ជនជាតិចិនប្រមាណជាង៣ពាន់នាក់មកពីទីក្រុងWuhanកំពុងស្នាក់នៅកម្ពុជាដែលបង្កើតជាក្តីបារម្ភក្នុងការចម្លងមេរោគប្រភេទថ្មី ខណៈកម្ពុជាទើបរកករណីកូរ៉ូណាវីរុសឆ្លងទៅលើបុរសជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុកាលពីម្សិលមិញ។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានអះអាងថា កម្ពុជាមិនបញ្ជួនជនជាតិចិនទាំងនោះទៅកាន់តំបន់Wuhanបានភ្លាមៗទេ ដោយសារតែអាជ្ញាធរចិនខ្លួនឯងបិទជើងហោះហើរ។