សហជីពវិស័យសំណង់ បានអះអាងថា កម្មករវិស័យនេះកំពុងស្ថិតក្នុងបញ្ហាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងតែការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធនៅមានកម្រិត ។ ហើយថាវាមិនមានយុត្តិធម៌ពេញលេញទេ បើគ្រាន់តែផ្តល់សំណងជាប្រាក់ក្នុងកម្រិតណាមួយពេលដែលពួកគេជួបគ្រោះថ្នាក់នោះ ខណៈម្ចាស់ការដ្ឋាននិងក្រុមហ៊ុនមិនត្រូវបានចាត់វិធានាការតាមផ្លូវច្បាប់។ បើតាម លោក យ៉ាន់ ធី អគ្គលេខាធិការសម្ព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា ការបាក់រលំអគារ គឺមិនទាក់ទងនឹងបញ្ហាកម្មករមានជំនាញឬខ្វះជំនាញនោះឡើយ។