ប្រទេសកម្ពុជាកំពុងតែប្រឹងប្រែងអភិវឌ្ឍន៍ ប្រភពថាមពលអគ្គិសនីរបស់ខ្លួន ខណៈប្រទេសនេះកំពុងមានការអវិវឌ្ឍយ៉ាងមមាញឹកជាច្រើនកន្លែង។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថ្លែងថា កម្ពុជានឹងលែងខ្វះថាមពលអគ្គិសនីប្រើប្រាស់ដូចរដូវប្រាំងកន្លងទៅទៀតហើយ ដោយសារឆ្នាំនេះ រដ្ឋាភិបាលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី។ តាមលោក វ៉ិចទ័រ ហ្សូនា ថាមពលសរុបដែលកម្ពុជាមាននៅចុងឆ្នាំ២០១៩នេះ ប្រហាក់ប្រហែល៣ពាន់ម៉េហ្គាវ៉ាត់ រីឯតម្រូវការសរុបវិញ គឺមានត្រឹមតែ១២០០ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ។