Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 24, 2019លោកស្រី មូរ សុខហួរ៖ ក្រោយថ្ងៃទី២៦តុលា លោកស្រីនឹងត្រលប់ទៅប្រទេសថៃជាថ្មី - 24/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោកស្រី មូរ សុខហួរ ដែលពេលនេះបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយនោះ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា លោកស្រីនឹងវិលត្រលប់មកកាន់ប្រទេសនៅតំបន់អាស៊ានវិញ នៅក្រោយថ្ងៃទី ២៦ ខែតុលា ខាងមុខនេះ។ ការអះអាងនេះ គឺបន្ទាប់ពីលោកស្រី ត្រូវបានអាជ្ញាធរថៃហាមឃាត់មិនឲ្យចូលទឹកដីថៃកាលពីថ្ងៃអាទិត្យ ហើយត្រូវបានបង្ខំឲ្យវិលត្រលប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ។ បើតាមលោកស្រី មូរ សុខហួរ ករណីអាជ្ញាធរថៃហាមឃាត់មិនឲ្យចូលទឹកដីថៃ នឹងត្រូវលើកឡើងដោយសមាជិកសភាថៃនៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី ២៥ តុលា។...more0minPlay
October 23, 2019លោក ម៉ៃ ទិត្យថារ៉ា៖ «ការបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា គឺដើម្បីជួយអ្នកសារព័ត៌មានពិតប្រាកដ» - 23/10/2019សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (Cambo Ja) គឺជាសមាគមសារព័ត៌មានថ្មីមួយ ដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងព័ត៌មានកាលពីខែកញ្ញាកន្លងទៅ។ លោក ម៉ៃ ទិត្យថារ៉ា ស្ថាបនិកនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ការបង្កើតសមាគមថ្មីនេះឡើង គឺដើម្បីជួយគាំពារ និងជំនួយផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ដែលជួបប្រទះនឹងបញ្ហា ដោយសារតែការបំពេញវិជ្ជាជីវៈរបស់ពួកគេ។ តាមលោក ទិត្យថារ៉ា សម្ព័ន្ធក៏នឹងមានទិសដៅផ្តល់ការបណ្តុះបណ្តាលដល់អ្នកកាសែតកម្ពុជាផងដែរ។...more0minPlay
October 22, 2019លោក វ៉ាត់ ចំរើន៖ ស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ ជាម៉ែត្រវាស់លើកទី១ កំរិតសមត្ថភាពអត្តពលិកកម្ពុជាឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣ - 22/10/2019កម្ពុជាបានត្រៀមរួចរាល់អស់ហើយ ក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនជាង៣០០នាក់ ទៅកាន់ប្រទេសហ្វីលីពីន នៅចុងខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា កម្ពុជានឹងបញ្ចូនប្រភេទកីឡាសក្តានុពលជាច្រើន ក្នុងចំណោមវិញ្ញាសារកីឡាទាំង៣០ប្រភេទ ដែលកម្ពុជាបានចូលរួមនៅឆ្នាំនេះ។ លោកថា ស៊ីហ្គេមលើកទី៣០នេះ គឺជាការប្រកួតដ៏យុទ្ធសាស្ត្រ ដែលមានលទ្ធផលជាទីសង្ឃឹម ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...more0minPlay
