ក្រសួងធនធានទឹក និងឧត្តុនិយម បានដាក់ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន៣គ្រឿង ដើម្បីបូមទឹកពីស្ទឹងសេរីសោភ័ណ្ឌ បង្ហូរចូលទៅស្ទឹងមង្គលបុរី ក្នុងខេត្តបន្ទាយមានជ័យ ដែលរងការរីងស្ងួត ធ្វើឲ្យប្រជាជនជាច្រើនពាន់គ្រួសារខ្វះខាតទឹកប្រើប្រាស់។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ថ្លែងថា ភាពរីងស្ងួតយ៉ាងឆាប់រហ័សនៃប្រភពទឹកស្ទឹងមង្គលបុរីនេះគឺ ដោយសារប្រជាពលរដ្ឋធ្វើស្រូវប្រាំងលើសផែនការ ដែលបានគ្រោងទុកចំនួនជាង១០ដង។ តាមលោក ចាន់ យុត្ថា ក្រសួងធនធានទឹកកំពុងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋដោយនៅសល់ស្រូវចំនួន៦០០ហិកតាទៀតប៉ុណ្ណោះដែលត្រូវការទឹក។