ខណៈដែលតុលាការនឹងបើកសវនាការលើករណីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២នាក់នៅថ្ងៃចន្ទស្អែកនេះ នៅថ្ងៃអាទិត្យនេះ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចំនួន ៣៧ស្ថាប័ន បានទទួចឲ្យទម្លាក់ចោលបទចោទ ប្រឆាំងអ្នកសារព័ត៌មានសរុប០៦នាក់។លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលជាអង្គការមួយក្នុងចំណោមនោះ បានកត់សំគាល់ថា រាល់បណ្តឹងនិងចំណាត់ការប្រឆាំងអ្នកសារព័ត៌មានមិនត្រឹមតែប៉ះពាល់ដល់អ្នកទាំង៦រូបនេះទេ តែជាគំរាមកំហែងដល់អ្នកសារព័ត៌មានផ្សេងទៀតក្នុងការបំពេញវិជ្ជាជីវៈដោយឯករាជ្យផងដែរ។