Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 04, 2019លោក យង់ គឹមអេង៖ ការពិភាក្សាវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានការសម្របសម្រួលទន់ភ្លន់ពីក្រសួងមហាផ្ទៃ - 04/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។ នៅថ្ងៃនេះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោក យង់ គឹមអេង ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបានអះអាងថា ការពិភាក្សាច្បាប់នេះមានការសម្របសម្រួលទន់ភ្លន់ពីក្រសួងមហាផ្ទៃ ក្នុងការស្តាប់យោបល់ និងការទទួលធាតុចូលពីអង្គការសង្គមស៊ីវិល។ ប៉ុន្តែលោក យង់ គឹមអេង មិនទាន់សន្និដ្ឋានថាការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនាពេលនេះ នឹងស្របតាមការចង់បានរបស់អង្គការសង្គមស៊ីវិលឬយ៉ាងណាទេ។...more0minPlay
November 03, 2019លោក ព្រាប កុល៖ ស្ថានការណ៍នយោបាយពេលនេះគួរឲ្យព្រួយបារម្ភ ហើយភាគីទាំងពីរគួរដកថយមួយជំហានម្នាក់ - 03/11/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ព្រាប កុល ជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា។ ស្ថានការណ៍នយោបាយដែលលោក ព្រាប កុល មានការព្រួយបារម្ភ ហើយស្នើឲ្យភាគី លោក សម រង្ស៊ី និងភាគីរដ្ឋាភិបាលដកថយមួយជំហានម្នាក់។ បើតាម លោក ព្រាប កុល ដំណោះស្រាយដែលសមស្របបំផុតនៅក្នុងកាលៈទេសៈគឺមានតែការចរចាប៉ុណ្ណោះ ដើម្បីបញ្ជៀសហិង្សាកើតឡើង។ តើការចរចា ត្រូវធ្វើឡើងយ៉ាងដូចម្តេច?...more0minPlay
November 01, 2019លោក ហៃ ហ៊ុនឡេង៖ «ឱកាសការងារថ្មីៗ ទាមទារឲ្យអ្នករកការងារធ្វើកាន់តែមានគុណភាព និងការប្រកួតប្រជែង» - 01/11/2019ក្រសួងការងារ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ នឹងរៀបចំពិព័រណ៌ការងារធំមួយប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកានេះ ដោយមានក្រុមហ៊ុន សហគ្រាសឯកជនធំៗចំនួន១៥០ ចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ។ លោក ហៃ ហ៊ុនឡេង នាយកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ពិព័រណ៌ការងារនេះ នឹងផ្តល់ឱកាសការងារគ្រប់ប្រភេទដល់យុវជនខ្មែរ ប្រមាណ២ម៉ឺនមុខតំណែង និងតម្រូវឲ្យអ្នកស្វែងរកការងារធ្វើ កាន់តែមានសមត្ថភាព និងបទពិសោធន៍ ប្រកបដោយការប្រកួតប្រជែង។...more0minPlay
October 31, 2019លោក ឈុំ សុជាតិ៖ កងទ័ពដាច់ខាតនឹងអនុវត្តន៍បទបញ្ជា ដើម្បីការពាររដ្ឋាភិបាល និងព្រះមហាក្សត្រ - 31/10/2019កងកម្លាំងចំរុះខេត្តបន្ទាយមានជ័យនឹងបើកការហ្វឹកហាត់រួមគ្នា នៅថ្ងៃទី០១ ខែវិច្ឆិកានេះ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។ យ៉ាងណាក្តី ការប្រមូលផ្តុំកងកម្លាំងក្នុងខេត្តបន្ទាយមានជ័យនេះ ត្រូវបានគេមើលឃើញថា គឺជាការប្រមូលផ្តុំកម្លាំង ដើម្បីត្រៀមវិធានការទប់ទល់នឹងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កងទ័ពដាច់ខាតមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី បង្កអសន្តិសុខនៅតាមព្រំដែនបានឡើយ។...more0minPlay
October 30, 2019លោក អាត់ ធន់៖ «ទោះមាន EBA ឬអត់ EBA តុលាការ ឬ រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឲ្យមានយុត្តិធម៌សង្គម» - 30/10/2019សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជុំវិញបណ្តឹងរបស់រោងចក្រកាត់ដេរ និងបោកគក់ SL កាលពី៦ឆ្នាំមុន ប្តឹងចោទប្រកាន់មេដឹកនាំសហជីព លោក អាត់ ធន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មិនមានវត្តមានទេ ដោយលោកជាប់បេសកកម្មនៅក្រៅប្រទេស ក៏ប៉ុន្តែមេធាវីរបស់លោក បានចូលរួមសវនាការព្រឹកមិញនេះ។ ជុំវិញសវនាការជាថ្មីទៅលើមេដឹកនាំសហជីពដូច្នេះ លោក អាត់ ធន់ បានសម្តែងនូវការភ្ញាក់ផ្អើល ខណៈពេលនេះ ប្រទេសកម្ពុជាកំពុងប្រឈមនូវភាពមិនច្បាស់លាស់នៃការព្យួរភាពអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប EBA សម្រាប់កម្ពុជា។...more0minPlay
