RFI - ភ្ញៀវប្រចាំសប្តាហ៍

​លោក ជាវ តាយ​៖ «​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​សម្រាប់​ទាក់​ទាញ​ទេសចរ​»​ - 20/12/2019


Listen Later

ខេត្ត​កំពត​នៅ​ថ្ងៃ​សុក្រ​នេះ កំពុង​មមា​ញឹក​ក្នុង​ការ​រៀប​ចំ​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​ជុំទី២ ថ្ងៃទី១​របស់​ខ្លួន​។ អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ថ្លែង​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​ពេល​នេះ មាន​សារៈ​ប្រយោជន៍​ច្រើន ដោយ​ខេត្ត​ទទួល​បាន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ខ្លួន និង​ជា​ផ្នែក​មួយ​ដ៏​ធំ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិ​ផង​ដែរ ទៅ​កំសាន្ត​នៅ​ខេត្ត​កំពត​។ តាម​ការ​ព្យាករណ៍ បុណ្យ​សមុទ្រ​លើក​ទី៨ ដែល​មាន​រយៈ​ពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃទី២០​ដល់​ថ្ងៃ២២ធ្នូ​នេះ នឹង​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ខ្មែរ និង​បរទេស​ប្រមាណ​ជា​កន្លះ​លាន​នាក់​។
...more
View all episodesView all episodes
Download on the App Store

RFI - ភ្ញៀវប្រចាំសប្តាហ៍By