ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ។ លោកប៉ាវ ស៊ីណា បានសម្គាល់ឃើញពីការឡើងថ្លៃបន្ទប់ជួលខ្ពស់ជាងការដំឡើងប្រាក់ឈ្នួលបន្ថែមដល់កម្មករ កម្មការិនីទៅទៀតសម្រាប់ចាប់ពីឆ្នាំ២០២០ ខាងមុខនេះទៅ។ សម្រាប់រូបលោក ដើម្បីដោះស្រាយបញ្ហានេះបាន គឺអាជ្ញាធរមូលដ្ឋានត្រូវតែចុះទៅជួបដោយផ្ទាល់ជាមួយម្ចាស់ផ្ទះជួលទាំងនោះ និង ធ្វើរបាយការណ៍មកកាន់រដ្ឋាភិបាល។