អំឡុងពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងផ្តោតទៅលើការព្រួយបារម្ភ និងការប្រយុទ្ធប្រឆំាងទល់នឹងមេរោគផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលបានរកឃើញនៅកម្ពុជាមួយករណីដែរនោះ ប្រព័ន្ធផ្សព្វផ្សាយ ដែលមិនមានវិជ្ជាជីវៈ និងបណ្តាញសង្គមមួយចំនួន បានផ្សាយព័ត៌មានមួយចំនួនខុសពីការពិត បំពុលសង្គមទាក់ទងទៅនឹងការឆ្លងមេរោគថ្មីនេះ។ ប្រឈមនឹងបញ្ហានេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថាក្រសួងព័ត៌មានពេលនេះ មានគោលការណ៍ណែនាំ អប់រំ ជាបឋម ហើយប្រសិនបើនៅបន្តផ្សាយដោយមិនត្រឹមត្រូវទៀត នោះក្រសួងនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។