Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 13, 2019លោកយាង វណ្ឌី៖កម្មវិធីមួយម៉ឺនអាល័យនៅឆ្នាំនេះនឹងចាក់បញ្ចាំងរឿងពីសម័យដើម៣ដែលរកឃើញនៅថៃ - 13/10/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកយាង វណ្ឌី ដែលជាប្រធានក្រុមព្រះសុរិយា។ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែតុលា ខាងមុខនេះ ក្រុមព្រះសុរិយានឹងរៀបចំកម្មវិធីមួយម៉ឺនអាល័យលើកទី។ លោកយាង វណ្ឌី បានលើកឡើងថា នៅឆ្នាំនេះ កម្មវិធីមួយម៉ឺនអាល័យ នឹងមានការចាក់បញ្ចាំងរឿងពីសម័យដើមចំនួន៣រឿងដែលទើបរកឃើញនៅក្នុងប្រទេសថៃ។ លើសពីនេះទៅទៀត នៅឆ្នាំនេះ ក្រុមព្រះសុរិយានឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាខ្សែភាពយន្តទាំងអស់នេះដោយសេរីរយៈពេលបីថ្ងៃជាប់គ្នាតែម្តងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCCក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។...more0minPlay
October 12, 2019លោក ឡឹក សុធារ៖ រដ្ឋសភាគួរពុំទាន់ផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឡើយ ខណៈមិនទាន់មានឯកភាពជាតិ - 12/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ឡឹក សុធារ បេក្ខជនតំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)។ បើតាមលោក ឡឹក សុធារ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅមិនទាន់ស្ងប់ចិត្តឡើយ បើទោះបីជាមានការបំភ្លឺពី ប្រធានគណៈកម្មការព្រំដែនកម្ពុជា ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី ០៥ តុលា ក្តី និងបានស្នើសុំឲ្យរដ្ឋាភិបាលបង្ហាញជាសាធារណៈនូវឯកសារចំនួនពីរនៃកិច្ចព្រមព្រៀងនេះ។ បន្ថែមលើនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ទទូចសុំឲ្យរដ្ឋសភាកម្ពុជាពន្យាពេលផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមនេះសិន ខណៈដែលកម្ពុជាមិនទាន់មានឯកភាពជាតិនៅឡើយនោះ។...more0minPlay
October 11, 2019លោក អាត់ ធន់៖ «បញ្ហាមួយចំនួន ដែលបានដាក់ឲ្យធ្វើវិសោធនកម្មនេះ មិនទាន់ត្រូវនឹងអ្វីដែលសហជីព កម្មករ ចង់បានទេ» - 11/10/2019នៅថ្ងៃសុក្រនេះ គណៈរដ្ឋមន្ត្រីកម្ពុជា បានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម លើមាត្រាចំនួន១០ នៅក្នុងច្បាប់ស្តីពីសហជីព។ មាត្រាទាំង១០ ដែលគណៈរដ្ឋមន្ត្រីអនុម័តនោះមាន មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថាសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីព នឹងមានវាសនាមិនខុសគ្នាពីច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលរដ្ឋសភាទើបអនុម័តថ្មី ហើយដែលរងការរិះគន់ពីសំណាក់សហជីព និងសង្គមស៊ីវិល។...more0minPlay
October 10, 2019លោក ជិន ម៉ាលីន៖ សមត្ថកិច្ចនឹងបន្តចាប់ខ្លួនអ្នកគាំទ្រផែនការ លោក សម រង្ស៊ី ទោះមានចំនួនច្រើនក៏ដោយ - 10/10/2019នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សបីនាក់ថែមទៀតហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនតាមដីការបស់តុលាការក្រោមបទចោទ រួមគំនិតក្បត់។ ចំនួននេះ ធ្វើឱ្យអ្នកដែលត្រូវបានចាប់ខ្លួនព្រោះគាំទ្រផែនការចូលស្រុករបស់លោកសម រង្ស៊ីវិញ បានកើនឡើងជិត៤០នាក់ហើយ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអតីតចៅសង្កាត់បក្សប្រឆាំងមួយរូបបានចូលសារភាពនៅមុខអាជ្ញាធរកាលពីម្សិលមិញក្រោយរងការចោទប្រកាន់ពីតុលាការក្រុងភ្នំពេញ។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា នៅរាត្រីនេះថា អ្នកដែលចូលសារភាពអាចនឹងត្រូវតុលាការសម្រាលទោសឱ្យ។ ប៉ុន្តែអ្នកដែលត្រូវបានតុលាការចោទប្រកាន់រួចហើយ គឺ អាជ្ញាធរមានសមត្ថកិច្ចនឹងបន្តតាមចាប់ខ្លួន ទោះក្នុងចំនួនច្រើនយ៉ាងណាក៏ដោយ។...more0minPlay
October 09, 2019លោក ទៀ បាញ់៖ «ការអំពាវនាវរបស់ លោក សម រង្ស៊ី ទៅកាន់កងទ័ព គឺជារដ្ឋប្រហារ» - 09/10/2019លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាលោកមិនចាប់អារម្មណ៍ពីការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ជុំវិញការអំពាវនាវឲ្យកងទ័ព បែរចុងកាណុងប្រឆាំងនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្នទេ។ ក៏ប៉ុន្តែលោក ចាត់ទុកថា សកម្មភាពរបស់លោក សម រង្ស៊ី គឺជារដ្ឋប្រហារ។ ជាមួយគ្នានេះ លោក ទៀ បាញ់ ក៏បានបញ្ជាក់ដែរថា កងទ័ពបានត្រៀម នឹងដាក់ពង្រាយតាមព្រំដែនកម្ពុជាជាយូរមកហើយ ពោលគឺតាំងពីពេល ដែលមានដីកាតុលាការបញ្ជាឲ្យចាប់ខ្លួនលោក សម រង្ស៊ី និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិម្ល៉េះ។...more0minPlay