October 21, 2019បណ្ឌិត ឈាង វណ្ណារិទ្ធិ៖ កម្ពុជាអាចយល់ច្រើនពីភាពលំបាក ដែលទីម័រខាងកើតកំពុងជួបប្រទះ ដើម្បីក្លាយសមាជិកពេញសិទ្ធិរបស់អាស៊ាន - 21/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ នារយៈពេលចុងក្រោយនេះ ក្នុងជំនួបជាមួយមេដឹកនាំអាស៊ាន លោកនាយករដ្ឋមន្ត្រីកម្ពុជា តែងបានលើកឡើង និងបញ្ហាពីក្តីសង្ឃឹមថា មេដឹកនាំអាស៊ាន គាំទ្រប្រទេសទីម័រខាងកើតជាសមាជិកថ្មីរបស់អាស៊ាន។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំង, លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានលើកឡើងពីមូលហេតុដែលកម្ពុជាជួយជ្រោមជ្រែង និងគាំទ្រទីម័រខាងកើតជាសមាជិកថ្មីរបស់អាស៊ាន។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិបានលើកឡើងថា កម្ពុជាអាចយល់ច្រើនទាក់ទងនឹងភាពលំបាក ដែលប្រទេសទីម័រខាងកើតកំពុងតែជួបប្រទះក្នុងការដាក់បេក្ខភាពរបស់ខ្លួនជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។...more0minPlay
October 20, 2019លោក គឹម សន្តិភាព៖ គ្មានការលើកលែងឬបន្ថយទោសដល់អ្នកទោសគ្រឿងញៀន និងបទល្មើសសាហាវព្រៃផ្សៃ - 20/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃចន្ទស្អែកនេះ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក ខាងមុខនេះ។ តាមលោក គឹម សន្តិភាព គឺមានមានទណ្ឌិតសរុប ៥១២ នាក់ មានឈ្មោះក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគារចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤។ ប៉ុន្តែក្នុងនោះមិនមានអ្នកទោសនយោបាយឡើយ។ ចំណែក អ្នកទោសគ្រឿងញៀន និងអ្នកទោសដែលប្រព្រឹត្តិបទល្មើសសាហាវព្រៃផ្សៃក៏គ្មានការលើកលែងដែរ។...more0minPlay
October 19, 2019លោក សុវណ្ណ ភីឡុង៖ មហោស្រពរូបថតភ្នំពេញ គឺជាសាលារៀនសម្រាប់អ្នកជំនាន់ក្រោយ - 19/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សុវណ្ណ ភីឡុង នាយកសមាគមរូបថតភ្នំពេញ។ ចាប់ពីថ្ងៃទី ២៤ តុលា ដល់ថ្ងៃទី ២៤ វិច្ឆិកា ខាងមុខនេះ នឹងមានការដាក់តាំងបង្ហាញរូបថតសហសម័យចំនួន៣៦៥សន្លឹកនៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប តាមរយៈ មហោស្រពរូបថតភ្នំពេញ។ រូបថតសហសម័យចំនួន៣៦៥សន្លឹកនេះ គឺជាស្នាដៃរូបថតរបស់សិល្បករ និងអ្នកថតរូបអាជីពដល់ទៅជាង៤០នាក់ មកពីប្រទេសនានាមកពីតំបន់អឺរ៉ុប និងអាស៊ី ដោយក្នុងនោះមានអ្នកថតរូបជនជាតិខ្មែរចំនួន១៣នាក់ផង។ នៅភ្នំពេញនឹងមានការតាំងបង្ហាញដល់ទៅ១១ទីតាំងឯណោះ។ បើតាមលោក សុវណ្ណ ភីឡុង មហោស្រពរូបថតភ្នំពេញ គឺជាសាលារៀនសម្រាប់អ្នកជំនាន់ក្រោយ។...more0minPlay
October 18, 2019លោក សេង សុមុនី៖ «ប្រាក់ចំណូលមន្ត្រីរាជការល្អ រួមនឹងប្រាក់ចំណេញពីអចលនទ្រព្យរបស់ប្រជាពលរដ្ឋជាហេតុផលនាំឲ្យមានការធ្វើបុណ្យកឋិនច្រើន» - 18/10/2019សកម្មភាពធ្វើកឋិនទាន នៅឆ្នាំនេះ ត្រូវបានកត់សម្គាល់ថា មានសភាពផុលផុសខ្លាំងជាងឆ្នាំកន្លងទៅ និងមានភាពទាន់សម័យជាងការធ្វើបុណ្យកឋិន កាលពីប៉ុន្មានទសវត្សមុន។ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម៌ការ និងសាសនា បានលើកឡើងថា សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិមានលក្ខណៈល្អប្រសើរ ជាហេតុធ្វើឲ្យប្រជាជនចាប់អារម្មណ៍ និងធ្វើបុណ្យកឋិនច្រើន រួមនឹងពលរដ្ឋមួយចំនួនមានឱកាសទទួលបានផលប្រយោជន៍ពីវិស័យអចលនទ្រព្យផងដែរ។...more0minPlay
