សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (Cambo Ja) គឺជាសមាគមសារព័ត៌មានថ្មីមួយ ដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងព័ត៌មានកាលពីខែកញ្ញាកន្លងទៅ។ លោក ម៉ៃ ទិត្យថារ៉ា ស្ថាបនិកនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ការបង្កើតសមាគមថ្មីនេះឡើង គឺដើម្បីជួយគាំពារ និងជំនួយផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ដែលជួបប្រទះនឹងបញ្ហា ដោយសារតែការបំពេញវិជ្ជាជីវៈរបស់ពួកគេ។ តាមលោក ទិត្យថារ៉ា សម្ព័ន្ធក៏នឹងមានទិសដៅផ្តល់ការបណ្តុះបណ្តាលដល់អ្នកកាសែតកម្ពុជាផងដែរ។