October 08, 2019លោក នេត្រ ភក្ត្រា៖ កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាននៅកម្ពុជារយៈពេល២ថ្ងៃមកនេះ ទទួលបានលទ្ធផលល្អ - 08/10/2019កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃអង្គារនេះ បានសម្រេចរបៀបវារៈសំខាន់ៗមួយចំនួន ដូចជាសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សេចក្តីព្រាងយុទ្ធសាស្ត្របរិស្ថានអាស៊ាន ការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យបរិស្ថានអាស៊ានផងដែរ។ នេះបើតាម លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា។ ក្រៅពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីការទប់ស្កាត់លំហូរកាកសំណល់ប្លាស្ទិកពីបរទេស និងបញ្ហាផ្សែងអ័ព្ទឆ្លងដែនផងដែរ។...more0minPlay
October 07, 2019លោក វន់ ពៅ៖ ការឲ្យជនបរទេសប្រកបរបរស្វ័យនិយោជន៍ឡើងវិញ ប៉ះពាល់ពលរដ្ឋខ្មែរយ៉ាងតិច៣លាននាក់ - 07/10/2019អង្គការ សមាគម និងសហជីពចំនួន ៥៤ស្ថាប័ន នៅថ្ងៃចន្ទនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីប្រកាសស្ដីអំពី "ការអនុញ្ញាតឡើងវិញនៃសកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស"។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាស្ថាប័នមួយក្នុងចំណោមនោះ បានអះអាង ការធ្វើបែបនេះមិនមែនជាការទាក់ទាញការវិនិយោគបរទេសទេ តែបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករ និងប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រកបមុខរបរវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប្រតិកម្មនេះគឺបន្ទាប់ពីក្រសួងការងារកាលពីម្សិលមិញបានចេញប្រកាសឲ្យជនបរទេសអាចប្រកបរបរស្វ័យនិយោជន៍ឡើងវិញក្រោយពីក្រសួងការងារបានហាមឃាត់កាលពីជាងមួយខែមុន។...more0minPlay
October 06, 2019លោក ហេង សួរ៖ ជនបរទេសត្រូវបានអនុញ្ញាតឲ្យប្រកបរបរគ្រប់ប្រភេទឡើងវិញ តែត្រូវស្ថិតក្រោមច្បាប់ - 06/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ហេង សួរ នឹងចូលខ្លួនមកពន្យល់បន្ថែមពីមូលហេតុដែលនាំទៅដល់ការសម្រេចចិត្តរបស់ក្រសួងការងារ ដែលបានអនុញ្ញាតឲ្យជនបរទេសនៅកម្ពុជា អាចប្រកបមុខរបរ ឬធ្វើការធម្មតានៅកម្ពុជាឡើងវិញ។ បើតាមលោក ហេង សួរ សេចក្តីសម្រេចនេះ គឺធ្វើឡើងតបតាមការសំណូមពរពីខាងវិស័យឯកជន ដែលកំពុងខ្វះខាតកម្លាំងពលកម្មជំនាញនៃជនបរទេស និងម្យ៉ាងទៀត គឺដើម្បីរក្សាការទាក់ទាញវិនិយោគិនបរទេសនៅកម្ពុជាផងដែរ។...more0minPlay
October 05, 2019លោកស្រី សូ ភីណា៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី០៣ គឺជាឱកាសថ្មីនៃការជួបជុំរបស់អ្នកនិពន្ធនិងអ្នកអាន - 05/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី សូ ភីណា អ្នកនិពន្ធនិងជាអ្នករៀបចំ «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី០៣» ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលាខាងមុខនេះ។ មហោស្រពនេះ នឹងរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសោទស្សន៍បុប្ឆាណា និងបណ្តាល័យជាតិ។ អ្នកនិពន្ធនិងជាអ្នករៀបចំ «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី០៣» នេះ លោកស្រី សូ ភីណា បានថ្លែងថា «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី០៣» នេះ គឺជាឱកាសថ្មីនៃការជួបជុំរបស់អ្នកនិពន្ធ និងអ្នកអាននៅកម្ពុជា ដើម្បីបង្ហាញពីស្នាដៃថ្មីៗរបស់ខ្លួន។...more0minPlay
October 04, 2019លោក គឹម ហ៊ាង៖ ការចាកចេញរបស់ជនជាតិចិនប៉ះពាល់ខ្លះដល់វិស័យអចលនៈទ្រព្យនៅកម្ពុជា - 04/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាពេលនេះ គឺលោក គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ក្រុមហ៊ុនអចលនៈទ្រព្យដែលបានរៀបចំពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី៤ នៅថ្ងៃទី៤ខែតុលានេះ ដោយបានដាក់បង្ហាញគម្រោងជាច្រើន ដូចជា ខុនដូ បុរី និងការអភិវឌ្ឍវិស័យសំណង់ចម្រុះនៅកម្ពុជាដែលភាគច្រើនជាគម្រោងធំៗរបស់ថៅកែចិន។ បើតាមលោក គឹម ហ៊ាង ការចាកចេញរបស់ជនជាតិចិនជាច្រើននាក់ ក្រោយរដ្ឋាភិបាលកម្ពុជាបិទល្បែងអនឡាញ គឺប៉ះពាល់ខ្លះដល់ការលូតលាស់នៃវិស័យអចលនៈទ្រព្យនៅកម្ពុជា។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.