ស្លាកលេខពិសេសថ្មីចំនួន៣,៥ទ្រីលានសម្រាប់សំគាល់ រថយន្ត ត្រូវដាក់លក់ពីថ្ងៃនេះតទៅដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ស្លាកលេខពិសេសនេះមានតម្លៃចាប់ពី២លានរៀលឬស្មើនឹង៥០០ដុល្លារអាមេរិកឡើងទៅ ហើយអ្នកប្រើប្រាស់អាចដាក់ឈ្មោះរបស់ខ្លួន ឬលេខដែលខ្លួនពេញចិត្ត។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួង សាធារណៈការ និងដឹកជញ្ជូន បានពន្យល់ថា ការចេញស្លាកលេខពិសេសថ្មីនេះគឺដោយសារតែមានតម្រូវការច្រើនពីអ្នកមានជីវភាពធូធារ និងអ្នកស៊ីវិល័យ។ម្យ៉ាងទៀតនេះក៏ជាយុទ្ធសាស្ត្រក្នុងជាការបង្កើនថវិកាចូលរដ្ឋផងដែរ។