October 17, 2019លោកស្រី យ៉ាន់ ស្រីយ៉ាត៖ ដើម្បីឲ្យស្រូវលក់បានថ្លៃ កសិករត្រូវចងក្រងគ្នាជាសហគមន៍ - 17/10/2019វេទិកាកសិករថ្នាក់ជាតិលើកទី៨ ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមដៃគូពហុភាគី ដើម្បីឲ្យកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើវិស័យកសិកម្ម» បានបិទបញ្ចប់នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី យ៉ាន់ ស្រីយ៉ាត តំណាងកសិករស្ត្រីឆ្នើម មកពីខេត្តបាត់ដំបង បានគូសបញ្ជាក់ថា មានបញ្ហាសំខាន់ៗ៣ដែលកសិករបានលើកឡើងក្នុងវេទិការយៈពេល២ថ្ងៃនេះ គឺបញ្ហាទឹក ទុន(ដើមទុន) និងទីផ្សារ។ បើតាម លោកស្រី យ៉ាន់ ស្រីយ៉ាត ដើម្បីឲ្យស្រូវ ឬផលិផលកសិកម្មលក់បានថ្លៃ គឺកសិករត្រូវចងក្រងគ្នាជាសហគមន៍។...more0minPlay
October 16, 2019លោក សុង សារ៉ន៖ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងកើនឡើងវិញ នៅចុងឆ្នាំនេះ - 16/10/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ឆ្លើយតបនឹងភាពមិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA លោក សុង សារ៉ន ក្នុងនាមជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា កម្ពុជាបានត្រៀមផ្លូវដើរចំនួនពីររួចហើយ។ សូមបញ្ជាក់ថា តាមរបាយការណ៍នាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ សម្រេចបាន៣៩៨- ៥៨៦ តោនកើនឡើង ២.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញទៅទីផ្សារចិនមាន ១៥៧ ៧៩៣តោន កើនឡើងជាង៤៤ភាគរយ និងទៅទីផ្សារអឺរ៉ុបមានចំនួន១៣៥ ៤៧១ តោន ធ្លាក់ចុះជិត៣០ភាគរយ។ យ៉ាងណាក្តី លោកឧកញ៉ា សុង សារ៉ន សង្ឃឹមថា នៅចុងឆ្នាំ២០១៩នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងកើនឡើងវិញ។ តើមានមូលហេតុអ្វីខ្លះ?...more0minPlay
October 15, 2019ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ប្រសិនបើព្រះមហាវីរក្សត្រគង់នៅ ព្រះអង្គនឹងបានជួយផ្តល់ជាយោបល់ដល់អ្នកនយោបាយខ្មែរគ្រប់និន្នាការ» - 15/10/2019នៅថ្ងៃទី ១៥ខែតុលា ឆ្នាំ២០១៩នេះ គឺជាខួបទី៧ នៃការយាងចូលទិវង្គតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតព្រះរាជលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ នៅតែនឹកឃើញពីគុណបំណាច់របស់អង្គសម្តេចឳនៅក្នុងតួនាទីព្រះអង្គជាអ្នកសម្របសម្រួលអ្នកនយោបាយខ្មែរ។ ព្រះអង្គមា្ចស់មានព្រះបន្ទូលបន្ថែមថា អ្នកនយោបាយខ្មែរមិនបានយកបណ្តាំចុងក្រោយរបស់ព្រះករុណា ព្រះមហាវីរក្សត្រ មកធ្វើជាមេរៀនទេ ក្នុងការរួបរួមគ្នាដើម្បីការពារប្រទេសជាតិ និងបំរើប្រជាពលរដ្ឋ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.