទើបទទួលការអនុគ្រោះនេះ។...more0minPlay
November 13, 2019លោកបណ្ឌិត គី សិរីវឌ្ឍន៍៖ ជាគោលការណ៍ ប្រទេសសមាជិកអាស៊ានពិបាកគាំទ្រលោក សម រង្ស៊ី - 13/11/2019ទំនាក់ទំនងដ៏ស្អិតល្មួតរវាងកម្ពុជានិងចិននាពេលបច្ចុប្បន្ន និងមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា បានក្លាយទៅជាប្រធានបទដែលលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សប្រឆាំង យកទៅប្រើប្រាស់ដើម្បីវាយប្រហាររដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង យល់ឃើញថា វោហារសាស្ត្ររបស់លោក សម រង្ស៊ី ដូច្នេះ ទំនងជាធ្វើឡើងដើម្បីគៀងគរស្វែងរកការគាំទ្រពីប្រទេសសមាជិកអាស៊ានដែលមានទំនាស់ជាមួយចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ យ៉ាងណាក៏ដោយ បើតាមលោកបណ្ឌិត គី សិរីវឌ្ឍន៍ យុទ្ធសាស្ត្ររបស់លោកសម រង្ស៊ី ដូច្នេះ ពិបាកទទួលបានជោគជ័យណាស់។...more0minPlay
November 12, 2019លោក ជិន ម៉ាលីន៖ ករណីលោក កឹម សុខា មានតែតុលាការទេ ដែលមានសិទ្ធិអំណាចក្នុងការទម្លាក់ចោលបទចោទ ឬមិនទម្លាក់ - 12/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ......more0minPlay
November 10, 2019លោក ផែង ហេង៖ លោក កឹម សុខា នៅតែទាមទារឲ្យទម្លាក់ចោលទាំងស្រុងលើការចោទប្រកាន់ដដែល - 10/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ផែង ហេង សហមេធាវីការពារក្តីឲ្យ លោក កឹម សុខា ។ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតុលាការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួននៃការរស់នៅក្នុងផ្ទះ ដោយអនុញ្ញាតឲ្យលោកអាចធ្វើដំណើរបានទូទាំងប្រទេស តែហាមចេញទៅក្រៅប្រទេស និងហាមធ្វើនយោបាយ។ សម្រាប់ លោក កឹម សុខា ដែលជាប់ឃុំអស់រយៈពេល២ឆ្នាំមកនេះ ចាត់ទុកការបន្ធូរបន្ថយនេះថាជាជំហ៊ានទី១ ប៉ុន្តែលោកនៅតែត្រូវការឲ្យមានដំណោះស្រាយដោយមានយុត្តិធម៌ពិតប្រាកដ។...more0minPlay
November 10, 2019លោក ហៃ ភិរម្យ៖ ផ្លូវយើងនៅវែងឆ្ងាយ យើងមិនរំពឹងថាពលរដ្ឋអាចប្តូរឥរិយាបថក្នុងការចោលសំរាមបានងាយនោះទេ - 10/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch និងជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត។«យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ គម្រោងស្អាត បានបើកដំណើរកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដើម្បីអប់រំប្រជាជនឲ្យផ្លាស់ប្តូរឥរិយាបថក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់ផ្សេងៗ នៅរាជធានីភ្នំពេញ។ ឆ្លងកាត់រយៈពេល២ឆ្នាំនៃគម្រោងនេះកន្លងមក លោក ហៃ ភិរម្យ កត់សំគាល់ថា យើងមិនរំពឹងថាពលរដ្ឋអាចប្តូរឥរិយាបថក្នុងការចោលសំរាមបានងាយនោះទេ ពោលត្រូវពេលវេលាវែងឆ្ងាយទៀតដើម្បីអប់រំពលរដ្ឋក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមទៅតាមបច្ចេកទេស។...more0minPlay
November 09, 2019លោកអំ សំអាត៖នៅប៉ោយប៉ែតនៅថ្ងៃនេះហាក់មិនមានពលរដ្ឋទៅទទួលលោកសម រង្ស៊ីទេ គឺមានតែប៉ូលីស - 09/11/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)។ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ គឺតាំងពីព្រឹកមក លោកអំ សំអាត បានចុះទៅសង្កេតតាមដានដោយផ្ទាល់នៅក្រុងប៉ោយប៉ែត ទីដែលក្រុមលោកសម រង្ស៊ី អះអាងថា នឹងចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ បើតាមលោកអំ សំអាត ប៉ូលីស និង ទាហានជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅក្រុងប៉ោយប៉ែត ហើយច្រកទ្វារព្រំដែនត្រូវបានបិទជាច្រើនម៉ោងមិនឱ្យឆ្លងកាត់នោះទេ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា នៅក្រុងប៉ោយប៉ែត លោកហាក់ដូចជាមិនសង្កេតឃើញមានប្រជាពលរដ្ឋពីខេត្តផ្សេងៗទៅរង់ចាំទទួលលោកសម រង្ស៊ី នោះឡើយ។...more0minPlay