October 29, 2019លោកសម រង្ស៊ី៖« មាតុភូមិនិវត្តន៍ចូលកម្ពុជានៅថ្ងៃ ៩វិច្ឆិកាមិនផ្លាស់ប្តូរ និងមានគោលដៅរំដោះកម្ពុជាពីអំណាចលោកហ៊ុន សែន » - 29/10/2019ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃអង្គារ ទី២៩ តុលានេះ គឺលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាសង្រ្គោះជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីបានបញ្ជាក់ជាថ្មីពីមាតុភូមិនិវត្តន៍ចូលកម្ពុជានៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។ តែកម្មវិធីលំអិតទាក់ទងនឹងមាតុភូមិនិវត្តន៍នេះត្រូវបានលោកសម រង្ស៊ីអះអាងថា លោកនឹងប្រាប់នៅថ្ងៃទី៦ វិច្ឆិកា។...more0minPlay
October 28, 2019លោកបណ្ឌិត ឆេង គីមឡុង៖ បរិយាកាសធុរកិច្ចកម្ពុជានៅមានចំណុចច្រើនគួរកែលម្អ ប៉ុន្តែល្អប្រសើរជាង១០ឆ្នាំមុន - 28/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ កាលពីថ្ងៃទី២៥ ខែតុលា កន្លង ADBបានត្រៀមថវិកា១.៤៥ពាន់លានដុល្លារ សម្រាប់ជួយដល់កម្ពុជា ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស។ ប្រាក់ទាំងនោះក៏មានគោលដៅលើកកម្ពស់បរិយាកាសធុរកិច្ចផងដែរ។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោកបណ្ឌិត ឆេង គីមឡុង លើកឡើងថា បរិយាកាសធុរកិច្ចនៅមានចំណុចច្រើនគួរតែកែលម្អ ប៉ុន្តែបើប្រៀបធៀបនឹង១០ឆ្នាំមុន គឺមានភាពអំណោយផលច្រើនជាង។ លោកបណ្ឌិត ក៏យល់ឃើញដែរថាស្ថានភាពនយោបាយបច្ចុប្បន្ននេះ ក៏មានប៉ះពាល់ខ្លះ ដល់បរិយាកាសធុរកិច្ចកម្ពុជាដែរ។...more0minPlay
October 27, 2019លោក នួន ប៊ុនថុល៖ ពិបាកនឹងសន្និដ្ឋានពីសុវត្ថិភាពរបស់នារីដែលបាត់ខ្លួននៅកោះរ៉ុងព្រោះគាត់ពិសារគ្រឿងស្រវឹងច្រើន - 27/10/2019ភ្ញៀវប្រចាំរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ។ សមត្ថកិច្ចខេត្តជាប់សមុទ្រមួយនេះដែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ តាមស្វែងរកនារីជនជាតិអង់គ្លេសវ័យជាង២០ឆ្នាំដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹម កាលពី៣ថ្ងៃមុន។ ក្រោយបាត់ខ្លួន សមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូបដៃ និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មក្នុងទឹកជាប់ឆ្នេរ ក្បែរកន្លែងជប់លៀងមួយដែលនាងបានចូលរួមរហូតដល់ម៉ោងជាង៣ទៀបភ្លឺ។ បើតាម លោក នួន ប៊ុនថុល សមត្ថកិច្ចពិបាកនឹងសន្និដ្ឋានពីសុវត្ថិភាពរបស់នារីរូបនេះ ព្រោះនាងពិសារគ្រឿងស្រវឹងច្រើន មុនពេលបាត់ខ្លួន។...more0minPlay
October 26, 2019លោក សេង ទៀក៖ ពង្រឹងការអនុវត្តច្បាប់ឲ្យតឹងរ៉ឹង អាចការពារសត្វផ្សោតពីការស្រកចុះនៃទឹកទន្លេមេគង្គ - 26/10/2019ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ កំពុងរៀបចំធ្វើនៅក្នុងខេត្តក្រចេះ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ខែតុលានេះ! ទិវាសត្វផ្សោតទន្លេមេគង្គលើកទី ៦ ឆ្នាំ ២០១៩នេះ ធ្វើឡើងក៏ដើម្បីជាការអបអរដល់ភាពជោគជ័យក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គផងដែរ។ យ៉ាងណាមិញ លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា WWF ក៏បានសម្តែងការព្រួយបារម្ភផងដែរ ពាក់ព័ន្ធនឹងការស្រកចុះនៃទឹកទន្លេមេគង្គ ថាអាចប៉ះពាល់ដល់ការអភិរក្សសត្វផ្សោតដែលកំពុងមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមលោកសេង ទៀក ដើម្បីការពារសត្វផ្សោតប្រឈមនឹងការស្រកចុះនៃទឹកទន្លេមេគង្គ គឺទាល់តែមានការពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។...more0minPlay
October 25, 2019លោក មាស វីរិទ្ធ៖ «សមត្ថកិច្ចនឹងបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ទាប់ពីចាប់បានគ្រឿងញៀនករណីធំៗ» - 25/10/2019មិនដល់មួយសប្តាហ៍ផង សមត្ថកិច្ចកម្ពុជាចាប់បានគ្រឿងញៀន សរុបចំនួន១២០គីឡូក្រាម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងនៅព្រលានយន្តហោះខេត្តសៀមរាប ដោយចាប់ខ្លួនជនសង្ស័យទាំងពីរករណីចំនួន៦នាក់ ក្នុងនោះមានស្ត្រី២នាក់ និងបុរសម្នាក់ជាជនជាតិថៃ។ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងឲ្យដឹងថា ការជួញដូរគ្រឿងញៀនដោយរូបភាពធំដុំបែបនេះ ជាសញ្ញាមួយ ដែលក្រុមឧក្រិដ្ឋជនព្យាយាមចរាចរគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស ឆ្ពោះទៅកាន់ទីផ្សារប្រើប្រាស់ ដោយឆ្លងកាត់កម្ពុជា និងមានអង្គការចាត់តាំងច្បាស់លាស់។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.