ខណៈដែលមានការរិះគន់ពីមហាជនចំពោះការចុះចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀននៅពេលថ្មីៗនេះ។ មន្រ្តីជាន់ខ្ពស់ខាងតុលាការ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធបានបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកខាងប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា ចាប់ពេលនេះតទៅ រាល់ការចុះបង្ក្រាបគ្រឿងញៀន គឺសមត្ថកិច្ចត្រូវតែមានឯកសណ្ឋានត្រឹមត្រូវ ដើម្បីជៀសវាងកុំឲ្យជនស៊ីវិលខិលខូចឆ្លៀតឱកាសបន្លំចាប់ជំរិតទារប្រាក់ពីជនសង្ស័យ។