November 08, 2019លោក ម៉េត មាសភក្តី៖ «បញ្ហាសន្តិសុខ ជារឿងអត្ថិភាព រាល់ការជួបជុំប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ» - 08/11/2019អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែងថា សាលារាជធានីភ្នំពេញ នឹង បង្កើនការការពារសន្តិសុខ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា រួមនឹងថ្ងៃបុណ្យឯករាជ្យ៩វិច្ឆិកាស្អែកនេះផងដែរ។ ក្រៅពីនេះ បញ្ហាសំរាមក៏ជាការយកចិត្តទុកដាក់របស់អាជ្ញាធរក្រុងដែរ ដោយបញ្ហានេះត្រូវបានចាត់ចែងរួចរាល់អស់ហើយ ដោយមានអ្នកចូលរួមប្រមូល និងសម្អាតពីក្រុមការងារ និងអ្នកស្ម័គ្រចិត្ត រាប់ពាន់នាក់។ ការបង្កើនកម្លាំងសន្តិសុខនេះ ធ្វើឡើងស្របពេលដែល លោក សម រង្ស៊ី ប្រកាសធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩វិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យជាតិ។...more0minPlay
November 07, 2019លោក អ៊ូ ច័ន្ទរ័ត្ន៖ ក្នុងស្ថានភាពបច្ចុប្បន្ន លោក សម រង្ស៊ី មិនគួរធ្វើមាតុភូមិនិវិត្តន៍មកកម្ពុជានោះទេ - 07/11/2019ដូចការគ្រោងទុក លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានរៀបចំវ៉ាលីឡើងជិះយន្តហោះពីទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុងបាងកកប្រទេសថៃហើយ នៅល្ងាចថ្ងៃទី ០៧ វិច្ឆិកា នេះ ប៉ុន្តែត្រូវបានក្រុមហ៊ុនយន្តហោះថៃមិនអនុញ្ញាតឲ្យឡើងជិះយន្តហោះនោះទេ។ នេះបើតាមព័ត៌មានដែលបានធ្លាក់មកនៅមុននេះ។ ស្របពេលជាមួយគ្នានេះ អតីតអ្នកតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានអះអាងថា ក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ លោក សម រង្ស៊ី មិនគួរធ្វើមាតុភូមិនិវិត្តន៍មកកាន់ប្រទេសកម្ពុជានោះទេ។ បើតាមលោក អ៊ូ ច័ន្ទរ័ត្ន លោក សម រង្ស៊ី គួរចរចារជាមួយរដ្ឋាភិបាលក្រុងភ្នំពេញជាមុនសិន មុននឹងធ្វើមាតុភូមិនិវត្តន៍។...more0minPlay
November 06, 2019លោក ប៊ូ ជុំសេរី៖ «ការត្រៀមលក្ខណៈរៀបចំប្រណាំងទូកមកទល់ពេលនេះ មានភាពរលូន» - 06/11/2019ដំណើរការរៀបចំការប្រណាំងទូក នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៩នេះ ត្រូវបានរៀបចំស្ទើររួចរាល់ទាំងស្រុងអស់ហើយ។ នេះបើតាម លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ជាអនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក «ង»។ លោក ប៊ូ ជុំសេរី បញ្ជាក់ថាចំនួនទូក និងចំនួនកីឡាករអុំទូកនៅឆ្នាំ២០១៩នេះ គឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅដែរ ដោយមានទូកសរុបចំនួន២៩៧ទូក និងមានកីឡាអុំទូកចំនួនជិត២ម៉ឺននាក់ ក្នុងនោះនារីជិត២០០នាក់។...more0minPlay
November 05, 2019ឧត្តមសេនីយ៍ឯក ស្រី ឌឹក៖ «បើក្រុមលោក សម រង្ស៊ី ចូលមក ទាហាននឹងចាប់ តែបើ តដៃ គឺបាញ់កំទេចចោល» - 05/11/2019ស្ថានភាពនៅតាមព្រំដែន កម្ពុជា-ថៃ កំពុងស្ថិតក្នុងការត្រៀមលក្ខណៈការពារ និងទប់ទល់ការមកដល់របស់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ ជាមួយនឹងកងទ័ព ដែលមានស្រាប់។ ជាមួយគ្នានេះ ភាគីថៃក៏បានបិទរូបថតលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត នៅច្រកព្រំដែនសំខាន់ៗផងដែរ។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ថ្លែងថា ច្រកព្រំដែននានាមិនត្រូវបានបិទទេ ដោយសារប្រជាពលរដ្ឋចេញ ចូល ប្រកបមុខរបរ និងធ្វើការនៅក្នុងប្រទេសទាំងពីរ។ មេទ័ពធំ ប្រចាំព្រំដែនកម្ពុជា-ថៃ រូបនេះ បញ្ជាក់ថាកងទ័ព នឹងចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ នៅពេលដែលលោក សម រង្ស៊ី និងអ្នកគាំទ្រចូលជាន់ដីកម្ពុជា ហើយប្រសិនបើមានការតដៃ លោកនឹងបញ្ជាបាញ់កំទេចចោល។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.