សៀវភៅដែលមានចំណងជើងថា« ពូទីន២០ឆ្នាំក្នុងអំណាច» ត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័ណ៌សៀវភៅលើកទី៨នៅឆ្នាំនេះ។ សៀវភៅកម្រាស់ជាង២៦០ទំព័រនេះ និពន្ធដោយលោក អេង ប៉ូលីត សូឡារី ដែលបានរស់និងសិក្សានៅប្រទេសអតីតសហភាពសូវៀតនេះអស់រយៈពេលជាង១០ឆ្នាំ។ អ្នកនិពន្ធរូបនេះ ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយផង បានអះអាងថា «ការសម្រេចចិត្តរបស់រុស្ស៊ី ចង់ឬមិនចង់ ក៏អាចជះឥទ្ធិពលដល់ទីក្រុងភ្នំពេញ ដោយផ្ទាល់ឬដោយប្រយោលផងដែរ»។