នៅថ្ងៃនេះ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាប់ផ្តើមចែកម៉ាសដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីការពារការចម្លងជំងឺថ្មីដែលបង្កឡើងដោយមេរោគកូរ៉ូណាវីរុស។ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានអះអាងថា ការចែកម៉ាសនេះ គឺចែកឱ្យទាំងជនជាតិខ្មែរ និង បរទេស រួមទាំងសិស្សសាលាផងដែរ។ យ៉ាងណាក៏ដោយ លោកក៏បានលើកឡើងផងដែរថា អាជ្ញាធរនឹងបន្តព្យាយាមស្វែងរកទិញម៉ាសយកមកចែកជូនដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ បើទោះបីតម្លៃម៉ាសឡើងថ្លៃខ្លាំងក៏ដោយ។